សប្បាយចិត្តដែលឃើញលោកនឹងហេស ខ្ញុំសុខចិត្តឃើញខ្មោចប្រសើជាងឃើញលោក
___________________________
ដោយសារតែកើតជម្លោះកាលពីល្ងាចមិញ ធ្វើឲរាងតូចនិងរាងក្រាស់មើលមុខគ្នាមិនចំនោះទេ រាងក្រាស់គិតតែពីអង្គុយសម្លឹងរាងតូច ឯរាងតូចអង្គុយញុាំបាយធ្វើមិនដឹង
" Hyun បងកើតអីមិចបានជាអង្គុយជ្រំបាយអញ្ចឹង " Jasmine នាងសង្កេតឃើញរាងក្រាស់អង្គុយភ្លឹកមើលរាងតូចដែរតែនាងធ្វើពុតជាសួរទៅ
" គ្មានអីទេគ្រាន់តែមិនសូវឃ្លានប៉ុណ្ណោះ " Hyunjin
" ត្រូវហើយ ថ្ងៃស្អែកមានកម្មវិធីមួយតម្រូវឲពួកយើងចូលរួមទាំងអស់គ្នា គ្រប់គ្នាកុំភ្លេចត្រៀមខ្លួនផងណា Felix ដែរណា " Bang chan
" ជាកម្មវិធីអីដែរទៅបងថ្លៃ "Felix
" ជាកម្មវិធីដេញថ្លៃគ្រឿងពេជ្រ ដែលរៀបចំដោយគ្រួសារ joen " bang chan
" កម្មវិធីធំដុំបែបនេះ អ្នកបងប្រាកដជាធ្លាប់ចូលរួមហើយតែ លើកនេះកុំបង្ករឿងដូចមុនៗណា ទុកមុខឲបង Hyun ផង " jasmine
" បងថ្លៃ កម្មវិធីហៅជាគូស្វាមីភរិយាទៅត្រូវដែរទេ មិនដឹងថា Jasmine បានចូលរួមឬអត់ ព្រោះដូចជាមិនទាន់បានរៀបការជាមួយអ្នកណាពេញមុខមាត់ឯណាហី ឬក៏ចង់ចូលរួមជាក្នុងនាមជា ស្រីកំណាន់ប្តីគេ " Felix មិនឲចាញ់ចិត្តដែល jasmine ដៀមដាមខ្លួនមុននេះ រាងតូចក៏ដាក់ឲវិញឡើងនាងឆ្អែតបាយតែម្ដង
" កម្មវិធីថ្ងៃស្អែកនេះ Jasmine មិនបានចូលរួមនោះទេ ព្រោះមិនទទួលបានសំបុត្រអញ្ជើញ " Han ជួយបន្ថែមពីលើរាងតូចធ្វើឲ Jasmine រកនឹកតបតមិនបាន
" សោកស្តាយខ្លាំងណាស់អញ្ចឹង " Felix ក៏ញញឹមឌឺទៅកាន់ Jasmine ធ្វើឲ Jasmine កាន់តែក្តៅក្រហាយឡើង
Jasmine ដោយសារតែខឹងនឹងរាងតូចខ្លាំងពេក នាយក៏សម្រេចចិត្តឈប់ញុាំបាយត្រឹមនេះរួចឡើងទៅខាងលើបាត់ទៅ រាងតូចឃើញបែបនេះក៏បន្តញុាំអាហាររបស់ខ្លួនយ៉ាងមានក្តីសុខ
បន្ទាប់ពីបញ្ចប់ការញុាំអាហារ រាងក្រាស់ក៏បានឡើងមកបន្ទប់របស់ jasmine ឃើញថានាងកំពុងតែអង្គុយយំនៅលើសាឡុងសម្លឹងមើលទៅខាងក្រៅ
