[SKIP]
ងាកមកមើលអ្នកនៅឯខាងនេះវិញ ឆេវ៉ុនកំពុងតែអង្គុយយំដោយមានហេរីននិងជុងវ៉ុននៅចាំលួងលោម។
«ជុងវ៉ុនតើឲ្យបងធ្វើយ៉ាងម៉េចទៅទើបអាចរកស៊ុននូឃើញ? បើពួកនោះមិនដឹងថាវាយកស៊ុននូទៅឯណាផង»ឆេវ៉ុន និយាយទាំងអួលដើមក
«បងឈប់យំទៅណា ចាំខ្ញុំសុំលោកប៉ាឲ្យជួយរឿងនេះ»ជុងវ៉ុន
«ហឹកហឹក បងខ្លាចពួកនោះធ្វើបាបគេ»ឆេវ៉ុន
«បងកុំគិតអញ្ចឹងអី ស៊ុននូជាមនុស្សល្អ ព្រះនឹងមិនមើលនឹងភ្នែកឡើយ»ហេរីន នាងនិយាយហើយក៏អង្អែលខ្នងឆេវ៉ុនដើម្បីជាការលួងលោម
ហេរីននិងជុងវ៉ុនបានត្រឹមនៅស្ងៀម ព្រោះតែមិនដឹងឡើយថាត្រូវជួយគាត់បែបណា ពួកគេក៏ពិបាកចិត្តដូចគ្នាពេលដែលដឹងថាមិត្តរបស់ខ្លួនត្រូវមីងដែលមានចិត្តព្រៃផ្សៃរបស់គេធ្វើបែបនេះ។
[SKIP]
ពេលយប់កណ្ដាលអាធ្រាតម៉ោងជិត1ដែលឈាងចូលថ្ងៃថ្មីទៅហើយនៅមិនទាន់ឃើញនាយសង្ហាដែលជាម្ចាស់ផ្ទះដ៏ធំស្កឹមស្កៃនេះត្រឡប់មកវិញឡើយ។
សភាពក្នុងផ្ទះស្ងប់ស្ងាត់ដោយគ្រប់គ្នាដែលរស់នៅនៅទីនេះបានចូលគេងអស់ហើយ ប៉ុន្តែវេលានោះកាយតូចស៊ុននូក៏បានចេញពីបន្ទប់មក ហើយក៏ចុះមកខាងក្រោមដើម្បីរកទឹកផឹក។ បន្ទាប់ពីបានអ្វីដែលខ្លួនត្រូវការរួចគេក៏ឡើងទៅបន្ទប់វិញ តែក៏ប្រទះនឹងនាយក្រាស់ដែលទើបនឹងដើរចូលផ្ទះ។
«ហេតុអីក៏មិនទាន់គេងទៀត?»សម្លេងនឹងធឹងហើបចេញពីក្រអូមមាត់រាងខ្ពស់សួរទៅកាន់ស៊ុននូ
«គឺខ្ញុំគ្រាន់តែចុះមកយកទឹកប៉ុណ្ណោះ»ស៊ុននូ ឆ្លើយទាំងអោនមុខចុះ
«ហ៊ឹម ជួយឆុងកាហ្វេខ្មៅឲ្យខ្ញុំមួយកែវ ដាក់ស្ករតែមួយស្លាបព្រាតូចបានហើយ»និយាយចប់ក៏ឡើងទៅខាងលើបន្ទប់របស់ខ្លួនបាត់
«បាទ»ស៊ុននូ ក៏បែរខ្លួនចូលផ្ទះបាយវិញ ដើម្បីឆុងកាហ្វេឲ្យនាយក្រាស់ ប៉ុន្តែគេមិនបានឆុងកាហ្វេឡើយគេបែរជាចាក់ទឹកដោះគោស្រស់មួយកែវហើយលើកយកទៅឲ្យនាយវិញ
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
ភាគទី៤ : ក្លិនខ្លួនឯងក្រអូបណាស់
Start from the beginning
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)