ព្រឹកនេះរាងតូចតែងខ្លួនយ៉ាងស្អាតបាតងើបពីព្រលឹម ទាំងអារម្មណ៍ស្រស់ស្រាយ រាងតូចបានចុះមកញុាំអាហារពេលព្រឹកចៃដន្យក៏បានជួបមិង Han ដែលកំពុងអង្គុយញុាំអាហារពេលព្រឹកដូចគ្នា
" អរុណសួស្តីបងថ្លៃ " Felix
" អរគុណសួស្តី" Han តបបែបកំបុតៗ
" ថ្ងៃនេះបងស្អាតដល់ហើយ មានកម្មវិធីអ្វីឬ " Felix និយាយទាំងញញឹម ទៅកាន់ Han សំខាន់សរសើរ Han ថាស្អាតទៀតទាំងដែលរាល់ដង រាងតូចមិនដែលនិយាយបែបនេះជាមួយអ្នកផ្ទះនេះទេ Han ទ្រឹងបន្ទិចមុននឹងងាកមកមើលមុខរាងតូច
" ថ្ងៃបន្ទិចមានណាត់ជាមួយលោកនាយករដ្ឋមន្ត្រី អញ្ចឹងហើយទើបតែខ្លួនបន្ទិចទៅ " Han តបរួចក៏ដួសបបរមកហុតបន្ត
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
" ហ៊ួយ ប៉ាក៏ដឹងថាគេយ៉ាងមិចដែរ ប៉ាគិតថាគេឲកូនធ្វើការជាមួយគេឬ " Felix និយាយទាំងមុខជូដាក់ Mr. Lee
" រឿងអ្វីក៏ប៉ាតាមកូនដែរ តែរឿងនេះមួយប៉ាមិនយល់ព្រមទេ ប៉ាមិនចង់ឃើញក្រុមហ៊ុនដែលប៉ាខំសាងត្រូវរលាយក្រោមស្នាដៃលោកកូនឯងទេ " Mr. Lee
" លោកប៉ា " Felix ពេបមាត់រកយំដាក់ Mr. Lee
" អា៎ៗ កុំមកធ្វើមុខចឹង អញ្ចេះចុះប៉ាជួយនិយាយជាមួយប្តីកូនឲ ហើយទៅហាត់ការនៅទីនោះសិនទៅ ចាំស៊ុបដៃពេលណាប៉ាប្រគល់ក្រុមហ៊ុនមួយនេះឲកូនតែម្ដង " Mr. Lee ជ្រើសរើសសំណើរនេះដោយសារតែគាត់មិនអាចឃើញកូនសំណព្វចិត្តរបស់គាត់ធ្វើទឹកមុខកំសត់បាននោះទេ