កាត់មកខាងគូស្នេហ៍ដែលទើបតែរៀនយល់ចិត្តគ្នាឯនេះវិញ ពេលនេះទើបតែចេញពីរោងកុនជាមួយគ្នានោះទេ ថ្ងៃនេះ ពួកគេបានចំណាយពេលនៅជាមួយគ្នាច្រើនជាងថ្ងៃណាៗទាំងអស់
" អូនចង់ទៅណាទៀតឬអត់ " lee know
" អឹម... ចូលទិញអីវ៉ាន់បន្ទិចល្អទេ ជ្រុលជាមកហើយអូនចង់ទិញសម្លៀកបំពាក់ខ្លះ អូនខ្ជិលមកម្ដងទៀត " Han
Lee know ក៏យល់ព្រមទៅតាមនឹងមិចនឹងជំទាស់ចិត្តនោះ ពួកគេក៏បានចូលហាងលក់សម្លៀកបំពាក់មួយកន្លែង
" អូនរើសសិនទៅណាបងទៅបន្ទប់ទឹកមួយភ្លេត " lee know ក៏ដើរចេញទៅបន្ទាប់ពីរាងតូចងក់ក្បាលយល់ព្រម
រាងក្រាស់ចេញទៅបាត់ ក៏បានលេចវត្តមានបុរសម្នាក់ រូបរាងស្រស់សង្ហារមិនចាញ់រាងក្រាស់ឡើយកំពុងតែដើរសម្តៅមករករាងតូចទាំងស្នាមញញឹម
" Han " ... នាយបានហៅរាងតូចដោយសម្លេងស្រទន់ រាងតូចក៏ប្រញាប់ងាកមករកប្រភពសម្លេង
" Ji hoh ! " Han
Kim ji hoh ជាសង្សាចាស់របស់រាងតូច ពួកគេបែកគ្នាប្រហែលជាឋជិត3 ឆ្នាំហើយ សុខៗ Ji hoh ក៏បាត់ដំណឹងទាក់ទងមិនបាន កាលនោះរាងតូចក៏ពិបាកចិត្តមិនស្ទើរដែរ ក្រោយពីបាត់ដំណឹងពី Ji hoh បាន6 ខែ រាងតូចក៏ត្រូវរៀបការជាមួយ Lee know
" Han ពួកយើងខានជួបគ្នាយូហើយ អូនសុខសប្បាយទេ " ji hoh
" ខ្ញុំសុខធម្មតាទេ ពេលនេះយើងមិនត្រូវជាអ្វីនឹងគ្នាសង្ឃឹមថាលោកហៅខ្ញុំឲបានស្រួលបួលផង " Han
" Han បងដឹងថាអូនខឹងនឹងបងណា តែកាលដែលបងបាត់ទៅគឺបងមានហេតុផលរបស់បង អូនទុកឱកាសឲបងផងបានទេ " Ji hoh
" ទុកឱកាស? លោកមករកឱកាសស្អីនៅពេលនេះ វាបានកន្លងផុត2 ឆ្នាំជាងហើយ លោកគិតថានៅមានឱកាសសម្រាប់លោកទៀតឬ " Han ថារួចបម្រុងនឹងចាកចេញតែត្រូវ Ji hoh ចាប់ដៃជាប់មិនឲទៅណាបាន
" អូនស្តាប់បងបកស្រាយសិនបានទេ " Ji hoh
" ខ្ញុំមិនត្រូវការស្តាប់ឆាប់លែងដៃខ្ញុំ " Han
" បងមិនលែង ឈប់! នេះអូនពាក់ចិញ្ចៀនដៃនាង អូនរៀបការហើយឬ ?" Ji hoh ក៏បានក្រលេកទៅឃើញចិញ្ចៀននៅនឹងដៃនាងរបស់រាងតូចធ្វើឲ Ji hoh ភ្ញាក់ផ្អើលជាខ្លាំងនាយមិនដែលដឹងថារៀបការសោះ
