Ep1 ផ្តើមរឿង

799 74 4
                                        

មិននឹកស្មានថាខ្ញុំអាក្រក់ដល់ថ្នាក់គេស្អប់ពេញមួយផ្ទះបែបនេះទេ ):
__________________________________

នៅក្នុងបន្ទប់មួយដែលមានការរៀបចំយ៉ាងស្អាតប្រណីត សុទ្ធតែជារបស់សុីវិល័យ និងថ្លៃៗតុបតែងនៅក្នុងបន្ទប់ នៅលើគ្រែ king size យើងបានឃើញរូបរាងតូចច្រឡឹងម្នាក់កំពុងតែគេងលង់លក់យ៉ាងស្រួល តែ.... បើមើលឲចំទៅនេះជា lee Felix ភរិយាស្របច្បាប់របស់ Hwang Hyunjin ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីកន្លះឆ្នាំមុន នៅពេលនេះមិនទាន់ដឹងខ្លួននោះទេ ប៉ុន្តែអ្វីដែលគួឲកត់សម្គាល់ ស្បែករបស់រាងតូចនៅតែស្រស់ថ្លា ស្រស់ស្អាតដូចជាមនុស្សដែលមានកម្លាំងនិងដឹងខ្លួនធម្មតាមិនសមជាមនុស្សដែលឈឺនោះទេ

អេ៎ ឈប់ៗនោះរាងតូចដូចជាកម្រើកដៃហើយ តើនាយតូចមិនមែនដឹងខ្លួនពេលនេះទេហេស

" អួយ ហឹម " Felix បើកភ្នែកមកសន្សឹមៗសម្លឹងមើលទៅពិដានដែលមានពណ៍សរស្គុស

" ហេតុអ្វីក្បាលខ្ញុំឈឺយ៉ាងនេះ " Felix យកដៃខ្ទប់ក្បាល ទាំងភាពឈឺចាប់ ក្បាលនាយពេលនេះដូចជាត្រូវគេសំពងរាប់រយដំបងអញ្ចឹង

"ទីនេះជាកន្លែងណា ហេតុអ្វីខ្ញុំចាំអ្វីមិនបានសោះចឹង " Felix ចាប់ផ្តើមច្របូកច្របល់នៅក្នុងចិត្ត ខួរក្បាលនាយតូចពេលនេះចងចាំតែឈ្មោះខ្លួនឯងប៉ុណ្ណោះអ្វីផ្សេងទៀតមិនចាំនោះទេ

ភ្លាមនោះក៏មានអ្នកបម្រើដែលត្រូវវេនមកសម្អាតក្នុងបន្ទប់នេះបានចូលមក នាងភ្ញាក់ផ្អើលខ្លាំងមែនទេនដែលបានឃើញរាងតូចដឹងខ្លួនបែបនេះ

" ម្ចាស់តូចដឹងខ្លួនហើយ " rina

" ម្ចាស់តូច? នាងជាអ្នកណា ? " Felix

" នេះម្ចាស់តូចមិនចាំខ្ញុំទេហេស " rina
រាងតូចក៏ក្រវីក្បាល

" ម្ចាស់តូចសម្រាកសិនទៅ ខ្ញុំទៅតាមគេមកសិនចឹង " Rina ក៏ចេញទៅបាត់ទៅរកតែរាងតូចនិយាយអ្វីមិនទាន់ រាងតូចក៏រាងឆ្ងល់ដែរព្រោះកាយវិការនាងដូចជាខ្លាចៗខ្លួនយ៉ាងមិចមិនដឹង

ដោយសារតែនេះជាពេលថ្ងៃគ្រប់គ្នានៅក្នុងផ្ទះនេះបានចេញទៅបំពេញភារកិច្ចរៀងៗខ្លួនអស់ហើយ Rina បានយកដំណឹងដែលរាងតូចដឹងខ្លួននេះមកប្រាប់ម៉ែដោះ រួចម៉ែដោះក៏បានតេទៅជំនិត Hyunjin បន្ទាប់ពីតេរួចទើបម៉ែដោះតែទៅហៅគ្រូពេទ្យឲមកពិនិត្យរាងតូចម្ដង

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now