" លោកណាត់ខ្ញុំមកមានការអ្វីឬ " Aella
" អត់នោះទេ ខ្ញុំគ្រាន់តែហៅអ្នកនាងមកហូបបាយធម្មតាប៉ុណ្ណោះ សង្ឃឹមថាអ្នកនាងមិនប្រកាន់ទៅចុះ" Hyunjin លូកដៃទៅចាប់ដៃនាង
" មិនប្រកាន់នោះទេ " Aella សម្លឹងមើលដៃរាងក្រាស់បន្ទិច រួចក៏ញញឹមបែបពេញចិត្ត ពីដំបូងថាចាប់ Bang chan តែមើលទៅ Hyunjin ដូចជាចាប់អារម្មណ៍ខ្លួនដែរក៏ប្តូទិសដៅតែម្ដងទៅ
" ខ្ញុំបានកម្មង់ម្ហូបមួយចំនួនហើយ មិនដឹងថាត្រូវចិត្តអ្នកនាងឬអត់ទេ " Hyunjin
" មិនអីទេ ម្ហូបអ្វីក៏បាន ខ្ញុំមិនញុាំរើសនោះទេ " Aella
ពួកគេក៏និយាយគ្នាលេង បានបន្ទិចគេក៏លើកម្ហូបមក
" នេះសុទ្ធតែជាម្ហូបខ្ញុំចូលចិត្តទាំងអស់ មើលទៅយើងមានចំណង់ចំនូលចិត្តមិនខុសគ្នាប៉ុន្មានទេ " Aella
" បានអ្នកនាងចូលចិត្តខ្ញុំពិតជាសប្បាយចិត្តណាស់ " Hyunjin
ពួកគេក៏នាំគ្នាញុាំអាហារទាំងនោះ រាងក្រាស់បញ្ចេញសកម្មភាពចម្លែកណាស់គឺតែងតែចាប់នេះចាប់នោះដាក់ចាននាងរហូតដូចជាយល់ចិត្តយល់ថ្លើមសម្បើមណាស់
" ចេញពីនេះអ្នកនាងមានទៅណាទៀតឬអត់ " Aella
" អរអត់ទេ ខ្ញុំជាប់ធុរះហើយ " Aella
" គួរឲស្តាយណាស់ បើសិនជាអ្នកនាងទំនេរខ្ញុំចង់ហៅអ្នកនាងទៅដើរលេងបន្ត តែមើលទៅមិនមានឱកាសទេ " Hyunjin និយាយទាំងទម្លាក់ទឹកមុខ
" ចាំលើកក្រោយទៅណា ថ្ងៃនេះខ្ញុំរវល់ពិតមែន លើកក្រោយខ្ញុំនិងកំដរលោកជាមុនខាន " Aella
" ខ្ញុំខ្លាចតែមិនមានពេលនោះ" Hyunjin និយាយទាំងញញឹមចុងមាត់
" ហេតុអី ឬលោកមិនចង់ជួបខ្ញុំ " Aella នាងមិនដឹងពីន័យរបស់រាងក្រាស់នោះទេ
" មិនមែនបែបនេះទេ ខ្ញុំខ្លាចថាខ្ញុំគ្មានពេលទំនេរនឹងណា " Hyunjin
" អឹម ម៉ោងក្រែលណាស់ហើយខ្ញុំសុំលាទៅមុនហើយ " Aella
" Aella ខ្ញុំសុំជូននាងទៅដល់កន្លែងចតឡានបានទេ " Hyunjin
" ប្រាកដជាបានហើយ តោះចឹង " Aella
Hyunjin ក៏ប្រញាប់ដើរទៅឲឲទាន់នាង រួចពួកគេក៏បណ្តើរគ្នាទៅកន្លែងចតឡានទៅ
មកដល់កន្លែងចតឡាន ស្រីល្អរបស់យើងកំពុងតែឈ្ងោករកសោឡាននៅក្នុងកាបូបដោយមិនបានចាប់អារម្មណ៍អ្វីនោះទេ រាងក្រាស់ក៏ងាកឆ្វេងស្តាំ រួចក៏ប្រទះនឹងបុរសប៉ុន្មានដែលបិទមុខមាត់ជិត ពួននៅខាងក្រោយជញ្ជាំង
រាងក្រាស់ក៏ស៉ីញ៉ូឲពួកវាចូលមក នៅក្នុងដៃពួកវាមានកន្សែងដែលបានដាក់ថ្នាំសន្លប់នៅក្នុងនោះរួចជាស្រេច ពួកវាក៏យកមកខ្ទប់ច្រមុះនាងរហូតដល់សន្លប់
មុនសន្លប់នាងក៏បានបក់ដៃឲរាងក្រាស់ជួយផងដែរ តែរាងក្រាស់បែរជាឈរសើចសម្លឹងមកមើលនាងទាំងញញឹមសមចិត្ត
" ឆាប់យកនាងទៅ " Hyunjin
ពួកវាក៏អូសរាងកាយដែលសន្លប់ស្តូកស្តឹងចូលទៅក្នុងឡានមួយទៀតរួចក៏ចាកចេញទៅបាត់ទៅ រាងក្រាស់ក៏ដើរត្រឡប់មកឡានរបស់ខ្លួនវិញដោយមាន Q កំពុងតែឈរចាំ
Q ក៏បានហុចទឹកមួយដបមកឲរាងក្រាស់ រាងក្រាស់បានចាក់ទឹកនោះលាងដៃ ធ្វើដូចជាខ្ពើមណាស់ចឹងព្រោះមុននឹងដូចជាស្និតស្នាលនិងនាងខ្លាំងពេក
" ត្រឡប់ទៅក្រុមហ៊ុនវិញ" Hyunjin
To be continue....
យប់ក៏ផុសដែរ 🙃
Ep 27 សមចិត្ត
Magsimula sa umpisa
