Taehyung អង្គុយចាំផ្លូវអ្នកកំលោះនៅឯប្រលានយន្តហោះតែម្នាក់ឯងចាំយូរទៅចេះតែយូរទៅមិនឃើញមនុស្សមកសោះក្នុងពោះក៏កូរគ្រោកៗព្រោះមិនទាន់បានញុាំអី។
ងុឺត....សូរសម្លេងទ្បានទំនើបចតចំពីមុខមាឌតូច បុរសសង្ហារកម្ពស់ 1.78cm ដើរចុះមកពីទ្បានទំនើបដោយពាក់វ៉ែនតាខ្មៅក្រឹប។
«អាល្អិតនោះនៅឯណា?» Jungkook ទាញវ៉ែនតាចេញពីភ្នែកយកមកស៊កនៅស្នូលអាវមុននិងរ៉េភ្នែករកមើល Taehyung ។
«បង Jung?» Taehyung ញញឹមភ្លាមៗពេលឃើញរាងក្រាស់។ មាឌតូចរហ័សអូសវ៉ាលីដើរមករកនាយយ៉ាងលឿន។
«ហឹម លោកប៉ាអើយលេខក៏មិនឲ្យមកដែរ» Jungkook ទាញទូរស័ព្ទរកខលទៅឪពុកហើយតែពេលនោះក៏មានសម្លេងមួយហៅ...
«បង Jung??» Taehyung ញញឹមខ្ជឹបហើយក៏ឈរពីមុខគេ។
«ឯងជាអ្នកណាហេតុអ្វីក៏ស្គាល់ឈ្មោះយើង?» Jungkook សម្លឹងមើលទៅក្មេងប្រុសដែលឈរទល់មុខខ្លួនទាំងការឆ្ងល់តែថាក្មេងនេះស្អាតណាស់។
«បងមិនចាំខ្ញុំទេឬ? ខ្ញុំជា Taehyung ណា៎» Taehyung ហាក់បីដូចជាអាក់អន់ស្រពោនចិត្តបន្តិចព្រោះមនុស្សជាទីស្រទ្បាញ់មិនចាំខ្លួន។
«អូ ជាឯងឬ? ឯងដើរបានវិញហើយមែនទេ?» រាងក្រាស់រ៎េភ្នែកមកមើលជើងគេទាំងភ្ញាក់ផ្អើលនេះបែកគ្នាមួយពព្រិចភ្នែកសោះគេផ្លាស់ប្តូរគ្រប់យ៉ាងគេអាចដើរបានវិញថែមទៀតផងស្មានតែពិការដើរមិនទាន់បានតើស៎។
«ដើរបានវិញហើយបងសប្បាយចិត្តមែនទេ?» Taehyung សួរនាយដោយស្នាមញញឹមព្រោះគិតថាគេរំភើបពេលដឹងដំណឹងមួយនេះ។
«ធម្មតាគ្មានអីគួរឲ្យរំភើបញាប់ញ័រផងណាមួយក៏មិនដឹងក្នុងហេតុការណ៍អ្វី! ឯងឆាប់ទ្បើងទ្បានមកដោយសារតែឯងទើបយើងខាតការងារ» Jungkook ពាក់មុខយក្សដាក់គេភ្លាម។
«ហើយបងមិនប្រាប់ប៉ាអ៊ំទៅខ្ញុំអាចទៅខ្លួនឯងបាន» Taehyung
«មកពីឯងហ្នឹងហើយពឹងពាក់ខ្លួនឯងមិនបានធ្វើឲ្យគេគ្រប់គ្នាពិបាកតាមដែរទ្បើងទ្បានមកកុំនិយាយច្រើនពេក» Jungkook ដើរទ្បើងទ្បានមុនបាត់សូម្បីតែវ៉ាលីក៏មិនជួយលើកដាក់ទ្បានផង។
