" អូនចង់សម្តៅ ត្រកូល Vet ត្រកូល San និងត្រកូល Wa មែនទេ " Lee know
" អឹម គឺមានបីនេះ ដែលពួកគេមានអំណាចគួរសម " Han
" បើចឹងពួកបងចាប់ស៉ើបពី 3 ត្រកូលនេះទៅ ហើយកុំភ្លេចស៉ើប ពីដៃគូសហការ ការងារជាមួយពួកគេផង ព្រោះពួកគេអាចនឹងខ្ចីដៃគ្នា ដើម្បីកម្ចាត់យើង " Felix
Hyunjin អង្គុយស្តាប់ភរិយារៀបរាប់បណ្តើ ឆ្ងល់បណ្តើរ នាយពិតជាឆ្ងល់ពិតមែន ហេតុអ្វីរាងតូចដឹងខ្លួនមកសារនេះប្លែកទាំងស្រុង ទាំងឆ្លាត ពូកែ រឿងសំខាន់គឺគេលែងខ្វល់ពីនាយនឹងតែម្ដង
" ពួកបងជជែកគ្នាបន្តទៀតចុះណា ខ្ញុំសុំទៅក្រៅហើយ " Felix និយាយទាំងញញឹមគួឲស្រឡាញ់ដាក់ Han
" ចង់ទៅបង្ករឿងឯណាទៀតហើយឬ " Hyunjin និយាយបង្អាក់ដំណើររាងតូច រាងតូចក៏ងាកមកមើលមុខរាងក្រាស់ទាំងសម្លក់
" ខ្ញុំមិនបានទៅបង្ករឿងឯណាទេ គឺទៅលេងប៉ាខ្ញុំ ខ្ញុំថាលោកយកពេលមកថាឲខ្ញុំ ទៅមើលស្រីស្នេហ៍លោកល្អជាង ប្រយ័ត្ននាងលួចចឹកដោយមិនដឹងខ្លួន " Felix ថាហើយក៏ដើរចេញជាមួយ Rina ទៅបាត់មិនឲរាងក្រាស់ហាស្តីអ្វីទាន់
" Felix និយាយត្រូវណា បងមិនចង់និយាយរឿងស្នេហាឯងទេ តែប្រយ័ត្នខ្លះក៏ល្អកុំទុកចិត្តពេក " Han
" បាទបង ខ្ញុំនឹងប្រយ័ត្ន " Hyunjin
គ្រួសារមួយនេះត្បិតថាស្រឡាញ់អំណាច តែគ្រួសារក៏ស្រឡាញ់ដូចគ្នា បងប្អូនគេទាំងបីនាក់នេះស្រឡាញ់គ្នាណាស់ ហើយក៏ស្តាប់សម្តីគ្នាណាស់ដែរ
*Skip
ល្ងាចបន្ទិច រាងតូចក៏ត្រឡប់មកផ្ទះវិញ នៅផ្ទះល្ងាចនេះដូចជាស្ងាត់
" ម៉ែដោះ បងថ្លៃទាំងពីរមិនទាន់មកវិញទេហេស " Felix ឃើញម៉ែដោះលើកទឹកមកឲ ក៏ឈ្លៀតសួរបន្ទិចទៅព្រោះឃើញផ្ទះស្ងាត់ពេក
" ចាសលោកប្រុសធំទាំងពីរត្រឡប់មកវិញហើយ នៅក្នុងបន្ទប់ខាងលើ " ម៉ែដោះ
"ទើបមកពីណានឹងអ្នកបង មួយពីផ្ទះមួយថ្ងៃពេញតែម្ដង " Jasmine ដើរចុះពីលើផ្ទះមកនិយាយស្វាគមរាងតូច តែរាងតូចមិនបានតបនោះទេ
Ep 7 ខុស?
Start from the beginning
