Ep 28 បញ្ចប់

513 47 4
                                        

នាល្ងាចនេះ បន្ទាប់ពីអាហារពេលល្ងាចរួច គ្រប់គ្នាក៏នៅនិយាយគ្នាលេង ហើយក៏មានស្រាក្រហមផឹកមួយដបសម្រាប់កំដរមាត់ផងដែរ តែថាមិនមែនកំដរក្រេបតិចៗនោះទេ ម្នាក់ៗផឹកសើចសប្បាយដួចជាត្រូវឆ្នោតចឹង

" Hyunjin និងបងថ្លៃមានរឿងអីមែនទេ បានជាថ្ងៃនេះមើលទៅសប្បាយចិត្តចម្លែក " Felix

" មិនមានអីច្រើនទេ គ្រាន់តែកម្ចាត់សត្រូវអស់ទើបផឹកអបអរបន្ទិចទៅ " Bang chan

" នេះមានន័យថាមិចទៅ " Seungmin

" ខ្ញុំថា បងមិនបាច់សួរទេមើលព័ត៌មានទៅល្អជាង " Han
បង្ហាញព័ត៌មានដែលគេកំពុងតែចាក់បញ្ចាំងនៅលើទូរទស្សន៍ឲគ្រប់គ្នាមើល

* ព័ត៌មាន
[កាលពីល្ងាចមិញនេះ យើងបានទទួលដំណឹងថា លោក Wa ដែលជាអ្នកជំនួញដ៏មានមុខមាត់ក្នុងប្រទេសរបស់យើងម្នាក់ដែរ បានទទួលមរណភាពកាលពីវេលាម៉ោង4:35នាទីល្ងាច តាមការពីនិត្យច្បាស់លាស់របស់អ្នកជំនាញបានបញ្ជាក់ឲដឹងថាលោកស្លាប់ដោយសារការគាំងបេះដូង ]

" នេះមានរឿងអីទៅ "Seungmin

" បងធ្វើអីខ្លះទៅបានដល់ថ្នាក់គាំងបេះដូងបែបនេះ" Felix

" មិនបានធ្វើអ្វីច្រើននោះទេ គ្រាន់តែ ....

* ស្រមៃ

បន្ទាប់ពីកូនចៅរបស់រងាក្រាស់ចាប់ Aella បានហើយ ពួកគេក៏យកនាយមកលក់ខ្លួននៅឯក្នុងក្លឹប គឺយកឲនាងទៅបម្រើតណ្ហារបស់ភ្ញៀវប្រុសៗដែលល្មោភកាមនឹងឯង

" ហឹម " Aella ចាប់ផ្តើមដឹងខ្លួនរវើរវាយនៅពេលដែលមានអារម្មណ៍ថាដូចជាមានអ្វីមួយកំពុងតែរំខានដំណេកនាង

" អាយ អាឆ្គួតឯងធ្វើអីយើងនឹង " Aella ខិតក្រោយយ៉ាងលឿននៅពេលដែលបើកភ្នែកមកឃើញបុរសម្នាក់កំពុងតែលូកលាន់រាងកាយនាងដោយគ្មានការសុំអនុញ្ញាតមួយម៉ាត់សោះ

" ចង់ទៅណាអូនសម្លាញ់ ".... បុរសម្នាក់នោះបានទាញខ្លួននាងត្រឡប់មកវិញ នាយមានអាយុខ្ទង់40ទៅហើយ

" អ្នកណាអូនឯង ហ្អឹកៗ ទីនេះជាកន្លែងណាឆាប់លែងយើងទៅវិញ " Aella ស្រែកយំចង់ចេញពីទីនេះ

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now