" តែពេលនេះបងមកវិញហើយតើ " Ji hoon
" មកវិញនៅពេលនេះមានន័យអី ថ្ងៃនៅផ្សាទំនើបខ្ញុំគិតថាលោកគួរតែយល់ច្បាស់ហើយ ព្រោះខ្ញុំរៀបការមានប្តីរួចហើយ " han
" បងមិនខ្វល់រៀបការរួចក៏អាចលែងវិញដែរមិនដែរមិនអញ្ចឹងហេស " Ji hoon ដើរមកជិតរាងតូច
" ខ្ញុំមិនល្ងង់ចោលដុំពេជ្ររើសដុំថ្មដូចជាលោកទេ ឆាប់លែងខ្ញុំទៅវិញទៅ ខ្ញុំប្រញាប់ទៅមើលប្តីខ្ញុំ " Han និយាយទាំងសម្លុត ji hoon ដ្បិតថាឥឡូវនឹងស្ថិតនៅក្នុងដៃគេក៏រាងតូចមិនខ្លាចរអាដែរ
" ទៅរកវាធ្វើអី ពេលនេះវាប្រហែលជាទៅបានសុខហើយ " Ji hoon
" លោកធ្វើអីគេ " Han ចាប់ផ្តើមខឹង ដោយសារតែ ji hoon ហ៊ានប៉ះពាល់រាងក្រាស់
"កម្ចាត់អ្វីដែលនៅទើសទែងផ្លូវរបស់បង អូនគិតថាបងគ្រាន់តែចាប់អូនមកដោយមិនបានធ្វើអីគេមែនទេ " Ji hoon
*ផាច់ និយាយចប់ក៏ត្រូវរាងតូចទះមួយដៃ ធ្វើឲ ji hoon ត្រូវងាកមុខទៅម្ខាងតាមកម្លាំងដៃរាងតូច
" បើលោកប៉ះពាល់គេតែមួយសរសៃសក់ លោកក៏មិនរួចខ្លួនដែរ " Han
" អូនគិតថាអូនអស្ចារ្យប៉ុណ្ណាទៅបានជាហ៊ានទះបងដូច្នេះ " Ji hoon ស្រាប់តែកម្រោលចូលមក ច្របាច់ករាងតូចផ្អឹបទៅនឹងជញ្ជាំង
" Ji hoon លែងខ្ញុំ " Han ប្រឹងរើចេញពីដៃ ji hoon
" យ៉ាងមិចចេះភ័យខ្លាចងាប់ដែរហេស " ji hoon
" ខ្ញុំមិនខ្លាចងាប់ ខ្ញុំរអើមមិនចង់ឲឯងប៉ះខ្ញុំច្រើនជាង "
Han និយាយរួច Ji hoon កាន់តែបន្ថែមកម្លាំងដៃសង្កត់
" រអើមហេស បានចាំមើលថាបងនិងធ្វើឲអូនរអើមខ្លាំងប៉ុណ្ណា " Ji hoon ក៏ចាប់បោះរាងតូចមកលើពូកហើយឡើងមកញក់ញីរាងកាយរបស់រាងតូច
" លែងខ្ញុំ Ji hoon លែង " Han
ទោះបីជារាងតូចព្យាយារើខ្លាំងប៉ុណ្ណាក៏ ji hoon នៅតែមិនព្រមឈប់ដដែល នាយនៅតែបន្តសកម្មភាពដដែល
* តុកៗ
" ចង្រៃយ៎ " Ji hoon ក្តៅក្រហាយកាន់តែខ្លាំង ព្រោះសុខៗក៏មានអ្នកមកគោះទ្វារបន្ទប់ នាយក៏បញ្ឈប់សកម្មភាពរួចដើរទៅបើកទ្វារបាត់ទៅនាយក៏ភ្លេចចាក់សោរបន្ទប់វិញដែរ
Ep 20 ខ្ញុំរអើម
Start from the beginning
