Ep 21 គ្មានសង្ឃឹម :(

Start from the beginning
                                        

" មិនសុីក៏អត់ទៅ " Ji hoon ក៏ដើរចេញទៅបាត់ទៅ ទុកឲ Han នៅកើតទុក្ខតែម្នាក់ឯង រាងតូចផ្តេកក្បាលទៅលើសាឡុងទាំងនឿយហត់ នៅជាមួយ ji hoon មិនដល់មួយថ្ងៃផងនាយមានអារម្មណ៍ថាដូចជានៅមួយឆ្នាំអញ្ចឹង

" Lee know ពេលណាទើបបងមកជួយអូន " Han

ងាកមកខាងនេះវិញ គ្រប់គ្នាកំពុងមមាញឹកខ្លាំងណាស់ Seungmin & Felix គឺត្រូវរាងក្រាស់យកមកទុកក្នុងផ្ទះដោយមាន Q ជាអ្នកមើលការខុសត្រូវ ចំណែកឯlee know និងកូនចៅកំពុងតាមរក Han Hyunjin កំពុងដោះស្រាយបញ្ហានៅក្រុមហ៊ុនព្រោះប្រព្រ័ន្ធ system របស់ក្រុមហ៊ុនកំពុងមានបញ្ហាដោយសារតែបែកធ្លាយលេខកូដក្រុមហ៊ុនពី Jasmine

Bang chan ឯនេះកំពុងតែបញ្ជាកូនចៅ ឲដុតឃ្លាំង ដុតក្លឹប បំផ្ទុះក្រុមហ៊ុនត្រកូល San ចោល ធ្វើឲយ៉ាងមុចឲត្រកូលមួយនេះផុតពូជក្នុងថ្ងៃនេះតែម្ដង

" ពួកឯងចង់បំផ្លាញយើងមែនទេ ចាំមើលថាយើងនឹងបំផ្លាញឯងវិញយ៉ាងមិច" Bang chan អង្គុយមើលទិដ្ឋភាពដែលអាគារក្រុមហ៊ុន Hwang កំពុងត្រូវឆាបឆេះពីចម្ងាយ

នាយមិនលេងក្បាច់ក្បូរច្រើនដូចជា seo joon នោះទេ ត្រូវបំផ្លាញដុតចោលតែម្ដងរួចចាប់មនុស្សយកមកធ្វើទារុណកម្មសម្លាប់ចោលចប់

" Hyun ក្រុមហ៊ុនយ៉ាងមិចហើយ " Felix គ្រាន់តែឃើញរាងក្រាស់មកដល់ផ្ទះភ្លាមក៏ប្រញាប់ចូលទៅសួរ

" បងដោះស្រាយរួចហើយ សំណាងហើយដែល K ដឹងលឿន របាយការណ៍ផ្សេងៗមិនបានបែកធ្លាយច្រើន " Hyunjin

បានបន្ទិច Bang chan ក៏បានមកដល់ផ្ទះដូចគ្នា
" Chan យ៉ាងមិចហើយមានរបួសអត់ " Seungmin

" បងមិនអីទេ ប៉ុន្តែស្តាយចាប់ Seo joon មិនបាន វាដឹងខ្លួនមុនរត់បាត់ហើយ " Bang chan

" មិនអីទេ ចាំតាមចាប់ពួកវាបានទៀតតើ " Seungmin

"Lee know មិនទាន់មកវិញទេហេស " bang chan

" នៅទេ " Seungmin

" Hyunjin ពួកយើងទៅជួយ lee know រក Han ទៅ " Bang chan រាងក្រាស់ក៏យល់ព្រម ពួកគេបម្រុងនឹងចេញទៅតែរាងតូចក៏ចាប់ដៃឃាត់

