Ep 13 ក្មេងជើងល្អ !

Start from the beginning
                                        

" អួយ ធ្វើស្អីនឹង " Felix ត្រូវបានរាងក្រាស់ទាញទៅអង្គុយលើភ្លៅៗភ្លាមៗ ចូលអន្ទាក់រាងក្រាស់ទៀតហើយ

" យ៉ាងមិច គ្រាន់តែអង្គុយលើភ្លៅប្តីសោះពិបាកម្លេះ " Hyunjin ថារួចក៏អោនទៅថើបថ្ពាល់រាងតូចមួយខ្សឺត តាំងពីបានថើបថ្ងៃមុនមកចេះតែជក់ចិត្តចង់ថើបទៀត

" ធ្វើស្អីនឹង លោកចេះតែយ៉ាងមិចប៉ុន្មានថ្ងៃនេះ " Felix

" គ្មានយ៉ាងមិចទេ គ្រាន់តែចង់នៅជិតប្រពន្ធ " Hyunjin

" ហុឹស អីឡូវមើលឃើញថាប្រពន្ធហើយហ៎ ចុះពីមុន " Felix

" ពីមុនមិនដឹងទេ អីឡូវនេះទើបប្រពន្ធខ្ញុំ " Hyunjin

" ស្រីបោកភ្លាម នឹកឃើញប្រពន្ធភ្លេត " Felix និយាយខ្សឹបៗតែក៏មិនអាចគេចផុតពីត្រចៀករាងក្រាស់ឡើយ

" ថាមិចមិញ / បង Hyun " រាងក្រាស់មិនទាន់បានរករឿងរាងតូចផងក៏ត្រូវ Jasmine ចូលមកកាត់ចង្វាក់ទៀតហើយ

" នេះបងធ្វើស្អីនឹង " jasmine នាងខឹងទៀតហើយ កាលពីយប់មិញមិនទាន់ជម្រះបញ្ជីផង អីឡូវមកឃើញគេអង្គុយលើភ្លៅគ្នាទៀត

" នាងមកធ្វើអី " Hyunjin មិនបានឆ្លើយនឹងនាងនោះទេបែរជាសួរប្តូរប្រធានបទវិញ

" ខ្ញុំមករកបងនឹងហើយ ឯងឆាប់ចុះពីលើភ្លៅបងHyun ភ្លាម " Jasmine បម្រុងនឹងដើរមករកទាញរាងតូច តែរាងតូចគ្មានខ្លាចនាងបន្ទិចទេព្រោះដឹងថានឹងមានអ្នកការពារហើយ

" Jasmine ឈប់ភ្លាម " Hyunjin និយាយឃាត់មិនឲ Jasmine ប៉ះរាងតូចបាន

" ហេតុអីបងតែងតែការពារវារហូតចឹង " Jasmine

" មិនមែនជារឿងនាងត្រូវដឹងទេ " Hyunjin

" បង " Jasmine

" Jasmine ជួយនិយាយជាមួយបង hyun បន្ទិចទៅខ្ញុំក៏មិនចង់ធ្វើបែបនេះដែរតែគាត់មិនឲខ្ញុំទៅណាសោះ " Felix ឃើញឱកាសល្អក៏ចាក់បណ្តោយជាមួយរាងក្រាស់ឌឺ Jasmine បន្ថែម

រាងក្រាស់ក៏ងាកមកមើលមុខក្មេងជើងល្អដែលកំពុងតែអង្គុយឌឺគេនៅលើភ្លៅខ្លួន ទាំងឆ្ងល់ថារាងតូចទៅបានអាចារឹកឌឺដងគេនឹងមកពីណា បើពីមុននាយប្រហែលជាស្អប់ដល់ឆ្អឹងហើយ តែអីឡូវនាយបែរជាយល់ថាគួរឲស្រឡាញ់ទៅវិញ

" មិចបានចេះតែចង់ចេញពីបងបែបនេះ " Hyunjin បានលូកដៃមកក្រសោបចង្កេះរាងតូចរួចដាក់ចង្ការនៅលើស្មារាងតូច ធ្វើឲរាងតូចភាំងបន្ទិចដែរ

" អាយ បង Hyun " jasmine នាយក៏ចាកចេញទោម្ដងទៀត រាងក្រាស់មិនបានប្រលែងដៃចេញពីចង្កេះរាងតូចនោះទេ

" គេទៅហើយលោកនៅអោបដល់ការទៀត " Felix ងាកមកសម្លក់

" រឿងខ្ញុំ " Hyunjin

" តែលោកកំពុងអោបខ្ញុំណា " Felix

" ខ្ញុំស្មានថាខ្ញុំកំពុងអោបឆ្មាហើយតើ " Hyunjin ញាក់ចិញ្ចើមឌឺរាងតូច រាងតូចទាល់តម្រិះពិតមែនមិនដឹងថាធ្វើយ៉ាងមិចទើបអាចគេចផុតនោះទេ

រាងក្រាស់ក៏មិនភ្លេចឲគេតាមដាន Jasmine ដែរនាយធ្វើឲ Jasmine ខឹងញឹកញាប់បែបនេះគឺដើម្បីឲនាងត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ នឹងអាលដឹងថាចៅហ្វាយនាងជាអ្នកណា

ប៉ុន្តែ Jasmine នាងមិនបានទៅណានោះទេ គឺនាងបានត្រឡប់មកផ្ទះវិញ អ្វីដែលនឹកស្មានមិនដល់នោះនាង បានឃើញ Seungmin នៅអង្គុយលេងនៅផ្ទះមិនបានទៅធ្វើការដូចរាល់ដងនោះទេ នាងក៏កើតចិត្តសង្ស័យបន្ទិចដែរ តែនាងគ្មានទម្លាប់រាប់ញាតិជាមួយអ្នកផ្ទះនោះទេទើបនាងដើរហួស Seungmin ទៅបន្ទប់ទៅ

នៅតាមផ្លូវនាងក៏បានឮអ្នកបម្រើជជែកគ្នាពី Seungmin នាងក៏នៅលបស្តាប់បន្ទិចទៅ

" នែ៎ពួកឯង បន្ទិចទៀតពួកយើងនឹងមានការងារបន្ថែមហើយ " ....

" ការងារអី " ....

" ឯងនេះភ្លើមែនគឺតាមចាប់កូនអ្នកប្រុសនោះអី តែបន្ទិចទៀតហា៎នឹងកើតបានស្រែកយំពេញផ្ទះហើយ "...

" អឺមែនហើយ យើងចង់ដឹងណាស់ថាកូនអ្មកប្រុស ស្រីឬក៏ប្រុសស្រួលយើងត្រៀមពាក្យហៅ " ....

" បើសិនជាកូនប្រុសណា លោកប្រុស Chan សប្បាយចិត្តស្លាប់ហើយ " ....

ពួកនាងជជែកគ្នាឮៗដោយមិនបានដឹងថា jasmine នាងកំពុងតែលបស្តាប់នោះទេ

" នេះ Seungmin មានកូនចឹងឬ " Jasmine
នាងនិយាយទាំងមិនចង់ជឿខ្លួនឯង មនុស្សប្រុសអាចមានកូនបានយ៉ាងមិចទៅ

To be continue.....

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now