បន្ទាប់ពីការហូបញុកអាហារពេលព្រឹករួចហើយ Fancy ក៏សំណូមពរឲ្យអ្នកគ្រប់គ្នាដើរចេញទៅដោយទុកឲ្យ Taehyung នៅជាមួយនាងព្រោះនាងមានរឿងចង់និយាយជាមួយគេ។
ម្នាក់ៗក៏គ្មានអ្នកណាហ៊ានល្មើសឬតវ៉ាមានតែស្របតាំងដោយមើលតាមកញ្ចក់ចូលមក។
«ថេយ៍» Fancy ហៅគេតិចៗ។
«បាទ បងស្រី» Taehyung ក៏ដាក់គូទអង្គុយជិតនាង។
«បងអាចសំណូមពរថេយ៍រឿងមួយបានទេ?» Fancy ចាប់ដៃគេមកកាន់។
«រឿងអ្វីទៅបង?» Taehyung ហាក់បីដូចជាឆួលច្រមុះព្រោះមានអារម្មណ៍ថានាងដូចជាជិតដល់ពេលហើយ។
«បងសូមឲ្យថេយ៍មើលថែកូនបងណាហើយថេយ៍ត្រូវមើលថែ Jungkook ដូចគ្នាគេស្រទ្បាញ់ថេយ៍ណាស់បងជឿថាអ្នកទាំងពីរជាគូរព្រេងនឹងគ្នា» Fancy
«មិនអាចទេបងខ្ញុំថាមិនគូរព្រេងទេពួកយើងទាំងពីរជំពាក់កម្មគ្នាច្រើនណាស់មិនដឹងថាពេលណាសងអស់នោះទេ» Taehyung
«មិនមែនជំពាក់កម្មនោះទេថេយ៍! ថេយ៍ត្រូវតែជឿបងជុងគេស្រទ្បាញ់ឯងណាស់គ្រាន់តែគេមិនទាន់យល់ពីអារម្មណ៍ខ្លួនឯង» Fancy
«ខ្ញុំនឹងជួយមើលថែកូនបងតែខ្ញុំមិនជួយមើលថែគាត់ទេ» Taehyung និយាយដោយដាច់អហង្ការស្នេហារវាងគេនឹង Jungkook គឺមិនអាចកើតទ្បើងបានទេ។
«ចាត់ទុកថាវាជាអ្វីចុងក្រោយដែលបងសុំទៅចុះ ហុឹស ជូនពរឲ្យថេយ៍បានសុខហើយប្រាប់ Frenchy ផងថាបងស្រទ្បាញ់នាងណាស់ ហុឹស» នាងស្រាប់ថាដង្ហក់ដង្ហើមយក Taehyung ស្រក់ទឹកភ្នែកមកម៉ាត់ៗគេហាក់ជាស្លន់ស្លោររកធ្វើអីមិនត្រូវវាស្រស់ៗពេកហើយ។
ក្រាក....
«Fancy កុំកើតអីលោកគ្រូពេទ្យជួយផង» Jungkook ទម្លុះទ្វារចូលមកកាលបើអាចថានាងមិនស្រួលតាមកញ្ចក់ទ្វារដៃឱបនាងជាប់ទាំងទឹកភ្នែកស្រក់ចុះមកវាជាលើកទីមួយហើយឃើញនាងពិបាកគេកក៏កាន់មានអារម្នណ៍ថាខុសនាងស្លាប់មិនល្អស្អាត នោះទេតែនាងវេទនាណាស់។
«សាច់ញាតិសុំចេញទៅ» Doctor
«កុំកើតអីឲ្យសោះ Fancy» Jungkook សម្លឹងមើលមនុស្សស្រីដែលគេងស្ងៀមទ្រឹងចង្វាក់បេះដូងក៏លែងដើរទៅមុខនាងស្លាប់ហើយមែនទេ?
ព្រូស... Jungkook ទន់ជង្គង់ដួលមុខបន្ទប់ទឹកភ្នែកស្រក់មកដូចជាបាក់ទំនប់ឯអ្នកម្តាយនិងលោកឪពុកក៏អាណិតកូនមិនស្ទើរ។
«ចង្រៃអើយ» ដឹបៗ Jungkook ក្តាប់ដៃវាយឥដ្ឋតាមអារម្មណ៍ខឹងព្រោះគេចោរម្សៀតណាស់។
«បានហើយៗបងប្រុស អ្ហឹកៗ» Taehyung ស្ទុះមកចាប់ដៃគេទាំងលុតជង្គង់ដូចគ្នា Jungkook ងើបមុខទ្បើងសម្លឹងមើលទៅរង្វង់មុខសដោយទឹកភ្នែកស្រក់មកមិនឈប់។
«អ្ហឹកៗ ថេយ៍» នាយទាញមាឌតូចមកឱបដោយយំនៅលើស្មាគេពេលនេះគេមិនមែនជា Jeon Jungkook ដ៏រឹងមាំ អង់អាច ក្លាហាន មិនចេះស្គាល់ទឹកភ្នែកទ្បើយ។
«យំមកយំឲ្យអស់ពេលអស់ហើយក៏ឈប់យំព្រោះគាត់..អ្ហឹកៗ» មកដល់កន្លែងក៏ដួលដើមកនិយាយមិនចេញព្រោះ Fancy នាងទៅបាត់ហើយ។
«ខ្ញុំជាមនុស្សអាត្មានិយមណាស់ ខ្ញុំមើលថែនាងមិនបាន អ្ហឹកៗ» Jungkook និយាយរៀបរាប់ក្នុងចិត្តឈឺចុកផ្សារ អួលណែនជាទីបំផុត។
[ ខ្ញុំឲ្យកូនខ្លួនឯងកំព្រាំម្តាយ។ ]
To Be Continues.....
