ជំពាក់ស្នេហ៍ 🌹 Ep:49

4K 227 1
                                        

  អ្នកណាថាព័ត៌មានមាននេះរសាត់បាត់ទៅ
ដោយងាយៗ? ការប៉ាន់ស្មានរបស់ Jungkook គឺខុសទាំងស្រុងពេលនេះមានរយៈពេល ១ សប្តាហ៍កន្លងផុតទៅហើយតែព័ត៌មានរបស់ Jungkook និង Taehyung នៅតែក្លាយជាព័ត៌មានដ៏ក្តៅគគុកដដែលព្រោះមានអ្នកសង្ស័យជាច្រើនតែក៏មិនអាចដឹងការពិតបាន។

១ សប្តាហ៍កន្លងផុតទៅ Taehyung ក៏ទទួល
ការងារវិញធម្មតា។ មិនមែនបែកព័ត៌មាននោះហើយលែងល្បីទេណាផ្ទុយទៅវិញគេល្បីកាន់តែលើសលើស។ នៅក្នុង IG ពេលនេះគិតត្រឹមរយៈពេល ៧ ថ្ងៃគេទទួលបានអ្នក Follow ទៅដល់ ១០ លាននាក់ថែមពីលើទៀត។ 

Taehyung ក៏ទទួលបានការងារពី Brand នៅស្រុកជាច្រើនដូចជា Channel Gucci ជាដើម។ កេរ្តិ៍របស់គេកាន់តែល្បីរន្ទឺពីមួយថ្ងៃទៅមួយថ្ងៃហើយក៏ត្រូវទ្បើងទៅក្រៅប្រទេសដើម្បីចូលរួមកម្មវិធីនៅក្រៅស្រុក។ 

“អូនកំពុងតែធ្វើអី?” Jungkook សួរទៅមាឌតូចតាមទូរស័ព្ទព្រោះថ្ងៃនេះ Taehyung ត្រូវបានគេអញ្ជើញធ្វើជាភ្ញៀវកិត្តិយសនៅឯ Paris ។

“អូនកំពុងតែរៀបចំខ្លួនរៀបចូលរួមកម្មវិធី” Taehyung

ទំនាក់ទំនងស្នេហាអ្នកទាំងពីរក៏កាន់តែបើកចំហរទ្បើងមិនដូចពីមុនដែលតែងតែលាក់បាំងនោះទេ។ Taehyung តែងតែ add story រូប Jungkook និងកូនស្រីជារឿយៗតែមិនឲ្យឃើញមុខនោះទេ។

“អូនប្រហែលជាហត់ណាស់ហើយ” អាណិតខ្លាំងណាស់ព្រោះត្រូវថយស្ពតផង ទៅក្រៅប្រទេសផងគេក៏ចង់ឲ្យ Taehyung ឈប់ពីសិល្បៈដូចគ្នាតែមាឌតូចមិនព្រម។

“មិនហត់នោះទេ” Taehyung ញញឹម។

“អូខេ អូនមិនតែរហូតហ្នឹងឯង” Jungkook

“ឯណាកូន?” Taehyung

“គេងបាត់ហើយ” Jungkook

“អូនភ្លេចនៅទីនោះប្រហែលជាយប់ណាស់ ហើយបងឆាប់សម្រាកទៅ” Taehyung

“អត់ទេបងនឹកអូនចង់ឃើញមុខអូនច្រើនជាង” Jungkook ពេបមាត់ង៉ក់ងរដូចជាកូនក្មេង។

ការសន្ទនារវាងអ្នកទាំងពីរក៏បានធ្វើឲ្យអ្នកដែលឈរតែងខ្លួនឲ្យមាឌតូចនោះអៀនដែរព្រោះអ្នកផាត់មុខសិទ្ធតែបុគ្គលិកក្នុងផលិតកម្មរបស់ Junghyun ។

“ឥទ្បូវក៏ឃើញហើយ” Taehyung

“អូនមិននិយាយជាមួយបងក៏ហីទៅតែកុំបិទបើកទូរស័ព្ទចោលទៅបងមើលមុខអូន” Jungkook

“នឹកអូនខ្លាំងហ៎?” មាឌតូចសួរទាំងអៀនខ្លួនឯង។

“នឹកខ្លាំងបំផុតហើយ” Jungkook

“ស្អែកអូនទៅវិញហើយណា៎” Taehyung

“ចាំបងទៅទទួល” Jungkook ជាអ្នកស្នើរសុំទៅទទួលព្រោះមិនចង់ឲ្យអ្នកផ្សេងទៅទទួលប្រពន្ធខ្លួននោះទេ។

