រំលងបានមួយសប្តាហ៍ក្រោយមក គ្រប់គ្នាក៏បានត្រឡប់មកពីវិសមកាលវិញ ដោយសារតែនៅយូមិនបានព្រោះនៅក្រុមហ៊ុនចាប់ផ្តើមមានបញ្ហាទៀតហើយ
" ចៅហ្វាយ ទំនិញយើងដែលដឹកចេញទៅនោះ ត្រូវបានគេបំផ្ទុះ ឆេះអស់ទាំងអស់ហើយចៅហ្វាយ ហើយមនុស្សរបស់យើងក៏ស្លាប់អស់ច្រើនដែរ " Q
" ស៉ើបហើយឬនៅ ជាស្នាដៃអ្នកណា " Hyunjin នាយខឹងខ្លាំងណាស់ ត្រឹមតែមួយអាទិត្យពួកវាក៏ហ៊ានឡើងដៃ មិនកោតខ្លាចអំណាចត្រកូល hwang សោះ
" ស៉ើបច្បាស់ហើយចៅហ្វាយ ជាស្នាដៃរបស់ត្រកូល Wa វាបានផ្សំគំនិតវាជាមួយ seo joon " Q
" អាចង្រៃនឹងរត់ទៅពួននៅក្នុងសំបុកគេបែបនឹងសោះបានជាយើងរកមិនឃើញសោះ " Hyunjin គ្រាន់តែឮបែបនេះនាយក៏អាចដឹងភ្លាមថាកាលដែរនាយរកវាមិនឃើញព្រោះវារត់ទៅពួននៅផ្ទះគេ
" អរចៅហ្វាយ នេះជាកូនស្រីរបស់ត្រកូល wa ដែលពួកយើងទើបតែរកឃើញ " Q ក៏បានហុចរូបថតទៅឲរាងក្រាស់មើល
" នេះវាមានកូនស្រីធំបែបនេះផង ហេតុអីយើងមិនដែលដឹង " Hyunjin
" ដោយសារតែពួកវាបានលាក់ពីអត្តសញ្ញាណនាង តែប៉ុន្មានថ្ងៃមុន កូនចៅរបស់យើងក៏បានឃើញនាងបណ្តើរគ្នាជាមួយនិងលោក Wa ទើបខ្ញុំបញ្ជាឲទៅស៉ើបបន្ថែម" Q
" ហុឹស រឿង2 នាក់ឪកូននោះឲវារួចខ្លួនសិនទៅ សំខាន់ពេលនេះឆាប់តាមចាប់អា Seo joon មកឲបានមកកាន់តែលឿនកាន់តែល្អ " Hyunjin
" បាទ ចៅហ្វាយ" Q
*តុកៗ
" ចូលមក " Hyunjin
បន្ទាប់ពីបានការអនុញ្ញាតពីរម្ចាស់បន្ទប់ នាយក៏ចូលមកហើយម្នាក់នោះជា Bang chan និង Han
" បងមានការអីហេស " Hyunjin
" បងចង់មកហៅឯងទៅនិយាយជួបភ្ញៀវជាមួយបង ឯងទំនេរឬអត់ " Bang chan
" មិនទំនេរទេ តែអាចទៅបាន " Hyunjin
" ចឹងឆាប់មក អេ៎ឈប់នេះជារូបអ្នកណា " bang chan
ក្រលេកឃើញរូបថតនៅលើតុ នាយក៏ឆ្ងល់
" កូនរបស់អាត្រកូល Wa " Hyunjin
Han ក៏ទាញរូបថតនោះពីដៃ Bang chan មកមើល នាយភ្ញាក់ផ្អើលខ្លាំងមែនទេ ព្រោះមនុស្សស្រីម្នាក់នេះនាយស្គាល់ច្បាស់ណាស់
