" ល្អចឹងទៅ មើលកុនជាមួយបងទៅ " Lee know
Han ក៏ងាកមកមើលមុខរាងក្រាស់ទាំងឆ្ងល់ ថ្ងៃនេះកើតអីបានជាមកបបួលទៅមើលកុនទាំងដែលពួកគេការជាមួយគ្នា2 ឆ្នាំហើយមិនធ្លាប់ធ្វើសកម្មភាពអ្វីដូចគូស្នេហ៍គេដូច្នេះហើយទើបឆ្ងល់
" យ៉ាងមុចមើលមុខបងធ្វើអី បើអូនមិនចង់ទៅក៏មិនអីដែរ បងមិនបង្ខំទេ " Lee know
" អូនមិនទាន់ឆ្លើយនោះទេ ប្រញាប់តែកាត់សេចក្តី " Han
" ចឹងអូនទៅឬអត់ " Lee know
" មិនទៅទេ " Han ផ្តល់ចម្លើយដែលរាងក្រាស់ស្តាប់ហើយទម្លាក់ទឹកមុខ
" ជូនអូនទៅញុាំអីសិន ចាំទៅមើលកុនតាមក្រោយ " Han
" អូននេះ ចេះធ្វើសុីផ្លូវចិត្តទៀត តោះទៅចឹងកុំឲអូនឃ្លានយូ " Lee know ក៏ងើបពីកៅអីដើរមករករាងតូច រួចក៏ចាប់កាន់ដៃរាងតូចចេញទៅក្រៅ
ងាកមកមើលរាងក្រាស់វិញពេលនេះកំពុងតែពិនិត្យឯកសារនៅក្នុងបន្ទប់ដូចរាល់ដង ភ្លាមៗក៏បាមលេចវត្តមានរបស់ Jasmine ដើរចូលមក
" Hyun នេះបងមិនទាន់ឈប់ធ្វើការទៀតឬ ដល់ម៉ោងសម្រាកហើយ " Jasmine ចូលមករករាងក្រាស់ទាំងញញឹម ត្បិតថានាងនៅខឹងនឹងរាងក្រាស់កាលពីព្រឹកមិញតែនាងនៅតែព្យាយាមយកចិត្ត
" បងមិនឃ្លាន" Hyunjin
"មិនឃ្លានក៏ត្រូវតែញុាំដែរណា តោះចាំអូនកំដរបងញុាំណា " Jasmine
" ទេ អូនមានការអីក៏ទៅធ្វើទៅ កុំរំខានបងធ្វើការ " Hyunjin នៅតែឈ្ងោកមុខនឹងឯកសារមិនចាប់អារម្មណ៍នឹងនាង ធ្វើឲនាងរាងខឹងបន្ទិចដែរ
" តែ/ បងនិយាយមិនស្តាប់ទេឬ " Hyunjin និយាយកាត់នាងធ្វើនាងកាន់តែខឹង រួចក៏ដើរចេញទៅបាត់ទៅ
បន្ទាប់ពីនាងចេញទៅបាត់ រាងក្រាស់ ក៏បានទម្លាក់ឯកសារចុះ រួចងាកទៅមើលនាឡិការឃើញថាវាម៉ោង12 ទៅហើយ នាយក៏ងើបពីកៅអីដើរចេញទៅខាងក្រៅ
នាយបានឃើញរាងតូចកំពុងអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់ រាងតូចទើបតែមកដល់ក្រុមហ៊ុនមុននេះទេ ចឹងហើយបានគេសម្រាករាងតូចធ្វើការ
Ep 10 គួរស្រឡាញ់?
Start from the beginning
