* ផាំង សម្លេងធាក់ទ្វារចូលមកក្នុងបន្ទប់ ji hoon នាយក៏ងាកទៅមើល ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺជើងរបស់រាងក្រាស់បានធាក់នាយចំកណ្តាលមាត់មួយទំហឹង ធ្វើឲនាយធ្លាក់ពីលើគ្រែមួយទំហឹង
" ឯងចូលមកបានយ៉ាងមិច " ji hoon
រាងក្រាស់មិនបានឆ្លើយតប ji hoon នោះទេ គឺនាយឡើងជិះពីលើ ji hoon វាយយកៗ រកតែគ្នាដកដង្ហើមមិនទាន់ផង
" មាត់ឯងនេះហេស មានថើបប្រពន្ធយើង ឌឹបៗ " Lee know ដាក់រហូតទាល់តែនាយបែកមាត់ហូរឈាមខ្ចាយ បាក់ទាំងធ្មេញស្ទើរទាំងអស់
" ដៃឯងនេះហេស ហ៊ានលូកលាន់ប្រពន្ធយើង " Lee know និយាយរួចក៏ចាប់កាច់បំបាក់ដៃ ji hoon ទាំងសងខាង ji hoon ស្រែកទាំងភាពឈឺចាប់
"ឯងពិតជាក្លាហានណាស់ដែលហ៊ានចាប់ប្រពន្ធយើងមក " Lee know បានលើករាងកាយដែលពោរពេញទៅដោយឈាមស្រោចខ្លួននោះឲឈរឲត្រង់ រួចនាយក៏ចាប់រុញបោះទម្លាក់ពីលើបង្អួច ធ្វើឲ ji hoon ស្លាប់បាត់បងជីវិតភ្លាមៗព្រោះតែនេះជាជាន់ទី16 វាពិតជាខ្ពស់ខ្លាំងណាស់
" ទៅរើសសាកសពវា រួចយកទៅកាប់ជាបំណែកៗ បោះចូលអាងក្រពើទៅ " Lee know បញ្ជា K ដែលកំពុងតែភ្លឹកនឹងសកម្មភាពរបស់រាងក្រាស់មុននេះ នាយខានឃើញរាងក្រាស់កាចសាហាវបែបនេះយូហើយ
បន្ទាប់ពីចាត់ការរួច រាងក្រាស់ក៏ងាកមកមើលរាងតូចវិញកំពុងគេងសម្រក់ទឹកភ្នែកនៅលើគ្រែ ទាំងមិនមានអាវបិតបាំងរាងកាយ
" Han អូន អូនយ៉ាងមិចហើយ " lee know ចូលមកអោបក្រសោបរាងកាយរាងតូចជាប់ទ្រូង
" Lee know អ្ហឹកៗ អូនខ្លាច " Han គ្រាន់តែក្រលេកឃើញមុខរាងក្រាស់ភ្លាម ទឹកភ្នែកនាយហូរដូចទឹកបាត់ទំនប់ចឹង
" អស់អីហើយៗ បងនៅទីនេះហើយ " lee know អង្អែលខ្នងរាងតូចដើម្បីលួងលោម
" Lee know នាំអូនចេញពីទីនេះទៅ អូនស្អប់កន្លែងនេះណាស់ អូនខ្លាច អ្ហឹកៗ " Han
" បានៗបងនាំអូនចេញពីកន្លែងនេះ " Lee know ទាញរាងតូចយកមកថើបលួងលោម រួចនាយក៏ដោះអាវក្រៅរបស់នាយយកមកដណ្តប់ឲរាងតូច រួចក៏លើកបីចាកចេញពីទីនេះទៅ
