ថ្ងៃថ្មីក៏បានចូលមកដល់ យើងកាត់មកបន្ទប់របស់ Lee know ឯនេះវិញ យើងប្រទះឃើញតែរាងក្រាស់ម្នាក់កំពុងគេងនៅលើគ្រែ តែមិនបានឃើញរាងតូចនោះទេ
រាងក្រាស់ក៏បម្រាស់ខ្លួនងាកមកគេងអោបរាងតូចវិញ ប៉ុន្តែនាយមិនបានអោបប៉ះរាងតូចនោះទេ នាយក៏ប្រញាប់ងើបមើល
" Han ! " Lee know
រាងក្រាស់ក៏ចាប់ផ្តើមឆ្លេឆ្លារក ប៉ុន្តែនាយក៏បានឮសម្លេងចេញពីបន្ទប់ទឹកទើបនាយប្រញាប់ទៅមើល
" Han អូនធ្វើអីនឹង " Lee know ប្រញាប់ចូលទៅទាញច្រាស់ដែលរាងតូចកំពុងកាន់នៅនឹងដៃបោះទៅម្ខាងព្រោះ រាងតូចបែរជាយកច្រាស់មកដុសនៅលើដងខ្លួនមួយទំហឹង ឡើងក្រមសាច់អស់ទៅហើយ ជាពិសេសនៅតំបន់ផ្នែកក
" មិចក៏ធ្វើបែបនេះ " Lee know ចាប់រាងតូចឲបែរមកចំខ្លួន រាងតូចយំខ្លាំងមែនទេនទឹកភ្នែកជោកថ្ពាល់ទៅហើយ
" អូនចង់ដុសកន្លែងដែលវាថើបអូនចេញ អ្ហឹកៗ Lee know ខ្លួនអូនៗ មុនស្អាតដូចមុនទេ អ្ហឹកៗ " Han អោនមុខយំ រាងក្រាស់ក៏យល់ពីចិត្តរាងតូចទើបរំងាប់អារម្មណ៍ចាប់ទាញរាងតូចយកមកអោបជាប់ទ្រូង
" អ្នកណា ថាអូននៅតែស្អាតនៅតែល្អសម្រាប់បងជានិច្ច " Lee know
" តែ តែ..អឹម " Han មិនទាន់និយាយចប់ផងរាងក្រាស់ក៏បានអោបមកថើបមាត់រាងតូចដើម្បីកុំឲនាយនិយាយបន្ត
" Lee know " Han
រាងក្រាស់ក៏អោនទៅថើបកន្លែងដែលរាងតូចប្រឹងដុស អបិប្បមិញ
" ឈប់យំទៅណាក្មេងល្អ គ្រប់យ៉ាងនៃរាងកាយអូនគឺល្អគ្រប់យ៉ាង " Lee know
" បងមិនរអើមទេហេស " Han
" ក្មេងឡប់អ្នកណាទៅរអើមប្រពន្ធខ្លួនឯងនោះ មក បងនាំទៅងូតទឹក រួចចុះទៅក្រោមជាមួយគ្នា " Lee know
រាងតូចក៏យល់ព្រម រាងក្រាស់ក៏យកដៃជូតទឹកភ្នែករាងតូចឲអស់ មុននឹងចាប់បីរាងតូចទៅងូតទឹក
មកដល់ខាងក្រោម យើងបានឃើញវត្តមានរបស់ Seungmin & Felix កំពុងអង្គុយនិយាយលេងជាមួយគ្នា
" បងថ្លៃ បងយ៉ាងមិចហើយ " Felix ក៏ងើបរត់មកជួយគ្រា Han ឲមកអង្គុយនៅលើសាឡុង
