មួយសប្ដាហ៍ក្រោយមក គ្រប់យ៉ាងក៏ប្រែប្រួលទៅតាមពេលវេលា ជាពិសេសរាងក្រាស់តែម្ដង មួយសប្តាហ៍មកនេះនាយមិនដែលចេញចូលបន្ទប់ Jasmine សូម្បីម្ដង គឺចូលតែបន្ទប់រាងតូចទេ បើនិយាយពី Jasmine វិញមួយអាទិត្យមកនេះនាងក៏នឹកឃើញគំនិតអាក្រក់មួយ គឺនាងមានបំណងចង់ធ្វើបាបកូនរបស់ Seungmin នាងក៏បានរកថ្នាំដែលអាចរំលូតកូនបាន
ថ្ងៃនេះជាថ្ងៃម្រាកទៀតហើយ តែសម្រាកតែរាងតូច បើរាងក្រាស់រវល់ណាស់គ្មានអ្នកណានៅផ្ទះទេ វាក៏ជាឱកាសដែល Jasmine អាចចាត់ការបាន
នាងបានយកថ្នាំនោះ យកមកចាក់ចូលទៅក្នុងម្ហូបសម្រាប់លើកមកឲ Seungmin
" Felix han មកញុាំបាយជុំគ្នា " Seungmin អង្គុយចាំពួកគេនៅតុអាហារស្រាប់ ដើម្បីញុាំអាហារពេលថ្ងៃជុំគ្នា
" តាំងពីបងមានទម្ងន់មក ខ្ញុំកាន់តែឡើងគីឡូហើយ " Felix
" ហេតុអីមកពីបង " Seungmin
" មើលម្ហូបទៅ សុទ្ធតែម្ហូបប៉ូវ សម្រាប់អ្នកមានទម្ងន់ដូចបងមិនអីទេ តែខ្ញុំនៀក " Felix និយាយដូចរកយំ
" ចុះឡូវញុាំអត់ " Han
" ញុាំ " Felix សើចស្ញេញដាក់គ្រប់គ្នា រួចក៏គ្រប់គ្នាក៏ចាប់ផ្តើមញុាំ
" អឹ្ហកៗ ស្អីនឹង " Felix ត្រូវខ្ជាក់ម្ហូបចេញមកភ្លាមៗនៅពេលចាប់ចំម្ហូបដែល Jasmine បានដាក់ថ្នាំ មិនបានប៉ុន្មានរាងតូចស្រាប់តែសន្លប់ដោយសារតែជាតិថ្នាំជ្រាបលឿនដែរ
" Felix កើតអីនឹង " Han ក៏ប្រញាប់រត់ទៅមើល សុខៗក៏សន្លប់បែបនេះមិនភ័យទើបចម្លែក
ឯ Seungmin ក៏មិនបានញុាំអហារដែលមានថ្នាំនឹងដែរព្រោះតែប្រញាប់មកមើលរាងតូច
* Hospital
ពេលនេះរាងតូចមានសុវត្ថិភាពវិញហើយគ្រាន់តែមិនទាន់ដឹងខ្លួន ពេលនេះ Han & Seungmin ជាអ្នកនៅមើលថែបន្ទិចក្រោយមករាងក្រាស់ទាំងបីក៏បានមកដល់ដូចគ្នា ឃើញថាគ្រប់គ្នាមកជុំគ្នាហើយ i.n ក៏បានចូលមកតាមក្រោយដែរ
" តើគេកើតអី " Hyunjin សួរទាំងបារម្ភ
" គឺម្ចាស់តូចត្រូវថ្នាំ " I.n
" ថ្នាំអ្វី " Hyunjin ជ្រួញចិញ្ចើមហើយ ហេតុអីបានត្រូវថ្នាំរហូតចឹង ចូលចិត្តថ្នាំខ្លាំងណាស់យ៉ាង
