កាត់មកដល់អាហារពេលល្ងាចជុំគ្រួសារ hwang ល្ងាចនេះនៅតុអាហារគឺអវត្តមានរបស់ Jasmine មិនឃើញនៅតុបាយនោះទេ Felix មកអង្គុយកន្លែងដើមវិញ
" Jasmine ទៅណា hyun " Bang chan នាយជាមេគ្រួសារដូច្នេះហើយទើបនាយតែងតែសួរនាំអំពីសាមាជិកគ្រួសារបែបនេះ
" ខ្ញុំមិនដឹងទេ ទាក់ទងមិនបានតាំងពីល្ងាច " Hyunjin
"ក្រែងឯងឲគេតាមដាននាងមិនអញ្ចេងហេស " Han
" ខ្ញុំមិនទាន់បានដំណឹងនោះទេ " Hyunjin មិនទាន់ទទួលបានដំណឹងពីកូនចៅរបស់ខ្លួននោះទេ និយាយទៅមិនដឹងគ្រប់យ៉ាង
" ត្រូវហើយបងថ្លៃ ខ្ញុំបានឲម៉ែដោះរំងាស់ស៊ុប ឲបងណា ដើម្បីប៉ះប៉ូវកម្លាំងបង " Han
ម៉ែដោះបានលើកស៊ុបមួយចានមកដាក់មុខ Seungmin
" អរគុណហើយណា " Seungmin
" ត្រូវហើយអូនមិនទាន់ប្រាប់បងទេ ទៅពេទ្យល្ងាចមិញ i.n ប្រាប់យ៉ាងមិច " Bang chan
កាលពីល្ងាចមិញនាយរវល់ពេកទើបបណ្តោយឲ Seungmin ទៅពេទ្យតែម្នាក់ឯង គិតទៅអ្នកមានការងារច្រើនពេករកតែពេលសម្រាកស្ទើរតែមិនមាន
" គឺ ... " Seungmin រកនឹកពាក្យប្រាប់អ្នកគ្រប់គ្នាស្ទើរមិនកើតសោះ
" គឺអ្វី " Bang chan
" គឺបងថ្លៃមានអ្នកស្នងត្រកូលហើយ " Felix ទើសចិត្តដែល Seungmin និយាយមិនចេញសោះទើបឆ្លើយជំនួសតែម្ដងទៅ
" ពិតមែនឬ " Bang chan និយាយទាំងរំភើប
" អឹម មានមួយខែជាងហើយ " Seungmin
" ក្នុងផ្ទះនេះលែងស្ងាត់ហើយអញ្ចឹង ព្រោះនឹងមានក្មេងរត់លេងឆាប់ៗ " Hyunjin
" ចូលរួមអបអរផងបងថ្លៃ " lee know
" ប៉ុន្តែគ្រប់គ្នាមិនភ្ញាក់ផ្អើលទេឬ ដែលមនុស្សប្រុសអាចមានកូនបាន " Felix និយាយទាំងឆ្ងល់
" មិននោះទេ គ្រប់គ្នានៅទីនេះសុទ្ធតែបានដឹងហើយថា គ្រួសារ Hwang គឺអាចធ្វើឲមនុស្សធម្មតា ក្លាយជា omega បាន " Han
" ចឹងចុះគូបងនោះ " Felix កាន់តែឆ្ងល់ហើយ បើធ្វើឲក្លាយជា omega ចុះ Lee know ត្រូវពរពោះដែរឬ ក្រែងគាត់ជាប្តីមិនអញ្ចឹង
"បងជាអ្នកពរពោះ ព្រោះបងមានឈាមជា omega ស្រាប់មិនដូចពួកបងៗនោះទេ " Han រាងអស់សំណើចនឹងសំណួររាងតូចបន្ទិចដែរ តែក៏ឆ្លើយប្រាប់ទៅតាមដំណើរ
