ចូលមកដល់ក្នុងផ្ទះយើងបានឃើញវត្តមានរបស់គ្រប់គ្នាកំពុងអង្គុយនៅលើសាឡុងទាំងទឹកមុខមិនល្អ ស្រីល្អយើងដើរចូលមកទាំងអារម្មណ៍មិនស្រួលនៅពេលដែលឃើញនៅជុំគ្នាបែបនេះ
" នេះមានរឿងអីមែនទេ បានជានៅជុំគ្នាល្អម្លេះ " Jasmine ព្យាយាមធ្វើធម្មតាទាំងក្នុងចិត្តរាងបុកពោះបន្ទិចដែរ
" អូនទើបមកពីណា " Hyunjin
" គឺ អូនទើបតែមកពីខួបកំណើតរបស់មិត្តភក្តិ " Jasmine
" ខួបនៅឯណា " Hyunjin
" គឺនៅក្នុងក្លឹប អូនសុំទោសណាដែលមិនបានប្រាប់បងមុន ដោយសារតែអូនឃើញបងរវល់ពេកទើបមិនបានប្រាប់ " Jasmine ចូលមកអោបដៃរបស់រាងក្រាស់
" ហេតុអីខលមិនលើក " Hyunjin
" ទូរស័ព្ទអូនអស់ថ្ម នេះអូនពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដឹងថាបងបារម្ភពីអូនបែបនេះ " Jasmine នាងធ្វើជាញញឹម អៀនបែរមុខចេញ
" ហើយពួកបងធ្វើអីនឹងជុំគ្នាល្អម្លេះ " Jasmine
" គ្មានអីទេ គ្រាន់តែនិយាយគ្នាលេង " Seungmin តបទាំងមិនមើលមុខនាង បើ Han វិញអង្គុយសម្លក់នាងតែម្ដង
" ចឹងអូនសុំទៅខាងលើផ្លាស់ខោអាវសិនហើយ " Jasmine នាងក៏ឡើងទៅខាងលើបាត់ទៅ
តាមពិតទៅកាលដែលពួកគេអង្គុយជុំគ្នានេះគឺកំពុងតែអង្គុយមើលកាមេរ៉ាសុវត្ថិភាពដែលបានដាក់បង្កប់នៅគ្រប់ទីកន្លែង Jasmine នាងមិនដឹងនោះទេព្រោះមិនដែលឃើញមានកាំមេរ៉ាហ៎
" ឯងប្រុងគិតយ៉ាងមិចចំពោះនាង " Han
គ្រប់គ្នាបនដឹងពូការពិតរបស់នាងអស់ហើយតាមរយះកាំមេរ៉ាគឺជានាងជាអ្នកលួចថតឯកសារទៅឲក្រុមហ៊ុនដទៃ យើងគ្រាន់តែមិនដឹងថាជាក្រុមហ៊ុនមួយណា
" ខ្ញុំនឹងស៉ើបមើលសិនថានាងជាមនុស្សរបស់អ្នកណា រួចចាំចាត់ការនាងតាមក្រោយ " Hyunjin
" កុំស៉ើបយូពេក ខ្លាចថានាងនឹងបង្កគ្រោះថ្នាក់ដល់អ្នកផ្សេង ជាពិសេសពេលនេះបងថ្លៃឯងកំពុងមានទម្ងន់ បងបារម្ភ " Bang chan
" នាងនៅមិនទាន់ដឹងថាអូនមានទម្ងន់នោះទេ " Seungmin
" ចឹងយើងកុំប្រាប់ឲនាងដឹងទៅ " Felix
ពួកគេជជែកគ្នាបានមួយសន្ទុះ ក៏បំបេកគ្នាមកបន្ទប់រៀងៗខ្លួន ប្លែកអីតែរាងក្រាស់ចូលមកក្នុងបន្ទប់រាងតូចទៀតហើយ
" អេ៎ លោកចូលមកក្នុងបន្ទប់ខ្ញុំធ្វើអីទៀតហើយ " Felix និយាយទាំងធុញទ្រាន់ រាងតូចមិនយល់នោះទេ ក្រែងថាស្អប់ខ្លួនណាស់មិនចឹង មិចបានជាចេះតែចូលមករករហូតចឹង
" មកដេក " Hyunjin ឆ្លើយមួយម៉ាត់យ៉ាងខ្លីរួចក៏មកដេកនៅលើពូកធ្វើមិនដឹង នាយមិនចង់ជួប jasmine ទេខ្លាចថាទប់ខឹងមិនបានដកកាំភ្លើងបាញ់បំបែកក្បាលនាងស្លាប់ខានបានស៉ើបការ
រាងតូចបានត្រឹមតែដកដង្ហើមធំ ព្រោះមិនអាចធ្វើអីនាយបាន តែរាងតូចមិនបានដេកលើគ្រែជាមួយរាងក្រាស់ទេសុខចិត្តមកដេកនៅលើសាឡុង ចិត្តខ្លាំងណាស់
" Hyunjin លោកដេកឬនៅ " Felix
" មានការអី " Hyunjin ឆ្លើយទាំងបិតភ្នែក
"លោកមិនខូចចិត្តទេឬ នៅពេលដឹងថា jasmine ក្បត់លោក " Felix
" ខូចចិត្ត? អត់ទេ គ្រាន់តែខកចិត្តបន្ទិច តែនាងក៏មិនសំខាន់អ្វីក្នុងជីវិតខ្ញុំពេកដែរ នាងអស់ប្រយោជន៍ពេលណា ឯងប្រហែលលែងបានឃើញមុខនាងទៀតហើយ " Hyunjin
" លោកប្រុងធ្វើអីនាង " Felix ងើបមកសួរ
" គិតខ្លួនឯងទៅ " Hyunjin
" អេ៎លោក ប្រាប់បន្ទិចមកខ្ញុំមិនចង់គិតទេ " Felix ហៅយ៉ាងណាក៏មិនឆ្លើយរាងតូចក៏ស្មានថារងក្រាស់គេងហើយក៏ឈប់សួរហើយបករាស់ខ្លួនគេងទាំងមិនអស់ចិត្ត
ឯរាងក្រាស់ឯនេះមិនបានគេងនោះទេ គ្រាន់តែមិនចង់ឆ្លើយនឹងសំនួររាងតូចប៉ុណ្ណោះ
" ខ្ញុំនឹងសម្លាប់នាង " Hyunjin គិតចម្លើយនៅក្នុងចិត្ត
សម្ងំបានមួយសន្ទុះ រាងក្រាស់ក៏បានដលរទៅលើករាងតូចឡើងមកគេងលើពូកជាមួយគ្នា ខំមកគេងជាមួយហើយមិនបានគេងអោបដូចជាមិនសម
" យើងកាន់តែមានអារម្មណ៍ល្អលើឯងហើយ " Hyunjin
To be continue....
Ep 12 រឿងល្អ
Comenzar desde el principio
