ភាគទី៥ : ភារកិច្ចជាប្ដី

Start from the beginning
                                        

«ជាអ្នកណា?»ហ៊ីស៊ឹង

«នេះចាស៎»អារី ក៏ចាក់វីដេអូឲ្យនាយមើល

«ហ៊ឹម នាងចេញទៅវិញចុះ»ហ៊ីស៊ឹង

«ចាស៎»អារី ក៏ចេញទៅខាងក្រៅវិញ

«គួរចាត់ការយ៉ាងម៉េច?»រ៉ូស៊ីន ក៏សួរទៅហ៊ីស៊ឹង

«ចាប់វាទៅកន្លែងសួរចម្លើយសិនទៅ ថាវាព្រមនិយាយការពិតឬអត់?»ហ៊ីស៊ឹង

«ឲ្យយើងចាត់ការទៀតហើយ?»រ៉ូស៊ីន

«អឺ ឯងចាត់ការទៅ យើងប្រញាប់!»ហ៊ីស៊ឹង និយាយចប់ក៏ងើបចេញទៅដផយមិនភ្លេចទាញកំប៉ុងថ្នាំនោះទៅជាមួយផងដែរ

«យឺសហែង»រ៉ូស៊ីន ឈរជ្រែងចង្កេះសម្លក់នាយក្រាស់

«ឲ្យធ្វើហើយក៏ធ្វើទៅ កុំភ្លេចប្រាប់អាបេនផងមិនបាច់ឲ្យវាតាមរកស្អីទៀតទេ»ហ៊ីស៊ឹង និយាយចប់ក៏បើកទ្វារចេញទៅបាត់

[SKIP]

   ងាកមកមើលខាងឆេវ៉ុនពេលនេះកំពុងតែប្ដឹងប៉ូលិសឲ្យជួយតាមរកស៊ុននូដោយមានជំនួយពីប៉ារបស់ជុងវ៉ុនផងដែរ។ ឆេវ៉ុនពិបាកចិត្តគុណនឹង2 ព្រោះទើបតែគេយកប្អូនប្រុសទៅហើយ ឥឡូវម្ដាយមកត្រូវប៉ូលិសចាប់ខ្លួនពីបទលួចទៀត។

«បងឆេវ៉ុនឈប់គិតទៅណា ប៉ូលិសកំពុងតែតាមរកស៊ុននូហើយ មិនយូរមិនឆាប់គេនឹងត្រឡប់មកវិញមិនខានណា»ជុងវ៉ុន

«មែនហើយ ស៊ុននូជាមនុស្សល្អគេនឹងជួបមនុស្សល្អៗជាក់ជាមិនខាន»ហេរីន

«តែបងបារម្ភពីគេណាស់»ឆេវ៉ុន

«គ្រប់យ៉ាងនឹងមិនអីឡើយ បងជឿខ្ញុំទៅ»ជុងវ៉ុន

«ហឹក បងអរគុណពួកឯងខ្លាំងណាស់»ឆេវ៉ុន

«អរគុណអីទៅ ស៊ុននូក៏ជាមិត្តរបស់ពួកខ្ញុំដែរ»ហេរីន

[SKIP]

  នៅឯវិមានឯនេះនាយខ្ពស់ដើរចូលមកក្នុងផ្ទះយ៉ាងមានអំណាច អ្នកបម្រើឆ្វេងស្ដាំនាំគ្នាអោនគោរពគ្រប់គ្នាតាំងពីច្រកចូលរហូតដល់នាយឡើងទៅខាងលើផុត។ នាយបើកទ្វារបន្ទប់តិចៗខ្លាចថារាងតូចកំពុងតែគេង តែចូលមកក៏មិនឃើញនៅលើគ្រែឡើយ នាយក៏គិតថារាងតូចនឹងលួចទៅធ្វើការនៅខាងក្រោមមិនខាន។

•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿// Where stories live. Discover now