Ep1 ផ្តើមរឿង

Comincia dall'inizio
                                        

មកដល់ខាងក្រោម យើងបានឃើញមនុស្សគ្រប់គ្នាបានចូលមកអង្គុយជុំគ្នាអស់ហើយ

" ប្អូនថ្លៃចូលមកអង្គុយត្រង់នោះទៅ " Han ឃើញថារាងតូចនៅឈរថ្មឹងទើបហៅឲមកអង្គុយនៅតុក្បែរដៃរាងក្រាស់ ធ្វើឲមនុស្សម្នាក់មិនសូវសប្បាយចិត្តហើយម្នាក់នោះជា Jasmine ស្រីកំណាន់រាងក្រាស់

"បាទ " Felix ក៏ចូលទៅអង្គុយកៅអីតាមដែល Han បានប្រាប់ នាយតូចក៏រាងចម្លែកនៅក្នុងចិត្តដែរព្រោះមើលទៅម្នាក់ៗដូចជាសោះកក្រោះដល់ហើយ

" ឮថាប្អូនថ្លៃបាត់បង់ការចងចាំមែនទេ " Bang chan
អំឡុងពេលដួសបាយ bang chan ក៏ឈ្លៀតសួរបន្ទិចទៅ Bang chan អង្គុយនៅក្បាលតុព្រោះជាមេគ្រួសារ

" បាទត្រូវហើយ " Felix

" បងឈ្មោះ bang chan ជាបងធំនៅក្នុងគ្រួសារនេះ ហើយនេះ Seungmin ភរិយាបង ហើយនេះ Han ជាបងថ្លៃទី2 ឯង ហើយនោះជា Lee know ស្វាមីរបស់គេ ចំណែកអ្នកដែលនៅជិតដៃប្អូនជាស្វាមីរបស់ប្អូន Hyunjin " Bang chan ក៏រៀបរាប់ត្រួសៗឲរាងតូចបានស្គាល់ជាមុនសិន

រាងតូចក៏បានងាកមកមើលមុខរាងក្រាស់ឃើញថានាយគ្មានអារម្មណ៍អ្វីបន្ទិចសោះ រាងតូចកាន់តែឆ្ងល់ឡើង មួយទៀតនោះគឺម្នាក់ដែលអង្គុយជិតដៃប្តីខ្លួននេះជាអ្នកណា មិចបានជា Bang chan hyung មិនណែនាំ

" ហូបបាយសិនទៅ ចាំនិយាយទៀត " Seungmin
រាងតូចក៏មិនបានសួរអ្វីបន្តដែរព្រោះដូចជាយ៉ាងមិចៗមិនដឹងទេផ្ទះនេះ

គ្រប់គ្នាក៏បន្តបរិភោកដូចធម្មតា តែរាងតូចហាក់ហូបមិនស្រួលខ្លួនសោះ ព្រោះគ្រប់គ្នាតែងតែលួចសម្លឹងមុខ ដោយក្រសែភ្នែកចម្លែកៗយ៉ាងមិចមិនដឹងធ្វើឲនាយតូចរឹងខ្លួនអស់ទៅហើយ

បន្ទាប់ពីអាហារពេលល្ងាចរួច គ្រប់គ្នាក៏បានចូលសម្រាកតាមបន្ទប់រៀងៗខ្លួន រាងតូចក៏បានមកបន្ទប់របស់ខ្លួនឯងដូចគ្នាដោយមាន Rina តាមកជាមួយ អាចនិយាយបានថា Rina ជាអ្នកបម្រើផ្ទាល់របស់រាងតូចទើបានជាឃើញមុខនាងញឹកបែបនេះ

" ម្ចាស់តូច សម្រាកអីឡូវទេ " Rina សួរទាំងអោនមុខចុះ មិនហ៊ានសម្លឹងមុខរាងតូច រាងតូចឆ្ងល់ទៀតហើយ

កូនប្រុសត្រកូល Hwang // Complete Dove le storie prendono vita. Scoprilo ora