Ep2 មិនខ្វល់ទេ

Start from the beginning
                                        

" មិននឹកស្មានថាឯងអាចដឹងខ្លួនបានវិញសោះ អូ៎ មិនត្រូវទេ ខ្ញុំគួរតែហៅថាអ្នកបងទើបត្រូវព្រោះយ៉ាងណាខ្ញុំក៏ជាប្រពន្ធបង hyun " Jasmine
រាងតូចនៅតែឈ្ងោកញុាំបាយមិនខ្វល់ពីនាង

" ឮថាអ្នកបងមិនចាំរឿងអ្វីមែនទេ ត្រូវការឲខ្ញុំរំលឹកឲល្អទេ " Jasmine

លើកនេះរាងតូចក៏បានងើបមកមើលមុខនាង
" មានអីនិយាយមក " Felix បើកដៃឲនិយាយសេរី

" ចឹងខ្ញុំនិយាយហើយណា តាមពិតទៅអ្នកបងនិងបង hyun បានរៀបការនឹងជិតមួយឆ្នាំហើយ តែអ្វីបង hyun បានប្រាប់ថាមិនបានស្រឡាញ់អ្នកបងនោះទេគឺគាត់ស្រឡាញ់ខ្ញុំ ហើយអ្នកបងដឹងទេ ថាកាលដែលគាត់រៀបការនេះក៏ព្រោះថាគ្រួសារនេះត្រូវការពង្រីកអំណាចឲកាន់តែធំជាងមុន គិតទៅ ខ្ញុំអាណិតអ្នកបងណាស់ស្រឡាញ់បង hyun តែម្ខាង នៅតាមបង hyun រាល់ថ្ងៃឡាក់ៗដូចជាសុនកមួយក្បាល រហូតដល់ជួបគ្រោះថ្នាក់ចរាចរណ៍បិះបាត់បងជីវិតទៀត " Jasmine

" ចប់ហើយមែនទេ " Felix

" ខ្ញុំមិនដឹងនិយាយរឿងអ្វីទៀតនោះទេ បើមាន មានតែរឿងខ្ញុំនិងបង Hyun មានសេចក្តីសុខជាមួយគ្នាតែប៉ុណ្ណឹង
" Jasmine
" អរចឹង អរគុណហើយ ចឹងខ្ញុំសូមទៅសិនហើយ តោះ Rina " Felix ក៏ឡើងដើរទៅរំភើយ ធ្វើឲ Jasmine ខឹងផងឆ្ងល់ផង រាល់ដងឃើញត្រឹមមុខនាងស្ទើរតែសុីសាច់ហុតឈាមនាងហើយ តែលើកនេះមកនិយាយឌឺហើយនៅមិនធ្វើអ្វីនាងទៀត

" អឺ ម្ចាស់តូចមិនអីទេ មែនទេ " Rina
"ខ្ញុំមិនឈឺក្បាលអត់ប្រយោជន៍ នឹងរឿងអស់នឹងទេ Rina នាងជូនខ្ញុំទៅផ្សាបន្ទិចបានទេ " Felix
" ម្ចាស់តូចចង់ទិញអី្វមែនទេ " Rina
រាងតូចក៏ងក់ក្បាល Rina ក៏បានដើរទៅបើកថតតុបង្ហាញកាតខ្មៅ2 សន្លឹកមកឲរាងតូច រាងតូចចំហរមាត់សម្លឹងមើលតែម្ដង
" ហេតុអីមានដល់ទៅ2 " Felix
" មួយជារបស់ម្ចាស់តូច ហើយមួយទៀតគឺលោកប្រុសទុកឲ " Rina
" គ្រាន់បើ តោះទៅ " Felix

* Skip

ងាកមកខាងរាងក្រាស់ឯនេះវិញពេលនេះកំពុងតែនៅជួបប្រជុំជាមួយដៃគូសហកានិង ម្ចាស់ភាគហ៊ុនផ្សេងៗក្នុងនោះក៏មាន chanmin & Minsung ផងដែរ
" អស់លោកយល់យ៉ាងណាដែរសម្រាប់គម្រោងមួយនេះ " Hyunjin
" ខ្ញុំគិតថាពួកយើងគួរតែកែលម្អបន្ថែមទៀតព្រោះមានកន្លែងខ្លះខ្ញុំគិតថាវាមិនទាន់ល្អគ្រប់គ្រាន់នោះទេ " ....
" ខ្ញុំយល់ស្រប " ...
" ចេះចុះ ដោយសារតែគម្រោងនេះនឹងប្រព្រឹត្តទៅនៅរយះពេល2 ខែទៀត មិនដូច្នេះទេខ្ញុំនិងកែលម្អវានិងយកមកពិភាក្សាវានៅមកដងទៀត អស់លោកយល់យ៉ាងណាដែរ " Hyunjin
គ្រប់គ្នាក៏យល់ព្រមតាមសំណើរនេះ ការប្រជុំក៏បានបញ្ចប់ចប់សព្វគ្រប់
" ចៅហ្វាយ បន្ទិចទៀតលោកត្រូវទៅជួបភ្ញៀវដែលមកពីជប៉ុន " Q
" ឲអ្នកផ្សេងទៅជំនួសបានទេ ថ្ងៃនេះខ្ញុំអារម្មណ៍មិនល្អទេ " Hyunjin ស្មុគស្មាញនិងរឿងការងារខ្លាំងពេកធ្វើឲនាយទៅជួបភ្ញៀវបន្តមិនបាន
" មិនបានទេចៅហ្វាយ ម្នាក់នេះជាភ្ញៀវសំខាន់សម្រាប់ក្រុមហ៊ុនយើង " Q
" អឺ រៀបចំទៅចឹង " Hyunjin ក៏ចូលទៅអង្គុយនៅតុធ្វើការទាំងតប់ប្រមល់ក្នុងចិត្ត

កូនប្រុសត្រកូល Hwang // Complete Where stories live. Discover now