#យប់
លុះពេលយប់ឈានចូលមកដល់ Jungkook ក៏បានទទូចសុំ Taehyung មកគេងជាមួយមិនដាច់ចិត្តមាឌតូចក៏យល់ព្រមទៅ។
«យ៉ា ទន់ស្រួលណាស់» រាងក្រាស់ទម្លាក់ខ្លួនគេងនៅលើពូករមៀលទៅវិញទៅមក។
«នៅឲ្យស្ងៀមបន្តិចទៅ» Taehyung
«ពេលណាអូនទ្បើងមកគេងទៅ?» Jungkook
«បន្តិចទៀតទ្បើងទៅហើយ» ថែរក្សាសម្ផស្សគឺសំខាន់ណាស់សម្រាប់តារានាពេលយប់ទ្បើង Taehyung តែងតែលាបទ្បេ លាបម្សៅមិនអស់មិនហើយព្រោះខ្លាចមិនស្អាត។
«មិនបាច់លាបច្រើនពេកក៏បានព្រោះអូនស្អាតស្រាប់ហើយមានដឹងទេ?» Jungkook
«មិនបាច់សរសើរទេយ៉ាងម៉េចចង់ឲ្យខ្ញុំអាក្រក់មែនទេ?» Taehyung បែរមកស្រែកដាក់គេចាប់ផ្តើមខឹងភ្លាមចង់ប្រាប់មិនឲ្យថែរក្សាសម្រស់ផង? ឆើស មិនចាញ់បោកទេ។
«បងមិនមែនមានន័យបែបហ្នឹងទេ!» Jungkook
«ហើយបែបណា? បងសរសើរគ្រាន់តែមិនចង់ឲ្យខ្ញុំប្រើវាពេលដែលមិនប្រើពេលនោះខ្ញុំច្បាស់ជាអាក្រក់ហើយ អាយ៎ មិនបានទេៗ» Taehyung លើកដៃមកខ្ទប់ថ្ពាល់ខ្លួនឯងស្រែកគ្រវីក្បាលពេញហ្នឹង។
«បានហើយឈប់!!» Jungkook
«យ៉ាងម៉េចបង?» Taehyung
«មិនមែនបងចង់បានន័យបែបនេះទេ! បងស្រទ្បាញ់អូនចេញពីចិត្តទោះចង់អូនអាក្រក់យ៉ាងណាក៏បងនៅតែស្រទ្បាញ់ដែរណា» Jungkook
«មកនិយាយមែនអ្ហេស៎?» Taehyung
«អ្ហឹម បងនិយាយមែនមិនថាអូនអាក្រក់ឬក៏ស្អាតអូននៅតែជាមនុស្សទីមួយដែលបងស្រទ្បាញ់ខ្លាំងជាងគេ មើលថែជាងគេ ថ្នាក់ថ្នមជាងគេ» Jungkook យកដៃមកក្រសោបថ្ពាល់ប៉ោងរបស់មាឌតូចប្រើក្រសែភ្នែកស្រទន់ពោរពេញទៅ
ដោយមនោសញ្ជេតនា។
«ឲ្យជឿបានយ៉ាងម៉េចទៅ?» Taehyung ព្រិចភ្នែកម៉ក់ៗគេថាសម្តីមនុស្សប្រុសដូចជាចុងស្រល់វារេគ្រប់ទិសទី។
«មើលមកបងដូចជាមិនគួរឲ្យទុកចិត្ត?» Jungkook
«ថាបែបនេះក៏បានដែរ» Taehyung
«Kim Taehyung» ឮហើយក្តៅចិត្តឆេវខំនិយាយមួយថ្ងៃតែមើលចម្លើយចុះបាក់ទឹកចិត្តតែម្តង។
