" ការងារក៏មិនធ្វើ ហើយចារឹកអាក្រក់ទៀតស្លាប់ហើយខ្ញុំ អីក៏ម្លឹងៗ " Felix
_____________________________
* ពេលល្ងាច
រាងក្រាស់បានត្រឡប់មកផ្ទះវិញនៅវេលាប្រហែលម៉ោង 4 ល្ងាច ដោយសារតែថ្ងៃនេះនាយឈឺក្បាលនឹងរឿងគម្រោងដែលបានប្រជុំកាលពីថ្ងៃមិញ ទើបទុកការងារឲ Q ជាអ្នកចាត់ចែងបន្តរួចខ្លួនក៏មកសម្រាកនៅឯផ្ទះ
" Hyun ថ្ងៃនេះមកផ្ទះវិញលឿនម្លេះ " Jasmine ប្រញាប់រត់មកពីលើផ្ទះមកទទួលរាងក្រាស់ ទាំងទឹកមុខញញឹមពព្រាយ តែរាងក្រាស់មិនបានតបនោះទេ ព្រោះកំពុងសម្លឹងរកមនុស្សម្នាក់ដែលបានជួបកាលពីប៉ុន្មានម៉ោងមុននេះ
" បងរកអ្នកណា " Jasmine
" គ្មានទេ ថ្ងៃនេះបងហត់ណាស់ បងសុំទៅសម្រាកសិនហើយ " Hyunjin ក៏បានឡើងទៅខាងលើបាត់ទៅ នៅឈ្លៀតហាម jasmine កុំឲឡើងទៅតាមខ្លួនទៀត
មកដល់ខាងលើរាងក្រាស់បានបើកបង្អួចដើម្បីមើលទេសភាពនៅខាងក្រៅ តែអ្វីដែលខ្លួនបានឃើញនោះគឺជារាងតូចដែលកំពុងតែអង្គុយលេងនៅសួនខាងក្រោយជាមួយ Rina ឯមាត់ទំពារអត់ឈប់ ហើយក៏និយាយអត់ឈប់ដែរ បើតាមមើលទៅ នាយក្រាស់ឈរមើលបណ្តើរវិភាគបណ្តើនៃអាការះប្លែកៗរបស់រាងតូច
" តើគេបាត់បងការចងចាំ ឬដូរវិញ្ញាណឲប្រាកដទៅ " Hyunjin ឈរគិតគំនិតឆ្គួតៗម្នាក់ឯងមួយសន្ទុះទើបដកភ្នែកចេញពីរាងតូចទៅរកងូតទឹកសម្អាតខ្លួនបាត់ទៅ
ចំណែកឯរាងតូចឯនេះវិញកំពុងអង្គុយសួរ Rina អំពីសមាជិកផ្ទះនេះនីមួយៗ ហើយ Rina ក៏ដូចចិត្តដឹងគ្រប់រឿង ប្រាប់ទៅរាងតូចខ្ទិចគ្មានសល់
" គិតទៅ ស្អប់ខ្ញុំមួយផ្ទះតែម្ដង តែថាចរឹកចឹងតែខ្ញុំខ្លួនឯងក៏ស្អប់ដែរ " Felix បង្ហើយនំចុងក្រោយចូលទៅក្នុងមាត់ មុននឹងងាកមកសួរ rina បន្ត
" ត្រូវហើយ Rina ខ្ញុំធ្វើការងារអីដែរ " Felix
" ម្ចាស់តូច មិនធ្វើការនោះទេ " rina
" ការងារក៏មិនធ្វើ ហើយចារឹកអាក្រក់ទៀតស្លាប់ហើយខ្ញុំ អីក៏ម្លឹងៗ " Felix ឮបែបនេះថាខ្លួនឯងតែម្ដង ព្រោះតែហួសចិត្តខ្លាំងពេក
