Ep 13 ក្មេងជើងល្អ !

Începe de la început
                                        

" ហិហិ ខ្ញុំចេះតែថាឌឺនាងទៅនឹង មើលលែងបានហើយ " Felix

" ទេ មើលទៅពួកយើងក៏រៀបការយូហើយ មិនទាន់បានឯណា អូនមិនគិតថាយើងគួរ .... " Hyunjin អោនមុខទៅជិតរាងតូច ធ្វើឲរាងតូចចាប់ផ្តើមភ័យ

" ហួយមើលលែងមើល គួរស្អីមិនដឹងទេ ខ្ញុំៗទៅងូតទឹកហើយ " Felix ឈ្លៀតឱកាសរត់គេចពីដៃរាងក្រាស់បានសម្រេចរួចក៏ប្រញាប់រត់ចូលបន្ទប់ទឹកយ៉ាងលឿនខ្លាចថានឹងត្រូវរាងក្រាស់ចាប់សុីទាំងព្រឹក

ឯរាងក្រាស់វិញនៅដេកសើចម្នាក់ឯង នាយក៏ងើបទៅបន្ទប់ធ្វើការរបស់ខ្លួនដើម្បីងូតទឹកនិងប្តូសម្លៀកបំពាក់ ខ្ជិលចាំរាងតូចហើយក៏មិនចង់ចូលបន្ទប់ Jasmine

កាត់មកខាងក្រុមហ៊ុនវិញថ្ងៃនេះមានប្រជុំទៀតហើយ គឺពីគម្រោងការដដែលនឹង Han ក៏បានឡើងនិយាយពីគំនិតរបស់ខ្លួនពីគម្រោងនេះ លើកនេះទទួលបានការគាំទ្រច្រើន ដោយសារតែ Han បានជ្រើសរើសយកតាមគំនិតរបស់រាងតូចមួយចំនួនមកកែលម្អបន្ថែមហើយវាពិតជាដំណើរការ

បន្ទាប់ពីចប់ប្រជុំគ្រប់គ្នាក៏បំបែកគ្នាធ្វើការតាមរៀងៗខ្លួន
" Felix" Han

" បាទបងថ្លៃ " Felix

" អរគុណហើយណាសម្រាប់គម្រោងមួយនេះ ដោយសារបានឯងទើបគម្រោងនេះអាចដំណើរការទៅបាន " Han និយាយទាំងញញឹម លើកទី1 ហើយដែលរាងតូចបានឃើញ Han ញញឹមមកកាន់ខ្លួនយ៉ាងស្រស់យ៉ាងនេះ

" អរគុណអីទៅ ខ្ញុំទេដែលត្រូវអរគុណបងដែលព្រមយកតាមគំនិតខ្ញុំ " Felix

" បងទៅមុនហើយណា " Han

ពួកគេក៏បំបែកគ្នាត្រឹមនេះ បន្ទាប់ពីនេះមករាងតូចក៏បានមកធ្វើការដូចធម្មតា

" ម្ចាស់តូច ចៅហ្វាយហៅទៅជួប " Q

" ហៅខ្ញុំនេះហេស " Felix ធ្វើមុខភ្លឹសៗសម្លឹង Q នាយក៏ងក់ក្បាល រាងតូចនៅរារែកមិនចង់ចូលនោះទេ ខ្លាចរត់មិនរួចដូចព្រឹកមិញ តែគេចវាមិនកើត

" លោកហៅខ្ញុំមានការអី " Felix

"ហៅបុគ្គលិកមកប្រាកដជាមានការហើយ ឆាប់មកនេះមកខ្ញុំមានការឲធ្វើ " Hyunjin ក៏បក់ដៃហៅរាងតូចឲមកជិតខ្លួន រាងតូចក៏ដើរទៅទាំងចិត្តមិនចង់

កូនប្រុសត្រកូល Hwang // Complete Unde poveștirile trăiesc. Descoperă acum