- ឈ្មោះ គីម ស៊ុននូ
- អាយុ 22ឆ្នាំ
- នាយតូចជាក្មេងកំព្រាឪពុកម្ដាយតាំងពីអាយុ2ខួបមកម្ល៉េះ ព្រោះតែពួកគាត់បានជួបរឿងដ៏អកុសលមួយ ដែលជាសោកនាដកម្មការបាក់អគារសង្កត់ពីលើ ទើបធ្វើឲ្យពួកគាត់បាត់បង់ជីវិតបែបនោះ។ ស៊ុននូក៏ត្រូវបានលោកពូរបស់គេដែលជាប្អូនប្រុសបង្កើតរបស់ម្ដាយគេនោះយកទៅចិញ្ចឹមបីបាច់តាំងពីពេលនោះមក។ មកដល់អាយុ17ឆ្នាំ លោកពូរបស់គេក៏បានចាកចោលគេម្នាក់ទៀត ដោយសារតែគាត់មានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ ព្រោះតែគ្មានប្រាក់មិនអាចព្យាបាលបាន។ ហេតុនោះហើយ ទើបធ្វើឲ្យស៊ុននូរស់នៅដោយខ្លួនទីពឹងខ្លួនមកទល់ពេលនេះ។
-សព្វថ្ងៃជានិស្សិតឆ្នាំទី4 រៀនផ្នែកស្ថាបត្យកម្ម ស៊ុននូត្រូវរៀនបណ្ដើរធ្វើការបណ្ដើរ ដើម្បីបានប្រាក់យកទៅឲ្យមីងដែលជាប្រពន្ធពូរបស់គេនោះ។ មីងរបស់ស៊ុននូជាមនុស្សញៀននឹងល្បែង រាល់ថ្ងៃចាំតែផ្លូវក្មួយប្រុសមកដល់ផ្ទះនឹងអាលបាន សម្លុតទៀរលុយពីគេយកទៅស្រង់ដើមវិញ។
- ស៊ុននូជាក្មេងប្រុសស្លូតបូត មិនរឹងមាំដូចជាអ្នកដទៃទៀតឡើយ ព្រោះតែគេមានឈាមជា(អូមេហ្កា)។
__________________
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
- ឈ្មោះ មីនហូ អ៉ីយ៉ូសារ៉ូ
- អាយុ 28ឆ្នាំ
- ជាកូនចិញ្ចឹមរបស់ លោកអាម៉ាន់ដាសាគិ ដែលជាឪពុករបស់ហ៊ីស៊ឹង ដោយលោកបានយកនាយពីមណ្ឌលកុមារកំព្រាមកចិញ្ចឹម នៅពេលនាយមានអាយុជិត2ខួប ដែលពេលនោះប្រពន្ធរបស់គាត់កំពុងពរពោះហ៊ីស៊ឹងបាន5ខែ ដូច្នេះហើយមានន័យថានាយគឺជាបងប្រុសចិញ្ចឹមរបស់ហ៊ីស៊ឹង។
- សព្វថ្ងៃនាយជាអគ្គនាយកក្រុមហ៊ុនសាខានៅឯខាងប្រទេសជប៉ុន លោកអាម៉ាន់ដាសាគីក៏បានឲ្យនាយបន្តតំណែងពីគាត់ដែរ ក៏ប៉ុន្តែនាយបានបដិសេធសំណើរនេះមិនហ៊ានទទួលកាន់កាប់ជំនួសគាត់ឡើយ ព្រោះនាយមាននាមត្រឹមជាកូនចិញ្ចឹមប៉ុណ្ណោះ ដូច្នេះហើយទើបគាត់សម្រេចឲ្យហ៊ីស៊ឹងជាអ្នកបន្តតំណែង ណាមួយនាយក៏ជាកូនបង្កើតផងដែរ។
- នាយជាមនុស្សម៉ត់ចត់នឹងការងារមិនចូលចិត្តលេងសើចច្រើនដូចជាហ៊ីស៊ឹងអញ្ចឹង។
YOU ARE READING
•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//
Fanfictionហ៊ីស៊ឹង អាម៉ាន់ដាសាគិ // គីម ស៊ុននូ និស្ស័យពិតជាមានមែន បន្ទាប់ពីខ្ញុំបានស្គាល់គេមកជីវិតរបស់ខ្ញុំក៏ត្រូវបានផ្លាស់ប្ដូរសឹងតែ360°។ កែវភ្នែករបស់គេធ្វើឲ្យបេះដូងដែករបស់ខ្ញុំត្រូវរង្គោះរង្គើរភ្លាមៗ ឲ្យតែពេលបានឃើញកែវភ្នែកមួយគូរបស់គេនោះហើយ។ "បងនឹងការពារអូ...
^Character Introduction^
Start from the beginning
![•|𝗠𝘆 𝗳𝗼𝘅𝗶𝗲 𝗢𝗺𝗲𝗴𝗮|• |[𝗛𝗲𝗲𝗦𝘂𝗻]| //𝗞𝗵𝗺𝗲𝗿//](https://img.wattpad.com/cover/353087767-64-k942017.jpg)