ជំពាក់ស្នេហ៍ 🌹Ep:04

5.6K 335 0
                                        

#Morning

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ពន្លឺព្រះអាទិត្យរះពីទិសខាងកើតចាំងចូលបន្ទប់តូចល្មមដែលជាកម្មសិទ្ធិរបស់ Taehyung ។ ត្របកភ្នែកស្តើងចាប់ផ្តើមកម្រើកតិចៗមុននិងបើកទ្បើង។

«អ្ហឹម» Taehyung ពុតពែនខ្លួនទាំងស្រស់ស្រាយថ្ងៃថ្នីគឺជាទំព័រជីវិតថ្មីអ្វីៗវានិងល្អជាងម្សិលមិញ។

_ខាងក្រោម

បន្ទាប់ពីងូតទឹកតែងខ្លួនស្លៀកពាក់ខោអាវថ្មីរួចហើយ Taehyung ក៏ដើរចុះមកខាងក្រោយក៏ឃើញថាភូមិគ្រឹះមានសភាពស្ងាត់ជ្រងំទើបដើរចូលផ្ទះបាយតែម្តង។

«អាវ៎ អ្នកប្រុសចុះមកទាំងព្រឹកតែម្តងហើយ» ម៉ែដោះ

«ម៉ែដោះមានអ្វីឲ្យខ្ញុំជួយទេ?» Taehyung

«គឺអត់ទេចាស៎អ្នកប្រុសតូចអង្គុតស្ងៀមៗបានហើយម៉ែដោះអាចធ្វើបាន» ម៉ែដោះ

«អត់ទេខ្ញុំចង់ជួយម៉ែដោះណាឲ្យខ្ញុំធ្វើទៅ» Taehyung ទទូចយកចិត្តយកថ្លើមម៉ែដោះ។

«ចាស៎ៗ ឲ្យជួយក៏បានតែឲ្យអ្នកប្រុសនេះជួយអង្គុយឲ្យស្ងៀមទៅណា» ម៉ែដោះ

«ហួយ អត់ទេ!! នេះធ្វើបបរគ្រឿងសមុទ្រឬ? ល្អណាស់ខ្ញុំជាអ្នកធ្វើណា៎» Taehyung អើតមើលគ្រឿងដែលរៀបចំពេញកន្លែងធ្វើមិនប្រាប់ក៏ដឹងថាធ្វើអីដែរ។

«អត់ទេអ្នកប្រុសធ្វើមិនបានទេ» ម៉ែដោះ

«ឲ្យថេយ៍ធ្វើទៅណាម៉ែដោះថេយ៍ចង់យកចិត្តលោកប៉ាអ្នកម៉ាក់ណាៗ» Taehyung

«យកចិត្តអ្នកប្រុសជុងច្រើនជាងទេដឹង?» ម៉ែដោះញោះមាឌតូចព្រោះដឹងហើយ។

«បាន» ថ្ពាល់របស់ Taehyung ក៏ប្រែជាក្រហមភ្លាមៗពេលឮម៉ែដោះនិយាយដូច្នេះ។

«ឲ្យធ្វើក៏បានចាស៎» ម៉ែដោះដឹងហើយថាទោះជាហាមប៉ុណ្ណាក៏មិនឈ្នះដែរគឺគេជំនះឲ្យទាល់តែបានហ្នឹងអ៊ីចឹងអនុញ្ញាតតែម្តងទៅ។

«អរគុណម៉ែដោះ» Taehyung ញញឹមដាក់គេដូចជាកូនក្មេងមុននិងចាប់ផ្តើមធ្វើបបរ។

ជាដំបូងគឺយកអង្គរទៅឆាជាមុនសិនសឹមដាំទឹកលាយគ្រឿងគ្រៅហើយក៏ចាកបបរចូលតែម្តងរួចមកក៏ដាក់បង្គារនិងមឹកចូលតាមក្រោយ។

ជំពាក់ស្នេហ៍ 🌹 (Ended)Dove le storie prendono vita. Scoprilo ora