“មិនអីទេមិនចង់ឲ្យបងលំបាក” Taehyung

“សម្រាប់ប្រពន្ធបងមិនលំបាកនោះទេ” ស័ព្ទនាមប្រពន្ធនេះមិនត្រឹនតែធ្វើឲ្យ Taehyung អៀននោះទេសូម្បីតែអ្នកនៅជិតនោះក៏អៀនដូចគ្នា។

“ទ្បប់” Taehyung ញញឹមបិទមាត់មិនជិតមើលទៅរាងក្រាស់តាមទូរស័ព្ទឥទ្បូវបានសម្តីណាស់។

“បងនិយាយមែនណា៎” Jungkook

«ត្រៀមខ្លួន ១០ នាទីទៀតចេញដំណើរហើយ» អ្នកធ្វើការនៅ Show ក៏ស្រែកទ្បើង។

“ប៉ុណ្ណឹងបានហើយណាព្រោះអូនត្រូវដល់ពេលហើយ” Taehyung

“អូខេ បាយៗ បងស្រទ្បាញ់អូន” Jungkook

“អូនក៏ស្រទ្បាញ់បងដូចគ្នា ជុបៗ” Taehyung ផ្ញើស្នាមថើបតាមទូរស័ព្ទមុននឹងបិទទូរស័ព្ទ។

_Jungkook’s Pov

  ពេលនេះខ្ញុំយល់ហើយថាអ្នកដែលខ្ញុំស្រទ្បាញ់ពិតប្រាកដគឺជា Taehyung មែនបែកគ្នាមិនដល់ ២ ថ្ងៃស្រួលបួលខ្ញុំនឹកគេសឹងតែស្លាប់ទៅហើយជាពិសេសពាក្យសម្តីទន់ភ្លន់ ការយកចិត្តទុកដាក់ មើលថែទង្វើគេនៅដក់ជាប់ក្នុងភ្នែកខ្ញុំមិនរលុបសោះ។

ពីមុនមកខ្ញុំតែងតែសួរខ្លួនឯងថាខ្ញុំជំពាក់កម្មគេតើមែនទេបានជាខ្ញុំនិងគេជួបគ្នារហូត? តាំងពីតូចមកខ្ញុំស្អប់គេណាស់បន់ឲ្យតែលែងបាន ឃើញមុខទេហើយពេលនោះគេក៏ចាកចេញទៅពិតមែនការចាកចេញរបស់គេវាពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តជាខ្លាំងដល់ថ្នាក់និយាយថា "ខ្ញុំលែងជំពាក់កម្មគេទៀតហើយ" តែមិនបានប៉ុន្មានគេក៏វិលត្រទ្បប់មកវិញខ្ញុំក៏គិតនឹងធ្វើបាបគេ មើលងាយគេដើម្បីឲ្យគេចាកចេញទៅវិញតែអ្នកណាដឹងថាអារម្មណ៍ទាំងប៉ុន្មាន ការស្អប់ទាំងប៉ុន្មានក៏ប្រែជាស្រទ្បាញ់ដោយមិនអាចខ្វះគេបានហើយក៏ខឹងពេលគេទៅស្និតស្នាលជា មួយផ្សេងក្នុងខួរក្បាលខ្ញុំតែងតែទន្ទេញពាក្យថាត្រូវដណ្តើមគេមកវិញ គេជារបស់ខ្ញុំមិនមែនរបស់អ្នកផ្សេងហើយទីបំផុតខ្ញុំក៏បានមកពេល នេះខ្ញុំយល់ហើយថាខ្ញុំមិនបានជំពាក់កម្មគេទេផ្ទុយទៅវិញគឺ ជំពាក់ស្នេហ៍ ប៉ុណ្ណោះ។

[ បងជំពាក់ស្នេហាជាមួយអូន។ ]

To Be Continues....

ជំពាក់ស្នេហ៍ 🌹 (Ended)Where stories live. Discover now