" នៅទេ Rina អាយុប៉ុន្មានហើយ " Felix
" ខ្ញុំ25 ហើយ " Rina
" នៅទីនេះប៉ុន្មានឆ្នាំហើយ " Felix
" តាមពិតទៅខ្ញុំជាអ្នកបម្រើរបស់ម្ចាស់តូចតាំងពីមិនទាន់រៀបការឯនោះ កាលដែលមកនៅទីនេះគឺដើម្បីតាមបម្រើម្ចាស់តូច " Rina
" អញ្ចឹង Rina ប្រាកដជាដឹងរឿងរបស់ខ្ញុំច្រើនហើយ " Felix Rina ងក់ក្បាល
"អញ្ចឹង ជួយប្រាប់ខ្ញុំបន្ទិចមក ថាខ្ញុំជាមនុស្សយ៉ាងមិចបានជាមើលទៅម្នាក់ៗដូចជាខ្លាចខ្ញុំដល់ហើយ ហើយចុះគ្រប់គ្នានៅក្នុងផ្ទះនេះយ៉ាងមិចដែរ " Felix
" អឺ គឺ " Rina
" និយាយមក យើងមិនធ្វើអីនាងទេ " Felix
"គឺ ម្ចាស់តូចជាមនុស្សកាចសាហាវ តែងតែទះតប់អ្នកបម្រើមិនថាពីមុន ឬមកនៅទីនេះឲតែអ្នកណាធ្វើឲម្ចាស់តូចទើសចិត្តគឺត្រូវទាំងអស់ " Rina
" ខ្ញុំដល់ម្លឹងផងហេស ហើយមិនជាប់ទោសស្លាប់ហើយទេហេស " Felix
" មិនជាប់នោះទេ ព្រោះប៉ាម្ចាស់តូចជាអ្នកមានអំណាច ដូច្នេះគ្មានច្បាប់ណាហ៊ានចាប់ម្ចាស់តូចទេ " Rina
" នាងក៏ត្រូវខ្ញុំវាយដែរមែនទេ " Felix
" ចាស គឺត្រូវខ្លាំងជាងគេទៀតផង " Rina ក៏បន្តរៀបរាប់រឿងរ៉ាវដែលរាងតូចធ្លាប់ធ្វើពីមុន ឲរាងតូចដឹង
រាងតូចស្តាប់ឮរឿងនេះហើយ នាយតូចស្ទើតែខ្យល់ទៅហើយមិនមឹកស្មានថាខ្លួនឯង ជាមនុស្សដល់ថ្នាក់នេះដំបូងឡើយថាចង់ដឹងរឿងឲច្រើនតិចតែពេលនេអដឹងប៉ុណ្ណឹងសិនបានហើយ
" បានហើយៗនាងទៅសម្រាកទៅ ចាំស្អែកចាំនិយាយទៀតទៅ " Felix
Rina ក៏លាចាកចេញទៅបាត់ទៅ បន្ទាប់ពី Rina ចេញទៅបាត់រាងតូចបានក្រលេកទៅឃើញទូរស័ព្ទសេរីទំនើបមួយគ្រឿងនៅលើក្បាលតុ គិតថាប្រហែលជារបស់ខ្លួនក៏យកមកចុចពិនិត្យ
" ត្រូវហើយបើប៉ាខ្ញុំជាមនុស្សមានអំណាចប្រាកដជាចុះព័ត៌មានហើយឆែកមើលសិន " Felix
គិតមិនខុសពិតមែនព័ត៌មានពាក់ព័ន្ធនឹងលោក Lee បានលោតមកជាច្រើនហូហែររាងតូចអាន ហើយលេបទឹកមាត់ក្អឹកៗមិននឹកស្មានថាខ្លួនជាកូនអ្នកមានខ្លាំងដល់ថ្នាក់នេះ
" ប៉ាខ្ញុំមានយ៉ាងនេះផង " Felix
បន្ទាប់មកនាយតូចក៏បាន ស្វែងរកព័ត៌មានមានពីត្រកូល Hwang វិញម្ដង
" កូនប្រុសបីនាក់ ប្តីខ្ញុំជាកូនពៅ គ្រួសារមានអំណាចរៀបការជាមួយគ្រួសារមានអំណាចដូចគ្នា ចឹងតើបានជាផ្ទះនេះធំហួសនឹងថ្លែង " Felix អានបណ្តើវិភាគបណ្តើ នាយតូចបាត់បងការចងចាំតែមិនមែនល្ងង់ឯណា
"ហួយឈប់អានហើយដេកវិញល្អជាង " Felix ក្រលេកទៅឃើញម៉ោងនៅលើជញ្ជាំង ម៉ោង10ទៅហើយ មិនងុយទើបចម្លែករវល់តែតែ search ភ្លេចមើលម៉ោង
To be continue...
Ep1 ផ្តើមរឿង
Start from the beginning
