" អ្ហឹក ៗ " Han
បន្ទាប់ពីji hoon ចេញទៅបាត់ Han យំយកតែម្ដងមុននេះនាយពិតជាខ្លាចខ្លាំងណាស់ តែដូចដឹងចឹង ត្រកូល Han មួយមិនសម្រក់ទឹកភ្នែកឲអ្នកណាឃើញងាយៗឡើយ តែមិនមែនមានន័យថាមិនចេះយំ
" Lee know ជួយអូនផង " Han បានត្រឹមតែបន់ស្រន់ឲបងប្រុសនិង Lee know ឆាប់រកឃើញខ្លួន គេពិតជាស្អប់កន្លែងនេះខ្លាំងណាស់
* Skip
កាត់មកខាងមន្ទីរឯនេះវិញគ្រប់គ្នាកំពុងអង្គុយមើលកាំមេរ៉ាសុវត្ថិភាពដែល Hyunjin បានយកមក ពួកគេបានឃើញ Han ត្រូវគេថ្នាំយកចេញទៅពិតមែន
" Ji hoon" Lee know ឧទានឈ្មោះបុរសដែលចូលមកចាប់Han ទៅតិចៗ តែក៏អាចឲគ្រប់គ្នាឮ Lee know ចាំភិនភាគគេច្បាស់ណាស់ ទោះបីជាគេបិតបាំងមុខក៏ដោយ
" Ji hoon ក្រែងជាសង្សាចាស់របស់Han ដែលបានបាត់ដំណឹងកាលពីប៉ុន្មានឆ្នាំមុននោះហេស " Hyunjin
" មិនខុសទេ គឺគេ ប៉ុន្តែគេត្រឡប់មកវិញពីកាល " Bang chan
" រឿងនេះខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំធ្លាប់ជួបគេម្ដងនៅផ្សារទំនើបកាលនោះគេក៏មករករឿង Han ដែរ " Lee know និយាយទាំងកែវភ្នែកសម្លឹងមុខ Ji hoon ជាប់ នាយខឹងឡើងចង់តែទាញកាំភ្លើងបាញ់ទម្លុះក្បាល Ji hoon ភ្លាមៗនោះទេ
" បងថ្លៃអាចមានគ្រោះថ្នាក់នោះទេ " Felix និយាយទាំងបារម្ភ ក្នុងចិត្តនាយមិនស្រួលទេ ព្រោះជួបរឿងផ្ទួនៗពេក
" ប្រហែលជាមិនអាចទេ " Bang chan
" តែរបួសរាងកាយមិនធានាទេ ព្រោះថ្ងៃនោះគេដូចជាមនុស្សឆ្គួតមួយអញ្ចឹង និយាយស្តីមិនត្រូវគ្នាទេ យល់ល្អគួរតែឆាប់តាមឲឃើញ " Lee know
" ប៉ុន្តែយើងទៅរកឯណាទៅ ពួលយើងមិនដែលបានតម្រុយពី ji hoon ម្ដងណាទេ ខ្ញុំមិនដឹងត្រូវចាប់ផ្តើមរកពីណាត្រង់ណាទៅពិតមែន " Hyunjin គេទាល់ទម្រិះដូចគ្នា 3ឆ្នាំហើយដែលគេមិនដែលដឹងតម្រុយពី ji hoon មិនដឹងថានាយរស់នៅឯណា ធ្វើការអីមិនមែន
" K ទៅតាមរកម្ចាស់តូចឯងឲឃើញ ទោះជាត្រូវគាស់រលើង Seoul ទាំងមូលក៏ត្រូវរកឲឃើញ " Lee know
K ប្រញាប់ចេញទៅព្រោះនាយក៏បារម្ភពីម្ចាស់របស់ខ្លួនដូចគ្នា ឯ lee know នាយអង្គុយលើគ្រែពេទ្យលែងសុខហើយ នាយក៏ចុះផ្តាច់សេរ៉ូមចេញតែម្ដង
"lee know ធ្វើអីនឹង " bang chan
" ខ្ញុំទៅរកប្រពន្ធខ្ញុំ " Lee know ឆ្លើយយ៉ាងមុឺងម៉ាត់
" ប៉ុន្តែ hyung មិនទាន់ស្រួលខ្លួននោះទេ " Felix
" បងមិនខ្វល់ទេ " Lee know ក៏ចូលទៅប្តូរសម្លៀកបំពាក់ដោយមិនខ្វល់ពីការហាមឃាត់របស់អ្នកផ្សេងទៀតនោះឡើយ
ក្នុងចិត្តរបស់រាងក្រាស់នៅពេលនេះគឺមានតែពាក្យថាបារម្ភពីរាងតូច គ្មានចិត្តបារម្ភពីខ្លួនឯងនោះឡើយ ហើយនាយក៏ស្តាយក្រោយ ស្តាយដែរមិនបានសម្លាប់ ji hoon ចោលនៅថ្ងៃនោះ
To be continue
Good morning 😆
Ep 20 ខ្ញុំរអើម
Start from the beginning
