" ម៉ែដោះ ជួយទៅយកទឹកក្រូចឲខ្ញុំមួយកែវមក " Jasmine
រាងតូចឃើញនាងដើរមកក្បែរ ក៏បម្រុងនឹងងើបចេញ
" អ្នកបងមិននៅនិយាយលេងជាមួយខ្ញុំសិនទេហេស " Jasmine
" ជាមួយនាងនឹង មានរឿងនិយាយលេងជាមួយខ្ញុំដែរ " Felix និយាយទាំងមិនបានងាកមើលមុខនាង
" ខ្ញុំគិតថាបើអ្នកបងនៅប្រហែលជាមានណា " Jasmine
ឮនាងនិយាយដូចនេះ រាងតូចក៏ដាក់ខ្លួនអង្គុយចុះវិញ
" និយាយមកចឹង ខ្ញុំចាំស្តាប់ " Felix
Jasmine នាងក៏ញញឹមចុងមាត់នៅពេលដែលឃើញរាងតូចព្រមនៅអង្គុយជាមួយយើង
" អ្នកបងមួយរយះនេះ ដូចជាមិនខ្វល់ពីបង hyun សោះហើយ អ្នកបងឈប់ស្រឡាញ់គាត់ហើយឬ " Jasmine
" បានខ្ញុំឈប់ស្រឡាញ់នាងមិនសប្បាយចិត្តទេឬ ព្រោះនាងនឹងមិនហត់ដណ្តើមពីខ្ញុំទៀត លើកនេះណាខ្ញុំលើកឲនាងតែម្ដង " Felix តបទាំងញញឹមចុងមាត់
" បានស្រួលៗបែបនេះខ្ញុំមិនសប្បាយចិត្តនោះទេ " Jasmine
" នឹងជារឿងរបស់នាង " Felix បម្រុងនឹងដើរចេញម្ដងទៀត
" តែអ្នកបង! អ្នកបងមិនចង់ឃើញអ្វីដែលសប្បាយៗទេឬ " Jasmine
Felix ក៏ងាកមកមើលមុខនាងម្ដងទៀត ហើយលើកនេះ នាងបានយកទឹកដែលរាងតូចផឹកមុននេះមកចាក់ពីលើខ្លួននាង ហើយក៏បោកកែវនោះឮសូរតែច្រាវ នាងក៏បន្ថែមសម្លេងស្រែកបន្ថែមទៀត ផ្អើលអស់គ្រប់គ្នាឲចេញមកមើល
" មានរឿងអី " Hyunjin
" បង hyun ហ្អឹកៗ អ្នកបង អ្នកបងគាត់ " Jasmine ធ្វើជាយំរត់មករករាងក្រាស់ទាំងខ្លួនសើមជោគ តែនាងសម្តែងល្អតើ មានទឹកភ្នែកទៀតផង
" ម្ចាស់តូច " Rina ចូលមកជិតរាងតូច ឯរាងតូចបិញឈរអោបដៃមើលតែម្ដង
" នេះមានរឿងអីហាស Felix " Hyunjin ស្រែកសម្លុតទៅរាងតូច តែរាងតូចគ្មានព្រឺទេ
" លោកមិនសួរនាងខ្លួនឯងទៅ " Felix
" មានរឿងអីនឹង Hyun " Han ចុះមកដំណាលគ្នាជាមួយ Lee know & bang chan & Seungmin
" ខ្ញុំខំមកនិយាយលេងជាមួយអ្នកបង ឃើញថាបាត់ពីផ្ទះតាំងពីព្រឹក ខ្ញុំសួរនាំគាត់បន្ទិចប៉ុណ្ណោះ តែគាត់បែរជាយកទឹកមកចាក់លើខ្ញុំហើយនៅបោកកែវចោលទៀតផង " Jasmine យំរៀបរាប់ប្រាប់គ្រប់គ្នា
Ep 7 ខុស?
Start from the beginning
