បន្ទាប់ពីឆុងកាហ្វេដ៏ឈ្ងុយឆ្ងាញ់បានមួយកែវមកហើយរាងតូចក៏ត្រឡប់មកតុធ្វើការវិញ ចៃដន្យក៏បានជួបនឹងស្រីជើងល្អកញ្ញា jasmine នាងខានមកទីនេះយូហើយ ទើបតែថ្ងៃនេះលេចវត្តមាននាងមកម្ដងទៀត
" ជាលេខាម៉ាកអីនេះមិននៅនឹងកន្លែងបែបនេះ " Jasmine
" លេខាមានម៉ាកដែរហេស " Felix ឆ្លើយបែបហីៗមិនខ្វល់ពីនាង
" បង hyun នៅទេ " Jasmine
" នៅខាងក្នុង " Felix
" កាហ្វេនេះឲបង Hyun មែនទេ មកនេះខ្ញុំយកទៅឲ " Jasmine ក៏កញ្ឆក់កែវកាហ្វេពីដៃរាងតូចរួចយកចូលទៅក្នុងបាត់រកតែរាងតូចឃាត់មិនទាន់
" បងhyun" Jasmine ចូលមកខាងក្នុងដោយកាន់កែវកាហ្វេរាងតូចមកជាមួយ
" នេះកាហ្វេរបស់បងណា " Jasmine ហុចវាទៅឲរាងក្រាស់ រាងក្រាស់ក៏ទទួលយកមកទុកលើតុ
តុកៗ
" ចូលមក " Hyunjin
រាងតូចក៏ចូលមកក្រោយឮការអនុញ្ញាត
" អ្នកបង ចូលមកមានការអ្វីឬ កាហ្វេនេះខ្ញុំមកឲបង Hyun ហើយតើមិនលំបាកបងយកឲទេ " Jasmine និយាយទាំងញញឹម តែសម្តីអម្បិញមិញធ្វើឲរាងក្រាស់ឆ្ងល់ទៅវិញទេ ព្រោះមុននេះនាយមិនបានឲរាងតូចឆុងកាហ្វេឲទេ ហើយនាយក៏មានកាហ្វេផឹកហើយដែរ
" បាទអត់ទេ តែកាហ្វេនឹងជារបស់ខ្ញុំទេ បើនាងចង់ឆុងឲគេ ក៏ទៅឆុងខ្លួនឯងទៅណា ខ្ញុំសុំកាហ្វេវិញ " Felix ក៏ចូលមកសន្សឹមៗដើម្បីចូលយកកាហ្វេ រួចកាចាកចេញពីបន្ទប់នេះបាត់ទៅ ទុកឲរាងក្រាស់នៅសម្លឹងមុខស្រីជើងល្អ
" អឺ គឺ បងកុំយល់ច្រឡំអីណា មុននេះអូនស្មានថាបងឲគាត់ឆុងឲទើអូនស្ម័គ្រចិត្តយកមកជំនួសគាត់នឹងណា បងកុំខឹងអូនអីចាំអូន ទៅឆុងឲសាថ្មី " Jasmine
" មិនបាច់ទេបងមានហើយ អូនមានការអីឬអត់ បានជាថ្ងៃនេះមករកបង " Hyunjin
" អត់ទេ អូនគ្រាន់តែចង់មកលេងបងប៉ុណ្ណោះ អូនរំខានបងឬ បើរំខានអូនទៅវិញក៏បាន " Jasmine នាងសម្តែងធ្វើដូចជាអន់ចិត្តដើម្បីឲរាងក្រាស់តាមលួង ហើយជាការពិត រាងក្រាស់ពិតជាតាមលួងនាងពិតមែន
