Ep2 មិនខ្វល់ទេ

669 62 9
                                        

លោកមានស្រីផ្សេងមិនខ្វល់ពីខ្ញុំផង រឿងអ្វីខ្ញុំត្រូវខ្វល់ពីលោក Hwang Hyunjin
_____________________________

*តុកៗ

"ម្ចាស់តូច ភ្ញាក់ឡើង " Rina
បានចូលមកដាស់រាងតូចដោយសារតែវាថ្ងៃណាស់ទៅហើយនៅមិនទាន់ងើបទៀត

" ហឹម Rina " Felix ងើបមកទាំងសក់រញ៉េរញ៉ៃ នៅស្ងាបមិនឈប់ទៀត មិនដឹងជាអត់ងងុយអីម៉េសទេ

" ក្រោកបានហើយ ម្ចាស់តូច " Rina

" នេះម៉ោងប៉ុន្មានហើយ " Felix

" ម៉ោង 10 ហើយម្ចាស់តូច " Rina

" ហាស ហេតុអ្វីក៏ខ្ញុំដេកយូយ៉ាងនេះ " Felix

ក្រោយពីហួសចិត្តនឹងខ្លួនឯងហើយរាងតូចក៏ងើបទៅងូតទឹករៀបចំខ្លួន តែនៅពេលដែលបើកទូមកឃើញសុទ្ធសម្លៀកបំពាក់ដែលពាក់សុិចសុីឡូយឆាយប្លែក មានទាំងអាវវាលខ្នង ខើចលើខើចក្រោមធ្វើមើលតែខ្លួនឯងជាមនុស្សស្រីអញ្ចឹង

" រាល់ដងខ្ញុំពាក់សម្លៀកបំពាក់ទាំងអស់នេះឬ " Felix ងាកមកសួរ Rina Rina ក៏ងក់ក្បាល

" មិនដឹងជាខោអាវល្បលយ៎ស្អីទេ " Felix ក៏កកាយរកសម្លៀកបំពាក់ណាមើលទៅសមរម្យបន្ទិចយកស្លៀកពាក់

មកដល់ខាងក្រោម នាយតូចឃើញថានៅក្នុងផ្ទះនេះមានសភាពស្ងាត់ចម្លែក

" គ្រប់គ្នាទៅណាអស់ហើយ " Felix

" ចាសគឺលោកម្ចាស់គ្រប់គ្នាបានចេញទៅបំពេញការងាររៀងខ្លួនអស់ហើយ នៅតែម្ចាស់តូចនិង អ្នកនាង jasmine" Rina អ្នកទាំងដើរបណ្តើរនិយាយបណ្តើរហូតដល់តុអាហារ

" ត្រូវហើយ Jasmine ជាអ្នកណាម្សិលមិញមិនមានអ្នកណាប្រាប់នាងឲខ្ញុំដឹងទេ " Felix

" អ្នកនាង Jasmine ជាមនុស្សរបស់លោកប្រុស Hyunjin" Rina នាងពិបាកនឹងប្រាប់ខ្លាំងណាស់ពីទំនាក់ទំនងរបស់ Jasmine & Hyunjin តែរាងតូចជាមនុស្សឆ្លាតនិយាយតែប៉ុណ្ណេះនាយតូចក៏អាចដឹងបានដែរ

" មានខ្ញុំហើយនៅមានស្រីទៀត ចឹងតើបានជាមិនខ្វល់ពីការដឹងខ្លួនរបស់ខ្ញុំសោះ " Felix ដាក់បាយចូលមាត់ ទាំងទឹកមុខមិនសមប្រកប

" គេមិនដែលស្រឡាញ់ខ្ញុំទេឬ " Felix

" ត្រូវហើយ បង Hyun មិនដែលស្រឡាញ់ឯងនោះទេ " Jasmine បានឆ្លើយសំណួររាងតូចជំនួស Rina រាងតូចក៏ងាកទៅមើលមុខនាងបន្ទិច តែក៏បែមកញុាំអាហារវិញដោយមិនបានតបត jasmine ក៏មិនបានបញ្ឈប់ត្រឹមនឹងដែរនាងបានចូលមកអង្គុយរួមតុនិងរាងតូច ជាមួយទឹកមុខឌឺដង

កូនប្រុសត្រកូល Hwang // Complete Wo Geschichten leben. Entdecke jetzt