Ep 16 ទំព័រថ្មី

706 56 12
                                        

ល្អឬអាក្រក់ក៏នៅតែប្តីប្រពន្ធ ព្រោះយើងបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ហើយ
_______________________

រាត្រីកាលដ៏សែនត្រជាក់ក៏បានចូលមកដល់ ទឹកសន្សើមក៏ចាប់ផ្តើមធ្លាក់ធ្វើឲអាកាសធាតុកាន់តែត្រជាក់បន្ថែមទៀត សម្រាប់អ្នកមានគូគេមិនរងាទេ តែអ្នកអត់គូដូចជាអ្នកអាននិងអ្នកសរសេរគឺរងាណាស់

ក្រលេកមកមើលបន្ទប់រាងតូចវិញ នៅពេលនេះនាយមិននៅម្នាក់ឯងដូចជាពីមុននោះទេ គឺបន្ថែមវត្តមានរបស់ Hyunjin ម្នាក់ទៀត

Felix កំពុងតែអង្គុយសិតសក់នៅមុខកញ្ចក់ ឯរាងក្រាស់ទើបតែចេញពីងូតទឹកនោះទេ នាយក៏ដើរមករករាងតូច ថែមទាំងអោបពីក្រោយទៀតផង

" ធ្វើអីនឹង " Felix ភ្ញាក់ក្រញាងព្រោះសុខៗក៏មានអ្នកមកអោបបែបនេះ

" អោបប្រពន្ធ" Hyunjin
រាងតូចក៏សម្ងំឲរាងក្រាស់អោបទៅ ព្រោះដឹងថារើ ក៏រលមិនរួច

"Felix" Hyunjin ហៅរាងតូចដោយសម្លេងស្រទន់

"ហឹម " Felix

" យើងចាប់ផ្តើមសារថ្មីបានទេ " Hyunjin
រាងតូចក៏ងាកមុខមកមើលរាងក្រាស់ ធ្វើឲមុខពួកគេទាំងពីរប្រសព្វគ្នា

" លោក ? " Felix

" បងគ្រាន់តែចង់ចាប់ផ្ដើមជាមួយប្រពន្ធបងសាថ្មី កន្លងមកពួកយើងតែងតែជួបបញ្ហា ព្រោះបងមិនមានចិត្តស្មោះជាមួយប្រពន្ធ តែពេលនេះបងមុនជាប់ជំពាក់ជាមួយនរណាទៀតទេ " Hyunjin និយាយដោយចិត្តស្មោះនាយពិតជាចង់ចាប់ផ្តើមសាថ្មី ចាប់ផ្តើមយល់ចិត្តគ្នាសាថ្មីជាមួយរាងតូចណាស់

" លោកទទួលយកខ្ញុំបានដែរឬ ខ្ញុំជាមនុស្សមិនល្អទេ " Felix

" តែពេលនេះអូនក៏បានកែប្រែហើយ ម្យាងបងក៏មិនល្អដែរ មានអីថាទទួលមិនបានទៅ " Hyunjin

និយាយចប់ រាងក្រាស់ក៏អិនទៅថើបបបូរមាត់ដែលមានពណ៌ក្រហមព្រឿងៗថ្នមៗ រាងតូចក៏មិនបានប្រកែកព្រមបណ្តែតបណ្តោយឲរាងក្រាស់ក្រេបជញ្ជក់យករសជាតិពីបបូរមាត់ខ្លួនតាមអំពើចិត្ត

ការថើបនៅតែបន្តរហូតធ្វើឲកម្តៅនៅក្នុងខ្លួនចាប់ផ្តើមប្រែប្រួល ចំហាយក្តៅភាយចេញពីខ្លួនអ្នកទាំងពីរបង្កឲបរិយាកាសក្នុងបន្ទបកាន់តែហប់

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now