" ដោយសារតែម្ចាស់តូចសន្លប់យូពេក ទើបធ្វើឲខួរក្បាលស្ពឹកសសៃ ម្យាងវិញទៀតកាលពីម្ចាស់តូចជួបគ្រោះថ្នាក់ចរាចរណ៍នោះបានប៉ះពាល់នៅត្រង់ផ្នែកក្បាលខ្លាំងពេកទើបទៅជាបែបនេះ " I.n
[I.n ជាពេទ្យប្រចាំការនៅក្នុងគ្រួសារ Hwang ដែលមានចំណេះដឹងជ្រៅជ្រះនិងមានភក្តីភាពចំពោះគ្រួសារនេះបំផុត ]
" តើខ្ញុំអាចចងចាំវិញទេ " Felix
" អាស្រ័យលើម្ចាស់តូច ព្យាយាមរំលឹករឿងពីមុន វាអាចនឹងប្រើពេលយូគួរសមក្នុងការចងចាំរឿងទាំងអស់ត្រឡប់មកវិញ បើអស់ការអ្វីហើយខ្ញុំសូមត្រឡប់ទៅវិញហើយ " I.n រាងតូចបានងក់ក្បាល I.n ក៏បានចាកចេញទៅទាំងមានលាក់ក្នុងចិត្តមួយដែលមិនអាចនិយាយបាន
(រឿងអីណ៎ )
កាត់មកខាងក្រុមហ៊ុន Hwang group ដែលកាន់កាប់ដោយ Hwang Hyunjin មុននេះបន្ទិចរាងក្រាស់បានចេញពីប្រជុំ ក៏ទទួលដំណឹងថារាងតូចបានដឹងខ្លួនហើយ រាងក្រាស់មិនបានបង្ហាញអារម្មណ៍អ្វីនោះទេ ប៉ុន្តែក៏មានកូនចិត្តមួយព្រួយបារម្ភខ្លាចថាមានបញ្ហាកើតឡើង ម្យាងពេលនេះ នាយក៏បាននាំស្រីកំណាន់មកនៅក្នុងផ្ទះទៀត
" គេភ្ញាក់មកវិញយ៉ាងមិចដែរ " Hyunjin
" ខ្ញុំទទួលបានដំណឹងថាម្ចាស់តូចបានបាត់បង់ការចងចាំបាទ តែក៏មិនមានឡូឡាអ្វីដែរបាទ " Q
" បានគេមិនឡូឡាល្អហើយ យើងនៅមានការងារអ្វីទៀត " Hyunjin បានប្តូរប្រធានបទមកសួររឿងការងារវិញ ដោយលែងគិតពីរាងតូច
" បាទគឺម៉ោង2នឹងមានជួបភ្ញៀវពិភាក្សារឿងការងារមួយទៀតគឺអស់ហើយបាទ " Q
"រៀបចំទៅចឹង " Hyunjin ក៏ទាញឯកសារមកពិនិត្យព្រោះក៏នៅម៉ោងយូដែរទម្រាំដល់ម៉ោងជួបភ្ញៀវ
ពេលល្ងាចក៏ចូលបានមកដល់ មនុស្សគ្រប់គ្នានៅក្នុងភូមិគ្រឹះ Hwang ក៏បានបំពេញកិច្ចការហើយរៀងខ្លួនត្រឡប់មកដល់ផ្ទះគ្រប់គ្នាអស់ហើយ វាក៏ឈានដល់ម៉ោងបាយល្ងាចដូចគ្នា
" ម្ចាស់តូចដល់ម៉ោងអាហារពេលល្ងាចហើយ អញ្ជើញចុះទៅក្រោមដើម្បីទទួលទាន " Rina
រាងតូចក៏ចុះទៅក្រោមដោយមិននិយាយអ្វីមួយម៉ាត់ គ្រាន់តែបើកទ្វារចេញពីបន្ទប់រាងតូចចំហរមាត់តែម្ដងមិននឹកស្មានថាទីនេះបែរជាធំនឹងស្អាតដល់ម្ល៉ឹងប្រៀបដូចជាឋានសួគ៌អញ្ចឹង តាំងពីនាយតូចដឹងខ្លួនមកមិនទាន់បានចេញទៅណាទេទើបនាជាភ្ញាក់ផ្អើលដល់ថ្នាក់នេះ
Ep1 ផ្តើមរឿង
Beginne am Anfang
