Ep 20 ខ្ញុំរអើម

505 55 4
                                        

កាត់មកមើល Han ឯនេះវិញ ពេលនេះនាយកំពុងស្ថិតនៅទីកន្លែងមួយដែលនាយមិនស្គាល់នោះទេ Han ត្រូវបានគេដាក់ឲគេងនៅលើគ្រែនៅក្នុងបន្ទប់មួយដែលបានចាក់សោរជាប់

" នេះជាកន្លែងណា " Han ងើបសម្លឹងមើលជុំវិញខ្លួន
ឃើញថានាយមិនដែលស្គាល់ទីនេះទាល់តែសោះ

Han ក៏រកនឹករឿងរ៉ាវដែលបានកើតឡើងពីយប់មិញ ទើបនាយនឹកឃើញថាអំឡុងពេលកំដររាងក្រាស់នៅពេលយប់នោះ គឺមានពេទ្យម្នាក់បានដើរចូលមក គេប្រាប់ថាមកផ្លាស់ប្តួរសេរ៉ូមឲរាងក្រាស់ ទើប Han មិនបានខ្វល់តែភ្លាមៗ ពេទ្យនោះក៏បានដកក្រណាត់ដែលបានដាក់ថ្នាំសន្លប់ មកខ្ទប់ច្រមុះរបស់រាងតូចរហូតដល់សន្លប់

ដោយសារនៅក្នុងបន្ទប់មានតែរាងតូចនិងរាងក្រាស់ ហើយរាងក្រាស់មិនទាន់ដឹងខ្លួនទៀតទើបធ្វើឲគេចាប់រាងតូចបានយ៉ាងងាយដូចនេះ

នឹកឃើញរឿងរ៉ាវសព្វគ្រប់ហើយរាងតូចក៏ប្រញាប់ចុះពីលើគ្រែទៅបើកទ្វារចេញទៅក្រៅ តែវាបានជាប់សោរបាត់ទៅហើយ

នាយតូចក៏រត់មកបើកមើលបង្អួចវិញម្ដង តែបន្ទប់នេះគឺនៅជាន់ខ្ពស់ខ្លាំងណាស់ បើតាមស្មានប្រហែលជាជាន់ទី15 ទៅ 16 អីហើយ

" ធ្វើយ៉ាងម៉េចទៅ " Han ទាល់ទម្រិះពិតមែន ទូរស័ព្ទក៏មិនមានទ្វារក៏ជាប់សោរបន្ទប់ក៏នៅជាន់ខ្ពស់ តើនាយអាចទាក់ទងរកជំនួយបានដូចម្តេច

* ក្រាក កំពុងតែសញ្ជប់សញ្ជឹងគិតរកវិធីចេញមុនបានផង វត្តមានដែលអ្នកចាប់ Han មកក៏បង្ហាញឡើង

" Ji hoon " Han នាយភ្ញាក់ផ្អើលខ្លាំងណាស់ដែលជានាយ កាលលើកមុននាយបានឲ Lee know បានឲគេរួចខ្លួនមួយសារហើយមិននឹកស្មានថានាយមកចាប់ខ្លួនបែបនេះសោះ

" បងស្មានថាអូនភ្លេចបងហើយ " Ji hoon

" លោកជាអ្នកចាប់ខ្ញុំមកមែនទេ " Han

" ទេ បងគ្រាន់តែនាំមនុស្សបងស្រឡាញ់មកនៅជាមួយបងវិញតើ Ji hoon ក៏ដើរទៅអង្គុយនៅលើពូក

" ហុឹស មនុស្សលោកស្រឡាញ់ កោតលោកនិយាយចេញមករួច បើលោកស្រឡាញ់ខ្ញុំមិនមែនស្ងាត់ៗក៏បាត់ដំណឹងសូន្យឈឹងអញ្ចឹងទេ លោកចេញទៅដោយមិនប្រាប់ខ្ញុំសូម្បីមួយម៉ាត់ បាត់ដំណឹងទាក់ទងមុនបានរាប់ខែឆ្នាំ និងហេស ស្រឡាញ់ " Han និយាយទាំងចង់សើច Ji hoon និយាយកំប្លែងទៀត

កូនប្រុសត្រកូល Hwang // Complete Donde viven las historias. Descúbrelo ahora