«ជុម?»រ៉ូស៊ីន ដែលទើបនឹងចុះមកនោះក៏ភ្ញាក់មិនស្ទើរ មកបានយ៉ាងម៉េច?
«អាបេនប្រាប់?»រ៉ូស៊ីន នាយក៏ងាកទៅមើលបេនដែលស្ញេញដាក់នាយនោះ
«ហេហេ»បេន អេះកញ្ចឹងកសើចដាក់រ៉ូស៊ីន នាយឃើញហើយក៏សង្រ្គឺតធ្មេញដាក់បេនវិញ មើលចុះហ៊ីស៊ឹងមកទាំងក្បាលកំពុងបិទបង់នៅឡើយទេ
«ស៊ុននូ! បងនឹកអូនណាស់»ហ៊ីស៊ឹង រត់ទៅអោបស៊ុននូតែម្ដង អ្នកដែលនៅទីនោះឃើញហើយក៏កេសស៊ីញ៉ូគ្នាដើរចេញពីទីនោះអស់ទុកឲ្យពួកគេទាំង2នៅឈរអោបគ្នា
«អូនក៏នឹកបងដែរ»ស៊ុននូ ក៏អោបនាយវិញយ៉ាងណែន
រាងក្រាស់ឈរអោបស៊ុននូមិននិយាយអ្វីមួយម៉ាត់នាយនៅឈរអោបស៊ុននូដោយក្ដីនឹករលឹកជាទីបំផុត។ នាយក្រាស់លែងស៊ុននូចេញពីការអោបរួចអោនទៅទម្លាក់បបូរមាត់លើបបូរមាត់ច្រមិចតែម្ដង។ ការថើបដ៏ថ្នាក់ថ្នមមួយនោះក៏ជម្រុញឲ្យស៊ុននូថើបតបទៅកាន់នាយវិញដោយមិនចាំគិតអ្វីច្រើន។
កន្លងទៅ5នាទីហើយ តែនាយក្រាស់មិនទាន់បានលែងឲ្យស៊ុននូមានសេរីភាពវិញឡើយ រហូតដល់ស៊ុននូទះទ្រូងនាយតិចៗទើបនាយព្រមដោះលែងគេឲ្យមានសេរីភាពវិញ។ ហ៊ីស៊ឹងលើកដៃទាំងគូរបស់ខ្លួនក្រសោបមុខស៊ុននូ រួចសម្លឹងមើលកែវភ្នែកភ្លឺថ្លាមិនដាក់ភ្នែក។
«បងពិតជាសប្បាយចិត្តណាស់ដែលអូនត្រឡប់មកដូចដើមវិញបែបនេះ»ហ៊ីស៊ឹង
«អូនពិតជាអរគុណបងខ្លាំងណាស់ ដែលបងបានមើលថែអូន កន្លងមកនេះអូនបានធ្វើទុក្ខបងខ្លាំងណាស់មែនទេ?»ស៊ុននូ និយាយទាំងពេបមាត់ដាក់នាយ
«អត់ទេ បងពេញចិត្តនឹងមើលថែអូន ហេតុអីគិតអញ្ចឹងហា៎ក្មេងនេះ? បងស្រលាញ់អូនណាស់ដឹងទេ? ក្មេងល្ញើ!»ហ៊ីស៊ឹង នាយលើកដៃទៅច្បិចចុងច្រមុះរាងតូចបន្តិច
«អូនខ្លាចបងហត់ក៏ព្រោះតែអូន តែ...នេះក្បាលបង? ខ្លួនបង? មានរឿងអីចំពោះបងមែនទេ?»ស៊ុននូ ទើបចាប់ភ្លឹកនឹងរបួសរបស់ហ៊ីស៊ឹង គេសួរនាយទាំងបារម្ភ
«មិនមានអីនោះទេ»ហ៊ីស៊ឹង
«ប្រាប់អូនមកណា»ស៊ុននូ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី៣០ : បំណងប្រថ្នាទី2
Start from the beginning
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)