ពេលថ្ងៃឈានចូលមកដល់បុគ្គលិកបានរៀបចំកន្លែងថតយ៉ាងស្អាតវាមាន Background ពណ៌ខ្មៅដែលថតទៅធ្វើឲ្យយើងស្អាតសឹងតែដូចជាអ្នកអង្គម្ចាស់និងព្រះនាងនោះ។
«នេះជាថេយ៉ុប្អូនប្រុសរបស់ខ្ញុំគេនិងថតស្ពតឲ្យទឹកអប់នេះស្វាគមន៍គេបន្តិចទៅ» Junghyun ចាប់ផ្តើមណែនាំខ្លួន Taehyung ឲ្យបុគ្គលិកស្គាល់ធ្វើឲ្យអ្នកភ្លឺភ្នែកថា Taehyung មិនមែនជាប្រុសលក់ខ្លួន។
«សួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺ Taehyung សូមផ្ញើ ខ្លួនផង» Taehyung បញ្ចេញស្នាមញញឹមយ៉ាងគួរឲ្យស្រទ្បាញ់អ្នកគ្រប់គ្នា។
«ស្វាគមន៍ចាស៎/បាទ» បុគ្គលិក
«Ying នាំថេយ៍ទៅផ្លាស់អាវទៅ» Junghyun
«អញ្ចើញចាស៎» Ying ជា Stylist ធំប្រចាំ Jeon Entertainment ។
«បាទ បង» Taehyung សម្លឹងមើលទៅទាយមិនខុសទេថាស្រីម្នាក់នេះមានអាយុបងខ្លួន។
Ying រុញឲ្យថេយ៍ចូលទៅក្នុងបន្ទប់ផ្លាស់ខោអាវក្រោយពីប្រាប់ខោអាវដែលគេត្រូវជ្រើសរើសមួយសន្ទុះក្រោយមក Taehyung ចេញមកជាមួយនិងអាវកក្អមពណ៌ក្រហមជាមួយនិងអាវគ្រ័រហ្សេពណ៏ខ្មៅពីក្រៅជើងស្រលូនៗត្រូវបំពាក់ដោយខោអាវរឹបរាងឃើញយ៉ាងស្អាត។
«ថេយ៍ស្អាតណាស់» Ying
«ហិហិ សរសើរពេកហើយបងស្រី» Taehyung
«បងនិយាយពិតមែនមោះមកខាងនេះមកបងផាត់មុខឲ្យបន្តិច» Ying ក៏ទាញមាឌតូចឲ្យមកអង្គុយមុននិងផាត់មុខឲ្យគេស្រាលហើយក៏មានអ្នកធ្វើសក់ឲ្យគេពីក្រោយ។
«មកហើយចាស៎» សម្លេង Ying បានបន្លឺទ្បើងអ្នកគ្រប់គ្នាក៏បែរមកសូម្បីតែ Jungkook ព្រោះគេត្រូវមកទីនេះដែរ។
«អីយ៉ា ថេយ៍ពេលស្លៀកពាក់បែបនេះទៅប្លែកភ្នែកណាស់» Junghyun
រាល់ដងធ្លាប់តែឃើញគេពាក់អាវយឺតធម្មតាៗជាមួយខោឥទ្បូវឃើញស្លៀកពាក់បែបនេះអ្នកណាមិនសរសើរ?
«សរសើរពេកហើយបងប្រុស» Taehyung
«មិនឃើញប្លែកត្រង់ណាផង» Jungkook និយាយធ្វើមាត់ជីបអុចៗ។
«នេះណា Tae ជា Dylan ជាតារាប្រុសប្រចាំផលិតកម្មបង Dylan នេះជាប្អូនបងឈ្មោះ Taehyung» Junghyun ណែនាំខ្លួនជំនួស។
