«ហាឡូខ្ញុំគឺឆេវ៉ុន»
(«អូហ៍!»)ហ៊ីស៊ឹង
«តើលោករវល់ឬអត់?»ឆេវ៉ុន
(«ខ្ញុំទើបតែរួចដៃមុននេះបន្តិច តើស៊ុននូកើតអ្វីមែនទេ?»)ក្នុងចិត្តដូចជាអន្ទះះន្ទែងនៅមិនស្ងៀមពេលឆេវ៉ុនខលមកខ្លួនបែបនេះ
«មែនហើយពេលនេះគេទទូចយំចង់ជួបលោកខ្លាំងណាស់ គេមិនព្រមញ៊ាំអ្វីឡើយ»
(«អឹម បន្តិចទៀតខ្ញុំនឹងទៅដល់ទីនោះ»)
«ចា៎ស ទឺត!» ប្រព័ន្ធទូរស័ព្ទក៏ត្រូវបានកាត់ផ្តាច់
«ឮទេ? បន្តិចទៀតពូៗនឹងមកហើយ ស៊ុននូឆាប់ញ៊ាំបាយសិនទៅណា»ឆេវ៉ុន ដួសបាយទៅដាក់ជិតមាត់របស់ស៊ុននូ
«អត់ទេអូនចាំពូៗមកបញ្ចុក»នាយតូចងាកមុខចេញមិនខ្ចីហា៎មាត់ញ៊ាំ
«មិនញ៊ាំក៏បាន តែឥឡូវអូនគេងសិនទៅ»ឆេវ៉ុន ដាក់ឲ្យស៊ុននូបានគេងវិញ
«ហេតុអីនូណាធំលឿនម៉េស? មើលអូននៅឡើងតូចញឹប»ស៊ុននូ និយាយផងកាយវិការផង
«មកពីនូណាញ៊ាំបាយច្រើនៗ ហើយអូនអត់ញ៊ាំបាយអញ្ចឹងហើយ»ឆេវ៉ុន នៅពេលនេះមានតែសម្របតាមចរិតកូនក្មេងរបស់ស៊ុននូសិនទើបនិយាយចូលគ្នាបាន
«តែនូចាំថានូណាធំជាងអូនតែតិចនឹង ម៉េចចឹងហូវ?»ស៊ុននូ
«នូណាក៏មិនដឹងដែរ»ឆេវ៉ុន
«នូណាហា៎ អូនឈឺក្បាលណាស់»ស៊ុននូ
«អូនឈឺក្បាលមែនទេ? ចាំនូណាទៅហៅពេទ្យឲ្យណា»ឆេវ៉ុន ក៏ប្រញាប់ចេញទៅហៅគ្រូពេទ្យឲ្យមកពិនិត្យមើលស៊ុននូ
ពេទ្យចូលមកពិនិត្យឲ្យស៊ុននូនិងបានចាក់ថ្នាំបំបាត់ការឈឺចាប់ឲ្យផងដែរ ស៊ុននូក៏សម្ងំគេងព្រោះតែជាតិថ្នាំ។ ស៊ុននូបានគេងលក់ ប្រហែល10នាទីក្រោយហ៊ីស៊ឹងក៏បានមកដល់មន្ទីរពេទ្យ នាយបើកទ្វាចូលមកថ្នមៗ។
«គេងហើយឬ?»ហ៊ីស៊ឹង
«មុននេះគេប្រាប់ខ្ញុំថាឈឺក្បាល ខ្ញុំទៅប្រាប់ពេទ្យ ពេទ្យក៏ចូលមកពិនិត្យនិងចាក់ថ្នាំបំបាត់ការឈឺចាប់ឲ្យ ប្រហែលត្រូវជាតិថ្នាំ ទើបគេងលក់បែបនេះ»ឆេវ៉ុន
ESTÁS LEYENDO
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី២១ : ពូៗកុហកអូន!
Comenzar desde el principio
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)