#5 ខែកន្លងផុតទៅ
Fancy បានចូលមករស់នៅក្នុងភូមិគ្រឹះជនដោយសារការបង្ខំពី Jungkook តែក៏ព្រោះចង់មើលថែនាងផង។
នាងក៏បានលាឈប់ពីអាជីពជាអ្នកសម្តែងភ្លាមធ្វើឲ្យអ្នកគាំទ្រសោកស្តាយជាខ្លាំង។ ទំនាក់ ទំនងរវាងនាងនឹង Jungkook ក៏មិនបានបើកចំហរចេញទៅក្រៅអីដែរ។
ក្រោយពី Fancy លាឈប់ Taehyung ក៏ទ្បើងកូដជាខ្លាំងចំពោះការងារក្នុងសិល្បៈថ្ងៃខ្លះរវល់សឹងតែរកបាយមិនបានទោះជាគេទើបតែចូលប្រលូកក្នុងសិល្បៈក៏ពិតមែនតែគេគ្រប់គ្រងដោយផលិតកម្មធំល្បីល្បាញណាមួយគួបផ្សំជាមួយសម្រស់ហើយសមត្ថភាពរបស់គេថែមទៀតផងទើបធ្វើឲ្យគេកាន់តែជោគជ័យនៅលើវិស័យមួយនេះ។
«ដើរឲ្យស្រួលបួលណា Fancy» Ms.Jeon តែងតែផ្តែផ្តាំនាងជារឿយៗទទួលស្គាល់គាត់ចង់បាន Taehyung មកធ្វើជាកូនប្រសារតែឥទ្បូវ នាងក៏មានកូនជាមួយ Jungkook ហើយគាត់ក៏មិនអាចតាមបំបែកបំបាក់បានណាមួយក៏អាណិតនាងខ្លាំងពេល Jungkook ប្រាប់ថានាងមានជំងឺដែលមិនអាចព្យាបាលបានមិនយូរទេនាងនិងចាកចេញពីពិភពលោកមួយនេះហើយ។
«ចាស៎ អ្នកម៉ាក់» មកទល់ពេលនេះពោះនាងខ្ទាត់កាន់តែធំវាចូល 7 ខែហើយៗក៏បានដឹងដូចគ្នាថាកូនក្នុងពោះជាកូនស្រី។
«ចង់ញុាំអីម៉ាក់ធ្វើឲ្យណា!» Ms.Jeon
«មិនឃ្លានអីនោះទេចាស៎» Fancy
«សុខភាពយើងមិនសូវរឹងពឹផងឧស្សាហ៍ញុាំអីបន្តិចទៅឮទេកូន?» Ms.Jeon
«ចាស៎» Fancy ឆ្លើយខ្សៀវៗគាត់និយាយក៏ត្រូវឥទ្បូវនេះសក់នាងក៏ចាប់ផ្តើមជ្រុះ ឈឺក្បាលជាញឹកញាប់ ច្រមុះក៏ហូរឈាមឥតឈប់ឬមួយក៏ដល់ពេលហើយ?
@Jeon Entertainment
ផលិតផលកម្មមួយនេះចេះតែល្បីល្បាញទ្បើងពីមួយឆ្នាំទៅមួយព្រោះរយៈពេលមួយខែតារារកលុយចូលមកក្នុងផលិតកម្មមិនដែលតិចនោះទេ។
Junghyun បើកទទួលដែលថតស្ពតនិងដើរម៉ូតតែប៉ុណ្ណោះឲ្យ Taehyung ត្រឹមតែប៉ុណ្ណឹង Taehyung រវល់សឹងស្លាប់ហើយចុះទម្រាំថត MV ថតរឿងទៀត?
«Ying នាំថេយ៍ចូល Event យប់នេះផងនៅ xxx» Junghyun
«ចាស៎» Ying
«បងប្រុសស្អែកខ្ញុំដាក់ច្បាប់មួយថ្ងៃបានទេ?» តាំងពីគេចូលធ្វើការមកនេះជាលើកដំបូងហើយដែលគេដាក់ច្បាប់ឈប់។
«ថេយ៍កើតអីមែនទេ?» Junghyun
«គឺខ្ញុំអស់កម្លាំងប៉ុន្មានអាទិត្យនេះមិនសូវបានគេងនោះទេ» រវល់តែដើរម៉ូតរាល់យប់ថ្ងៃខ្លះក៏ដល់ម៉ោង 2 ភ្លឺក៏មាន។
«ហឹម អូខេ» Junghyun
«ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លេត» មាឌតូចដើរចេញពីអូហ្វីសទៅបន្ទប់ទឹក។
Taehyung ក្បង់ទឹកមកលុបមុខតាំងពី Fancy ចូលមកនៅក្នុងភូមិគ្រឹះជាមួយគេមកគេក៏ចេះតែរអៀសខ្លួនជាពិសេសពេលដែលក្រសែរភ្នែករបស់គេនឹងស្រីម្នាក់នោះប៉ះគ្នា។
«អួយ» Taehyung ក៏ភ្ញាក់ព្រឺតកាលបើងើបមុខមកឃើញអ្នកណាមិនដឹងឈរពីក្រោយខ្នង។
«យ៉ាងម៉េចយើងជាខ្មោចមែនទេ?» Jungkook ស្រែកសួរទាំងខឹង។
«អត់ទេបងនិយាយតែខ្លួនឯង» មាឌតូចតបតទៅធម្មតាពេលនេះទំនាក់ទំនងគេទាំងពីរនាក់ក៏មិនស្និតស្នាលដូចមុនដែរព្រោះមិនសូវបានជួបមុខគ្នា។
«ទៅធ្វើការឲ្យដឹងធ្វើការសង្ឈឹមថាឯងមិនចាប់ប្រុសចុះ» Jungkook សម្លក់សម្លឹងគេពីលើចុះក្រោមបើសិនជាពេលនេះគេប្តីរបស់ Taehyung ច្បាស់ណាស់ថាគេគ្មានថ្ងៃក្លាយជាតារាទ្បើយ។
«មិនបាច់ភ័យទេខ្លួនខ្ញុំៗដឹងខ្លួនឯងច្បាស់ណាស់គិតតែពីបងទៅបើទំនេរយកពេកទៅមើលថែប្រពន្ធទៅ» Taehyung សម្លក់មុខគេបន្តិចមុននិងដើរចេញទៅ។
[ ប្រពន្ធខ្លួនឯងមិនខ្វល់មកខ្វល់ពីគេ? 🥴 ]
To Be Continues.....
