Ep 10 គួរស្រឡាញ់?

Mulai dari awal
                                        

" Felix" Hyunjin
រាងតូចមិនបានឆ្លើយគ្រាន់តែងាកមកមើលមុខរាងក្រាស់

" ទៅខាងក្រៅជាមួយយើងបន្ទិច " Hyunjin

" ទៅធ្វើអី នេះជាម៉ោងសម្រាកណាមិនទៅទេ " Felix ស្មានថាគេហៅទៅធ្វើការបានជាប្រកែក

" បើដឹងថាម៉ោងសម្រាកដែរ ឯងអង្គុយធ្វើការធ្វើអី ងើបមកទៅញុាំបាយជាមួយយើង " Hyunjin

" មិនទៅទេ ខ្ញុំទើបតែញុាំហើយទេ " Felix នៅតែប្រកែកមិនព្រមទៅជាមួយ ឲតែឃើញមុខរាងក្រាស់ រាងតូចចេះតែនឹកឃើញរឿងដែល Rina ប្រាប់ខ្លួន

" ប្រាប់ឲមកក៏មកៗ " Hyunjin និយាយសម្លេងរាងកាចបន្ទិច ធុញដែលរាងតូចនៅតែប្រកែកមិនចង់មកជាមួយ រាល់ដងមកអង្វរឲគេទៅជាមួយ អីឡូវគេមកហៅទៅជាមួយមិនមក

" ប្រាប់ថាអត់គឺអត់ហើយ " Felix 

ដោយសារតែរាងតូចក្បាលរឹងខ្លាំងពេក រាងក្រាស់ក៏ចូលមកបីរាងតូចយកតែម្ដង
" ធ្វើអីនឹង ដាក់ខ្ញុំចុះទៅ " Felix វាយទ្រូងនាយ

" មិន " Hyunjin

" ដាក់ខ្ញុំចុះទៅ ខ្ញុំទៅជាមួយលោកក៏បាន ដាក់ចុះឲដើរស្រួលបួលទៅ " Felix និយាយទាំងទឹកមុខអង្វរករ រាងក្រាស់ គិតបន្ទិចទើបយល់ព្រមដាក់រាងតូចចុះ

ពួកគេក៏បណ្តើរគ្នាចេញពីក្រុមហ៊ុនក្រោមក្រសែភ្នែករបស់បុគ្គលិកជាច្រើនរាមសម្លឹង ឯរាងតូចធ្វើខ្លួនមិនត្រូវនោះទេ នាយមានអារម្មណ៍រអៀសខ្លួនយ៉ាងមុចមិនដឹងពេលត្រូវកែវភ្នែកជាច្រើនតាមសម្លឹងបែបនេះ  ហើយរាងតូចក៏ដឹងថាបន្ទាប់ពីពួកគេឈប់មើល នឹងនិយាយដើមមិនខាន

បន្ទាប់ពីអាហារត្រូវបានរៀបចំពេញតុ យើងបានឃើញថារាងតូចក៏ញុាំដែរ សំខាន់ញុាំច្រើនជាងរាងក្រាស់ទៀតទាំងដែលមុននេះ ប្រកែកថាមិនញុាំ មិនចង់មក

" ក្រែងថាមិនឃ្លានហេស មិចបានជាកាយញាត់យ៉ាងនេះ " Hyunjin សម្លឹងមុខរាងតូចមិនឈប់

" ខ្ញុំមិនបានថាមុនឃ្លាន ខ្ញុំមិនចង់មកព្រោះតែមកដឹងតែញុាំហើយ លោកដឹងទេ ខ្ញុំឡើងគីឡូមិនឈប់សោះ " Felix ត្អូញត្អែរទាំងមាត់នៅទំពារបាយនៅឡើយ

" យ៉ាងមុចខ្លាចធាត់មែនទេ តែយើងមើលមិនឃើញឯងធាត់សោះ មើលចុះសុទ្ធតែឆ្អឹង " Hyunjin

" ឆ្អឹងយ៉ាងមិច លោកកុំនិយាយអញ្ចឹង វាជាពាក្យដែលគួឲខ្លាចសម្រាប់អ្នកខ្លាចធាត់ណាស់ " Felix

" ហេតុអ្វី? " Hyunjin

" នៅពេលដែលលោកនិយាយថាសុទ្ធតែឆ្អឹងបែបនេះ វានឹងធ្វើឲខ្ញុំមិនខ្លាចក្នុងការញុាំបន្ថែមហើយនៅពេលនោះ ខ្ញុំប្រាកដជាធាត់ជាមិនខាន ចឹងហើយហាមលោកកុំនិយាយ " Felix

" ធាត់មានអីមិនល្អ មានសាច់គួឲស្រឡាញ់ណាស់ " Hyunjin និយាយទាំងញាក់ចិញ្ចើមដាក់រាងតូច

" បើគួរស្រឡាញ់លោកមិនឲ Jasmine ប្រឹងញុាំបាយឲមានសាច់ដែរទៅ មើលទៅគួរស្រឡាញ់នោះអី " Felix ញញឹមឌឺវិញ

រាងក្រាស់ក៏ឈប់និយាយព្រោះមិនដឹងតបរាងតូចថាមិច រាងតូចនិយាយក៏ត្រូវ ពួកគេក៏បន្តញុាំបាយជាមួយគ្នារហូតដល់រួចរាល់ ទើបត្រឡប់មកក្រុមហ៊ុនវិញ

To be continue .....

កូនប្រុសត្រកូល Hwang // Complete Tempat cerita menjadi hidup. Temukan sekarang