Ep 15 ចាប់ផ្តើមសាថ្មី ?

687 56 7
                                        

ក្រោយពីសម្រាកបានមួយយប់មក រាងតូចក៏បានដឹងខ្លួនមកវិញ នៅក្នុងបន្ទប់យើងឃើញមានវត្តមានរបស់មនុស្ស2នាក់ប៉ុណ្ណោះ

រាងក្រាស់កំពុងគេងនៅលើសាឡុងដែលនៅមិនឆ្ងាយពីគ្រែអ្នកជម្ងឺប៉ុន្មាននោះទេ
"Hyunjin" Felix សម្លេងខ្សាវៗរបស់រាងតូចបានបន្លឺហៅឈ្មោះរាងក្រាស់ ត្បិតថាហៅមិនសូវឮ តែត្រចៀករាងក្រាស់ចាប់បានល្អណាស់

"Felix ដឹងខ្លួនហើយឬ ផឹកទឹកសិនទៅ" Hyunjin ក៏ប្រញាប់ងើបមកមើលរាងតូច និងបានចាក់ទឹកឲរាងតូចផឹកដូចគ្នាសន្លប់មួយយប់ហើយប្រាកដជាស្រេកទឹក

" ខ្ញុំកើតអី ហើយមិចបានជានៅមន្ទីរពេទ្យចឹង " Felix គេមិនចងចាំរឿងកាលពីម្សិលមិញនោះទេ

" ឯងលេបថ្នាំកណ្តុរ " Hyunjin

" ហាស? ខ្ញុំនឹងហេសលេបថ្នាំកណ្តុរ " Felix ស្រែកចង់បែកបន្ទប់ដោយសារតែភ្ញាក់ផ្អើល សុខៗមកថាលេបថ្នាំកណ្តុរចឹងអ្នកណាថាមិនភ្ញាក់

" លលេង ឯងត្រូវថ្នាំ តែមិនមែនថ្នាំកណ្តុរទេ ពេលនេះនៅមានមិនស្រួលខ្លួនត្រង់ណាទៀតទេ " Hyunjin

" នៅឈឺក្បាលតិចតួច ប៉ុន្តែមិចបានខ្ញុំត្រូវថ្នាំ " Felix នៅតែឆ្ងល់មិនបាត់ទេ ម្សិលមិញមិនបានញុាំអីផង ញុាំតែបាយនឹង

" Jasmine បានដាក់វានៅក្នុងម្ហូប នាងបម្រុងរំលូតកូនបងថ្លៃតែមកត្រូវឯង " Hyunjin

" ខ្ញុំសាច់កម្មយ៉ាងនេះឬ " Felix

ជជែកគ្នាបានបន្ទិច ក៏មានអ្នកចូលមក្នុងបន្ទប់នេះ គឺ I.n han និង lee know
" Felix ដឹងខ្លួនហើយឬ " Han សប្បាយចិត្តមែនទេននៅពេលដែលឃើញរាងតូចបានដឹងខ្លួនវិញ

" ម្ចាស់តូចនៅមិនស្រួលត្រង់ណាទេ " i.n ក៏ប្រញាប់ចូលមកមើលអាការះរបស់រាងតូច

" គឺនៅឈឺក្បាលបន្ទិច " Felix

" បើអញ្ចឹងម្ចាស់តូចពិសារអាហាររួចលេបថ្នាំនេះនឹងបាត់ហើយ សន្លប់យូគឺបែបនេះហើយ បើមិនមានអាការះអីផ្សេងពីនេះទេ គឺម្ចាស់តូចអស់អីហើយ" i.n និយាយទាំងញញឹម

" បងបានធ្វើអាហារមកច្រើនណាស់ Hyun ឯងញុាំដែរទៅ " Han ក៏ចាប់ផ្តើមរៀបចំអាហារដាក់ចាន ដើម្បីឲពួកគេទាំងពីរញុាំ ក្នុងនាមជាប្តីល្អ Lee know ក៏បានមកជួយរៀបចំដូចគ្នាមិនឲ Han រៀបចំម្នាក់ឯងទេ

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now