" នេះអ្នកប្រុសមិនទាន់ប្រាប់គ្រប់គ្នាពីដំណឹងល្អទេហេស " I.n និយាយឡើងទាំងភ្ញាក់ផ្អើលដែលសមាជិកនៅក្នុងផ្ទះនេះមិនទាន់ដឹងដំណឹងល្អ ឯ Han បានត្រឹមតែក្រវីក្បាល ព្រោះនាយមិនដាច់ចិត្តប្រាប់សោះ
" ដំណឹងល្អអីទៅ " Hyunjin
" អ្នកប្រុសខ្ញុំសុំជាអ្នកប្រាប់ហើយណា " I.n
Han ក៏ងក់ក្បាលយល់ព្រម
" អ្នកប្រុសតូចមានទម្ងន់3 ខែហើយ ខ្ញុំទើបតែពិនិត្យដឹងមួយអាទិត្យមុននេះ " I.n
គ្រប់គ្នាពិតជាភ្ញាក់ផ្អើលនិងដំណឹងនេះខ្លាំងមែនទេ ជាពិសេស Lee know តែម្ដង
" នេះ ហេតុអីក៏អូនមិនប្រាប់បងឲដឹងផង " Lee know ងាកមកនិយាយជាមួយប្រពន្ធទាំងទឹកមុខពិបាកពណ៌នា
" គឺអូនចង់ប្រាប់ដែរ តែពេលវេលាមិនសហការសោះទើបអូនចេះតែមិនបានប្រាប់ " Han
Lee know ក៏ចាប់លើកប្រពន្ធក្រវីតែម្ដង ធ្វើឲភ្ញៀវដទៃទៀតងាកមកមើលទាំងងើយឆ្ងល់
" Lee know បងធ្វើអីនឹង ដាក់អូនចុះគេមើលច្រើនណាស់ " Han និយាយទាំងអៀន
" បងសុំទោស មុននេះបងរំភើបពេក " Lee know ក៏ដាក់ឲរាងតូចចុះឲបានស្រួលបួលរួចក៏សម្រួលឥរិយាបថមកវិញ
" លោកប្រុសមានកូនម្នាក់ទៀតហើយ លោក Hyunjin គិតគូរកាលដែរប្រយ័ត្នចាញ់គេណា " Changbin
" តែអូនថាមិនចាញ់ទេ " I.n ងាកមកនិយាយទាំងញញឹម ក្នុងនាមជាពេទ្យប្រចាំផ្ទះត្រកូលHwang រឿងអីក៏នាយដឹងដែរ
" ត្រូវហើយខ្ញុំថាមិនចាញ់ទេព្រោះប្រពន្ធខ្ញុំខ្ញុំមានទម្ងន់ 2 ខែដែរហើយ " Hyunjin
គ្រប់គ្នាត្រូវភ្ញាក់ផ្អើលទៀតហើយ គិតទៅថ្ងៃនេះមានរឿងល្អៗចូលច្រើនណាស់ រហូតធ្វើឲពួកគេញញឹមឡើងរឹងថ្គាមអស់ទៅហើយ
" អា៎ ពេលនេះខ្ញុំគិតថា Changbin និង I.n គួរតែខំបន្ទិចហើយទើបតាមពួកយើងទាន់ " Bang chan និយាយឡើងធ្វើឲ I.n អៀនមួយរំពេចតែម្ដង
" ចាំនឹងខំឲតាមទាន់ " Changbin មើលសម្តីចុះ និយាយចប់ក៏ត្រូវរាងតូចដាក់មួយដៃក៏ព្រោះតែអៀន
អេ៎ តែឈប់និយាយគ្នាមួយថ្ងៃហើយដូចជាបាត់មាត់ Seungmin ឈឹងអញ្ចឹង
the ends
Magsimula sa umpisa
