Ep 13 ក្មេងជើងល្អ !

679 56 8
                                        

ព្រឹកនេះនៅក្រៅបន្ទប់របស់រាងតូចដូចជាមានភាពឡូឡាចម្លែក គឺដោយសារតែ Jasmine នាងបានមកឡួឡារករាងក្រាស់នៅក្នុងបន្ទប់របស់រាងតូចទាំងព្រឹក

ដោយសារតែមានសម្លេងរំខនខ្លាំងពេក រាងតូចក៏បានភ្ញាក់
" ហ៉ើយ ! " Felix ឃើញថាខ្លួនឯងកំពុងតែគេងអោបរាងក្រាស់នៅលើគ្រែ ទាំងដែលយប់មិញខ្លួនដេកនៅលើសាឡុងសោះ

តែរាងតូចក៏មិនបានគិតច្រើនទេ ចេញទៅមើលខាងក្រៅសិនខ្លាចថា jasmine ឈ្លោះបោចសក់ជាមួយនិង Rina

" នាងមករកស្អីនាងទាំងព្រឹកនឹង " Felix

" ម្ចាស់តូចសុំទោសផង ខ្ញុំឃាត់នាងមិនបាន " Rina ប្រញាប់សុំទោសខ្លាចថានឹងត្រូវមាត់ តែរាងតូចក៏ធ្វើសញ្ញាឲនាងស្ងាត់សិន

" យ៉ាងមិចព្រមចេញមកហើយឬ បង hyun នៅឯណា " Jasmine

" នៅខាងក្នុង យ៉ាងមិច " Felix ឆ្លើយទាំងលេងទឹកមុខឌឺនាងធ្វើឲស្រីក្រមុំកាន់តែឆេះឆួល

" អេ៎ នាងចង់ធ្វើស្អី " Felix ត្រូវ Jasmine រុញទៅម្ខាង រួចនាងក៏សម្រុកចូលមកក្នុងបន្ទប់របស់រាងតូច នាងពិតជាបានឃើញរាងក្រាស់កំពុងគេងនៅទីនេះពិតមែន

" បង hyun បងមកធ្វើអីទេនេះ " Jasmine ស្រែកដាស់រាងក្រាស់ តែរាងក្រាស់មិនខ្ចីងើប

ឯរាងតូចវិញឃើញបែបនេះក៏ដឹងភ្លាមថារាងក្រាស់គ្មានដេកស្អីទេ តែមិនចង់ងើបមកឈ្លោះជាមួយ Jasmine ច្រើនជាង រាងតូចក៏នឹកឃើញគំនិតមួយ

" កុំដាស់គាត់អី កាលពីយប់មិញនេះហា៎គាត់បញ្ចេញកម្លាំងច្រើនឲគាត់សម្រាកបន្ទិចទៅ " Felix ចូលមកគេងអោបរាងក្រាស់វិញ ធ្វើ Jasmine នាងកាន់តែខឹង នាងក៏បម្រុងនឹងចូលមកទាញ Felix ចេញមក

" កុំប៉ះគេឲសោះ " Hyunjin ក៏បើកភ្នែកឡើងសម្លឹងទៅ Jasmine ដោយទឹកមុខកាច នាយក៏បានលូកដៃមកមកទាញរាងតូចទៅអោបកាន់តែជិត

" ឆាប់ចេញពីបន្ទប់នេះទៅ " Hyunjin

" បង hyun " Jasmine

" ចេញទៅ " Hyunjin ស្រែកមកកាន់នាង Jasmine មិនអាចធ្វើអ្វីបាន មានតែយល់ព្រមដើរចេញទាំងខឹង Rina ក៏ប្រញាប់ចាកចេញទៅដូចគ្នា

" មើលលែងបានហើយ នាងទៅហើយ " Felix

" ប្រញាប់ម្លេះ មុននេះថាអូនអ្នកណាបញ្ចេញកម្លាំងច្រើន " Hyunjin និយាយទាំងទឹកមុខខិល

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now