" ធ្វើស្អីលោកនឹងឆាប់ចេញពីគ្រែខ្ញុំភ្លាមទៅ " Felix បាក្រោកពីសាឡុងឡើងទៅទាញដៃរាងក្រាស់ឲចេញពីលើគ្រែរបស់ខ្លួន តែនាយកម្លាំងដូចស្រមោចទៅទាញរាងក្រាស់ឈ្នះដែរហី
ទាញចុះទាញឡើងរាងក្រាស់ក៏បានប្រើកម្លាំងខ្លាំងជាមុន ទាញរាងតូចឲដួលទៅលើរាងក្រាស់ ធ្វើឲមុខរបស់អ្នកទាំងពីរនៅជិតគ្នាតែម្ដង រាងក្រាស់ក៏អាចស្រង់ខ្លិនរបស់រាងតូចបានជិតតែម្ដង កន្លងមកមិនដែលដឹងសោះថារាងតូចមានក្លិនក្រអូបល្អបែបនេះ
" មើលលែង លោកមិនចេញពិតមែនហី " Felix
" មិន " Hyunjin ក៏ធ្វើជាសម្ងំគេង រាងតូចអស់ជម្រើសមានតែឲរាងក្រាស់ដេកតាមចិត្តនឹងហើយ ហើយខ្លួនក៏មកអង្គុយធ្វើការបន្តនៅលើសាឡុង
ប្រហែលជាមួយម៉ោងក្រោយមក រាងក្រាស់ក៏បានភ្ញាក់មកវិញមុននេះថាធ្វើដេកលេងទេ តែជ្រុលលក់មែនទេន បើងាកមកមើលរាងតូចវិញគឺនៅគេងក្រាបនៅលើសាឡុង កុំព្យូទ័រនៅបើកចោលនៅឡើយ មានន័យថាធ្វើការរហូតដល់ដេកលក់ខ្លួនឯង
រាងក្រាស់ក៏បានងើបទៅបីរាងតូចឲមកគេងនៅលើពូកឲបានត្រឹមត្រូវ ហើយក៏នៅឈ្លៀតមើលមុខរាងតូចបន្ទិចទៅ
" មិនដែលដឹងសោះថាឯង ក្រអូបដល់ថ្នាក់នេះ " Hyunjin មើលមុខរាងតូចកាន់តែ ក្លិនខ្លួនរាងតូចក៏ចេះតែទាក់ទាញនាយអត់ឈប់រហូតធ្វើឲរាងក្រាស់ភ្លេចខ្លួនអោនទៅថើបថ្ពាល់រាងតូចមួយដង្ហើមវែង តែសមីខ្លួនគ្មានភ្ញាក់អីតិច
" សុបិន្តល្អ ក្មេងកំហូច " Hyunjin ក៏បាន ងើបចាកចេញពីបន្ទប់នេះបាត់ទៅ នាយក៏មិនបានត្រឡប់ទៅរក Jasmine វិញដែរ គឺបន្តទៅបន្ទប់ការងាររបស់នាយវិញ
ចៃដន្យអ្វី Seungmin បានចុះមកយកទឹកដោះគោឲ Bang chan និងសម្រាប់ខ្លួនឯងផង ក៏បានប្រទះឃើញរាងក្រាស់ចេញពីបន្ទប់រាងតូចធ្វើឲនាយតូចភ្ញាក់ផ្អើលខ្លាំងមែនទេន
"Chan ទឹកដោះគោរបស់បង " Seungmin
" អរគុណអូន" Bang chan
" Chan មុននេះអូនបានឃើញ Hyunjin ចេញពីបន្ទប់ Felix " Seungmin
" អ្ហឹកៗ អូនថាមិច " Bang chan នាយឈ្លក់ទឹកដោះគោភ្លាមៗនៅពេលឮរាងតូចនិយាយបែបនេះ
" បងយ៉ាងមិចនឹង " Seungmin ហុចក្រដាសទៅឲរាងក្រាស់ជូតទាំងបារម្ភ
" បងមិនអីទេ តែអូនបានឃើញពិតមែនឬ " Bang chan
" បងគិតថាអូនកុហកឬ អូនស្មានថាអូនត្រូវខ្មោចលងទាំងយប់ហើយតើ " Seungmin
រៀបការចង់មួយឆ្នាំហើយមិនដែលនៅបន្ទប់ជាមួយគ្នាសូម្បីម្ដង តែចូលមិនចូលមកផង អីឡូវមកឃើញចេញពីបន្ទប់រាងតូចអញ្ចឹង មិនភ្ញាក់ផ្អើលទើបចម្លែក ហើយនេះបើ Jasmine ឃើញវិញនាងខឹងស្ទះទ្រូងស្លាប់ហើយ
"Seungmin ហា៎ " Bang chan
" ហឹម " Seungmin
" ពួកយើងរៀបការច្រើនឆ្នាំហើយ មិនគិតចង់បានកូនទេឬ " Bang chan ចូលមកគេងអោបប្រពន្ធ ហើយនៅឈ្លៀតនិយាយរឿងកូន
" អូនមិនមែនស្រីទេ មានកូនបានយ៉ាងមិច " Seungmin
" តែត្រកូល hwang អាចធ្វើឲមានបានណា " Bang chan និយាយទាំងទឹកមុខខិល ទឹកមុខនេះមួយឆ្នាំមិនទាន់បានឃើញម្ដងផង
រាងក្រាស់ក៏ប្រតិបត្តិការយកកូនទាំងកណ្តាលយប់អាធ្រាត្រនឹងទៅ ចាំមើលលទ្ធផលរាងក្រាស់អាចយកកូនបានមែនឬអត់
To be continue....
Ep 8 ក្រអូបណាស់
Start from the beginning
