#Morning
ទស្សនាវដ្ដីរបស់ Chanel បានចែកចាយរូបរបស់ Taehyung នឹង Dylan កាន់ព្រឹកធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមហ៊ុន JEON Entertainment ផ្អើល Comments តបតពិភាក្សាគ្នានិង Share រាប់ពាន់នាក់។
«គេជាអ្នកណា?»
«គេជាតារាចូលថ្មីមែនទេ?»
«ព្រះអើយខ្ញុំប្រើពាក្យសង្ហារមិនសមនោះទេគេស្អាតណាស់»
«គេឈ្មោះអីទៅ?»
«Jeon Junghyun ចេញមកបកស្រាយភ្លាមមក»
«អ្នកណាស្គាល់ប្រព័ន្ធ Social Media របស់គេទេ?»
Comments ជាច្រើននិយាយពិភាក្សាពីរឿងរបស់តារាថតម៉ូតថ្មីមិនចេះចប់សោះរូបនីមួយៗមានការ Likes រហូតទៅដល់ 800K ក៏មានគិតមើលតារាខ្លះមិនបានប៉ុណ្ណឹងផង។
«លោកបងមើលចុះគេនាំគ្នានិយាយពីកូនថេយ៍ច្រើនណាស់» Ms.Jeon ទម្លាក់ខ្លួនអង្គុយនៅលើសាទ្បុងជិត Mr.Jeon ដោយដៃកាន់ iPad អូសមើល Comments ដែលនិយាយទាក់ទងពី
អនាគតកូនប្រសារ។
«មានគេចង់ស្គាល់ Taehyung ច្រើនណាស់» Mr.Jeon
«យើងគួរធ្វើយ៉ាងម៉េចទៅ?» Ms.Jeon
«បងមិនដឹងទេ» Mr.Jeon
«អ្នកម៉ាក់ឃើញទេថា Taehyung មានប្រជាប្រិយភាពប៉ុណ្ណា?» កូនច្បងត្រកូល Jeon ដើរចុះពីបន្ទប់ដោយដៃកាន់ទូរស័ព្ទទាំងញញឹមព្រោះគេមើលព័ត៌មានរបស់ Taehyung ដែលកំពុងតែផ្ទុះយ៉ាងក្តៅគគុក។
«កូនចាំមើលចុះតែប៉ុណ្ណោះកូនថេយ៍លំបាកហើយ» Ms.Jeon
«អ្នកម៉ាក់មិនបាច់ភ័យទេអាជុងមិនឲ្យថេយ៍លំបាកទ្បើយ» នាយនិយាយយ៉ាងជឿជាក់នឹងមានទំនុកចិត្ត។
«ម៉ាក់មិនទុកចិត្តគេទេកូនក៏ដឹងថាកូនជុងមិនចូលចិត្តកូនថេយ៍?» Ms.Jeon
«តែវាមានរយៈពេល 10 ឆ្នាំកន្លងផុតទៅហើយថាមិនត្រូវគេស្រទ្បាញ់ថេយ៍វិញក៏ថាបាន» Junghyun ហ៊ាននិយាយព្រោះគេសង្កេតឃើញថាកាយវិការរបស់ Jungkook ធ្វើដាក់ Taehyung គឺមិនមែនជាការស្អប់តែវាហួងហែង។
«ម៉ាក់សុំឲ្យដូចមាត់កូនចុះ» Ms.Jeon
«ខ្ញុំធានាបើអាជុងនៅតែស្អប់ថេយ៍ខ្ញុំជាអ្នកទទួលថេយ៍ទៅអាល្លឺម៉ង់វិញ» Junghyun
«និយាយគ្នាពីរឿងអីនឹងបាទ?» Taehyung ចុះមកទាំងស្នាមញញឹម។
«ថេយ៍ពេលនេះថេយ៍ល្បីហើយមានដឹងទេ?» Junghyun
«ល្បីរឿងអីទៅបង?» មាឌតូចលើកចិញ្ចើមទាំងមិនយល់។
«នេះ» Junghyun ចុចទូរស័ព្ទទៅឲ្យគេ Taehyung ក៏ទទួលហើយក៏អូសមើលគេចំហរមាត់ធំៗពេលឮពាក្យសរសើរចេញពីមនុស្សគ្រប់ៗគ្នាពេលនេះមានតែពាក្យសរសើរមិនដូចជាពីមុនដែលមានតែពាក្យមើលងាយនោះទេ។
«រំភើបទេកូន?» Ms.Jeon
«បាទ អ្នកម៉ាក់ អ្ហឹកៗ» គេរំភើបៗដល់ថ្នាក់ស្រក់ទឹកភ្នែកព្រោះមិនដែលទទួលបានពាក្យសរសើរបែបនេះពីមុនមក។
«អា៎ៗ កុំយំកូន» Ms.Jeon ទាញគេមកឱប។
«ថេយ៍ចង់ធ្វើសន្និសីទកាសែតទេបងរៀបចំឲ្យ?» Junghyun
«មិនបានទេ!!» Jungkook ឆ្លើយតបជំនួសគេយ៉ាងលឿនទូរស័ព្ទគេលោត Notification ពេញពីរឿងរបស់ Taehyung មានអ្នកកាសែតជាច្រើនសុំសម្ភាសន៍ពីគេ។
«តែថេយ៍កំពុងតែថ្មីណា?» Junghyun
«ខ្ញុំមិនចង់ឲ្យគេធ្វើតារាទេវាជារឿងមិនល្អ!» Jungkook
«តែបងប្រុសវាជាក្តីស្រមៃរបស់ខ្ញុំឲ្យខ្ញុំធ្វើទៅណា?» តាំងពីតូចដល់ធំគោលបំណងធំបំផុតគឺចង់ធ្វើជាតារាតែគិតថាវាមិនអាចទៅរួចហើយឥទ្បូវវាក៏នៅចំពោះមុខហើយត្រូវតែស្រវ៉ាចាប់វាឲ្យជាប់។
«ធ្វើជាតារាមិនល្អទេ!» ធ្វើជាតារាមិនមែនស្រួលដូចជាការគិតនោះទេវាប្រឈមមុខនិងបញ្ហាជាច្រើនកាន់តែល្បីកាន់តែស្អាតកាន់តែមានអ្នកចង់បាន។
«អ៊ីចឹងកូនក៏រៀបការជាមួយថេយ៍ហើយឲ្យថេយ៍ចូលធ្វើតារាទៅពេលនោះនិងលែងមានបញ្ហាហើយ» Mr.Jeon ដឹងថា Jungkook ចង់សម្តៅទៅលើអ្វីអ៊ីចឹងបានន័យថាគេបារម្ភពី Taehyung ហើយ។
«លោកប៉ា??» Jungkook បញ្ចេញទឹកមុខមិនពេញចិត្តចេញមក។
«ប៉ានិយាយការពិត!» Mr.Jeon
«វានឹងមានពាក្យអាស្រូវ» Jungkook
«បងប្រុសទុកចិត្តខ្ញុំទៅណាឲ្យខ្ញុំធ្វើទៅខ្ញុំនឹងស្តាប់បងគ្រប់រឿង» Taehyung ចេញមកលន់តួម្តងទៀតដើម្បីឲ្យនាយចិត្តទន់គេត្រូវតែធ្វើជាតារាឲ្យទាល់តែបាន។
[ Jungkook សម្រេចបែបណា? ]
To Be Continues....