" អូនទៅដែរបានទេ " Felix

" មិនបានទេ កាលទេសៈនេះគឺគ្រោះថ្នាក់ខ្លាំងណាស់អូននៅទីនេះមើលថែបងថ្លៃទៅ  ដាច់ខាតកុំចេញពីផ្ទះឲសោះ ហើយឯង Q មើលថែម្ចាស់តូចនិងបងថ្លៃយើងឲបានល្អ " Hyunjin  នាយបារម្ភពីរពួកគេខ្លាំងណាស់ព្រោះថាពួកគេមិនទាន់ចាប់ Seo joon បាននៅឡើយ

ងាកមកមើលខាងរាងតូចឯនេះវិញ ក្រោយពីអត់បាយមួយល្ងាចមកនាយចាប់ផ្តើមអស់កម្លាំងនឹងល្ហិតល្ហៃខ្លាំងមែនទេន នាយពិតជាមិនឃ្លានតែក្រពះនិងរាងកាយមិនមែនមិនត្រូវការម្ហូបអាហារនោះទេ

" យ៉ាងមិចហើយអូនសម្លាញ់នៅខ្លាំងទៀតឬអត់" ji hoon

" ខ្ញុំមិនដែលអន់ស្រាប់ហើយ " Han

" នៅមាត់រឹងដដែល " ji joon ក៏ដើរចូលមកជិតរាងតូច រាងតូចក៏ចាប់ផ្តើមភ័យខ្លួនម្ដងទៀត

" រូបសម្រស់អូនស្អាតខ្លាំងណាស់ តែប្រសិនបើគ្មានសម្លៀកបំពាក់ប្រហែលជាស្អាតជាងនេះ " ji hoon បានយកដៃមកប៉ះមុខរាងតូចតែត្រូវរាងតូចក្រវាសចេញ

កាលដែល ji hoon ចូលមកលើកនេះគឺនាយចង់មកចាប់រាងតូចនឹងឯង កាលពីព្រឹកចាប់មិនបាន មិនមែនមានន័យថាយប់ចាប់មិនបានឯណា

" លោកកុំគិតថាគំនិតស្មោគគ្រោគរបស់លោកបានសម្រេចឲសោះ " Han

" ហេតុអ្វីបងគិតមិនបាន អូនកុំភ្លេចថាពេលនេះអូននៅក្នុងកណ្តាប់ដៃរបស់បង រឿងអីដែរបងធ្វើអីអូនមិនបាននោះ " ji hoon

" បើលោកហ៊ានប៉ះពាល់ខ្ញុំ ខ្ញុំនឹងសម្លាប់ខ្លួនឲលោកឃើញមិនខាន " Han

" ល្អចឹង បងចាំមើល " ji hoon ក៏ចាប់ទាញរាងតូចបោះទៅលើពូកម្ដងទៀត រួចចាប់ហែកអាវរាងតូចយកតែម្ដង នាយបានញក់ញីទៅលើដានចាស់ដែលបានបន្សល់ការពីព្រឹកមិញធ្វើឲរាងកាយរាងតូចចាប់ផ្តើមចេញក្រហម

" លែងទៅ អ្ហឹកៗ " Han នាយគ្មានកម្លាំងរុញ ji hoon ចេញនោះទេ ហើយនាយក៏មិនសង្ឃឹមថានឹងមានអ្នកមកជួយដែរ ព្រោះថាពេញមួយថ្ងៃទៅហើយ មិនឃើញអ្នកណាមកសោះ មិនឃើញសូម្បីស្រមោល

ដោយអស់សមត្ថភាពរើបន្តទៅទៀត រាងតូចក៏គិតរាប់ថយក្រោយចំនួនបីដង ប្រសិនបើ ji hoon មិនឈប់ ហើយគ្មានអ្នកមកជួយនាយនឹងខាំអណ្តាតសម្លាប់ខ្លួនតែម្ដង យ៉ាងណាក៏មិនឲរាងកាយមួយនេះត្រូវអ្នកផ្សេងប៉ះពាល់ក្រៅពី Lee know ដែរ

3 2 1 ....

To be continue.....

Good night 🫰🏻🙃 ថ្ងៃនឹងអារម្មណ៍ល្អឲ2 ភាគចុះ

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now