" Rina ស្អែកនេះជូនខ្ញុំទៅរកលោកប៉ាបន្ទិចតើបានទេ" Felix
" ម្ចាស់តូចចង់ទៅធ្វើអី " Rina
" គង់តែដឹងទេ " Felix មិនបានប្រាប់ពីគោលបំណងដែលខ្លួនចង់ទៅជួបប៉ារបស់ឋ្លួននោះទេ រួចក៏បន្តញុាំនេះញុាំនោះលេងរហូតដល់ល្ងាចទើបចូលមកងូតទឹក
ដូចរាល់ដងផ្ទះនេះមានទម្លាប់ញុាំអាហារជុំគ្នាជារៀងរាល់ល្ងាច គ្រប់គ្នាក៏បានចូលមកអង្គុយតុរៀងៗខ្លួនតែថ្ងៃនេះ Jasmine នាងប្រហែលជាចង់រករឿងរាងតូចហើយបានជានាង ចូលមកអង្គុយកន្លែងរបស់រាងតូចបែបនេះ
" អ្នកបង សុំប្តូរកន្លែងមួយថ្ងៃមិនថាអ្វីទេមែនទេ " Jasmine និយាយទាំងទឹកមុខរីកប៉ប្រឹមដាក់រាងតូច ឯគ្រប់គ្នាក៏ចាប់សម្លឹងមុខគ្នាខ្លាចថាអាហារពេលល្ងាចមួយពេលនេះនឹងមិនបានញុាំ
" Jasmine/ មិនអីទេ អង្គុយចុះ " Hyunjin/ Felix
រាងក្រាស់បម្រុងនឹងឃាត់ Jasmine ប៉ុន្តែក៏ត្រូវរាងតូចនិយាយកាត់ រាងតូចមិនបានខ្វល់ខ្វាយរឿងកៅអីអង្គុយអ្វីទេ ប៉ុន្តែរាងតូចក៏មិនបានអង្គុយកៅអីរបស់ Jasmine ដែរ គឺរាងតូចដើរទៅម្ខាងទៀតនៃតុរួចអង្គុយជិត Han វិញ
" បងថ្លៃសុំអង្គុយក្បែរផងណា " Felix
Han ក៏ងក់ក្បាល
Jasmine ក៏រាងក្តៅចិត្តបន្ទិចដែរនៅពេលដែលរាងតូចមិនព្រមអង្គុយកន្លែងរបស់ខ្លួន សុខចិត្តប្តូចេញធ្វើដូចជាខ្ពើមរអើមណាស់អញ្ចឹង គ្រប់គ្នាក៏បន្តញុាំបាយយ៉ាងស្ងៀមស្ងាត់ ក្នុងចិត្តម្នាក់ៗក៏រាងធូរទ្រូងដែលមិនមានជម្លោះកើតឡើងដូចរាល់ដង
ក្រោយពីអាហារពេលល្ងាចរួចគ្រប់គ្នាចូលទៅសម្រាកក្នុងបន្ទប់រៀងៗខ្លួន
" Chan " Seungmin
" ហឹម អូនមានការអ្វីឬ " Bang chan
" បងគិតថា Felix គេប្លែកដែរឬទេ " Seungmin
" បងក៏ចាប់អារម្មណ៍ដែរ តាំងពីដឹងខ្លួនមករឹកពាររបស់គេដូចជាខុសពីរាល់ដង " Bang chan
" ធម្មតាមនុស្សដែលបាត់បងការចងចាំគ្រាន់តែភ្លេចរឿងពីមុនប៉ុណ្ណោះ តែគេបែរជាមិនចាំអ្វីហើយថែមទាំងដូរចរឹកទៀតអូនខ្លាចថាគេគ្រាន់តែសម្តែង " Seungmin
Ep 3 ចាំមើលបន្ត !
Start from the beginning
