ភាគទី៣៣ : មិនទុកជីវិត!

Start from the beginning
                                        

«បាទ»

«បងទៅសិនហើយ ជុប!»អោបថើបស៊ុននូរួចក៏ចេញទៅ

   ស៊ុននូតាមសម្លឹងមើលនាយដល់ចេញទៅផុត គេក៏ងើបចេញពីគ្រែទាំងលំបាកលំបិន។ តាមពិតគេឈឺសឹងស្លាប់ទៅហើយតែព្យាយាមកុហក ព្រោះឃើញនាយដូចជាប្រញាប់ផង ទើបមិនចង់ឲ្យខាតពេលរបស់នាយ។

   នាយតូចដើរទៅបន្ទប់ទឹកយឺតៗទាំងឈឺពេញខ្លួន មកដល់គេក៏ចូលទៅអង្គុយត្រាំទឹកនៅក្នុងអាងដែលមានទឹកក្ដៅហើយស្រាប់នោះ។

   ស៊ុននូសម្ងំគេងត្រាំទឹកនៅក្នុងអាងនោះជិតកន្លះម៉ោងទើបងើបចេញមកខាងក្រៅ។ នាយតូចទាញសម្លៀកបំពាក់ដែលរាងក្រាស់បានត្រៀមទុកឲ្យរួចនោះយកមកស្លៀកពាក់។ ស្លៀកពាក់រួចក៏ចុះទៅក្រោមរកអ្វីញ៊ាំ ស៊ុននូចូលទៅអង្គុយនៅតុអាហារ អ៊ំស៊ុលចាប់ផ្ដើមរៀបចំអាហារនិងស៊ុបឲ្យស៊ុននូ។

«បងស្រី! មកញ៊ាំបាយជាមួយគ្នាមក»ស៊ុននូ ក្រលេកឃើញឆេវ៉ុនដើរចូលមកក៏ហៅឲ្យមកញ៊ាំបាយជាមួយគ្នា

«ស៊ុននូញ៊ាំមុនចុះ បងទៅផ្លាស់សម្លៀកបំពាក់សិន»នាងប្រាប់ទៅស៊ុននូឲ្យញ៊ាំមុន ព្រោះទើបតែមកពីសាលា

«បងទៅផ្លាស់ទៅ ខ្ញុំចាំបង»

«អញ្ចឹងចាំបន្តិចណា»ឆេវ៉ុន ក៏ប្រញាប់ឡើងទៅផ្លាស់សម្លៀកបំពាក់នៅផ្ទះ

   5នាទីក្រោយឆេវ៉ុនក៏មកវិញ ដោយក្នុងដៃក៏មានទឹកដោះគោមួយកំប៉ុងហុចទៅឲ្យស៊ុននូ។ ស៊ុននូក៏ទទួលទាំងញញឹម ព្រោះនោះជាទឹកដោះគោរសជាតិសំណព្វចិត្តរបស់គេ។

«អរគុណបងហើយ»ស៊ុននូ

«ឆាប់ញ៊ាំទៅ»ឆេវ៉ុន

«ឥឡូវនៅសាលាយ៉ាងម៉េចដែរ?»ស៊ុននូ

«ដូចដែលឯងដឹង តាំងពីនាងនិងលោកនាយកទៅបាត់ ក្នុងសាលាមិនរញ៉េរញ៉ៃដូចមុនឡើយ»

«និយាយអញ្ចឹងខែក្រោយបងត្រូវប្រលងបញ្ចប់ឆ្នាំហើយត្រូវទេ?»

«អឹម~ គិតទៅពេលវេលាពិតជាដើរលឿនណាស់»

«ពិតមែនហើយ»

   ស៊ុននូនិងឆេវ៉ុនញ៊ាំបណ្ដើរសន្ទនាគ្នាបណ្ដើរ ថ្ងៃនេះក្នុងផ្ទះមានតែ2នាក់គេនិងអ៊ំស៊ុលប៉ុណ្ណោះ ចំណែកឯអ្នកដទៃទៀតក៏ធ្វើការរៀងខ្លួន។ ស៊ុននូក៏បបួលឆេវ៉ុនទៅអង្គុយលេងនោសួនខាងក្រោយ ទៅមើលកូនរុក្ខជាតិដែលគេបានដាំកាលពី2ខែជាងមុន។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now