ជំពាក់ស្នេហ៍ 🌹 Ep: 32

5.3K 290 0
                                        

យប់យន់ព្រះអាទិត្យក៏លេចផុតបាត់ជំនួសដោយព្រះច័ន្ទដ៏ស្រស់ស្អាតពេញបរមីចាំងមកលើដែនដី។
ការជប់លៀងចេះតែបន្តជារឿយៗមិនអាចឈប់បានទាល់តែសោះអ្នកទាំងអស់ក៏នាំគ្នាក្រេបរសជាតិសុរាដ៏ឈ្ងុយឆ្ងាញ់ជាបន្តបន្ទាប់។

«អឺ បងប្រុសខ្ញុំសុំទៅសម្រាកមុនតើបានទេ?» ដោយហេតុថាខ្លួនមិនចេះផឹកស្រាមុននេះដាក់បានប៉ុន្មានកែវដូចជាមានអារម្នណ៍ថាមិនស្រួល Taehyung ក៏សុំដកខ្លួនទៅមុន។

«មិនអីទេថេយ៍ទៅចុះ» Junghyun

«អរគុណណាស់» Taehyung

«ឲ្យបងជូនទៅទេ?» Junghyun

«មិនអីទេខ្ញុំមិនរំខានបងទ្បើយខ្ញុំទៅខ្លួនឯងបាន» Taehyung ញញឹមគួរសមមុននិងដើរ តម្រង់ទៅបន្ទប់ក្នុងខ្លួនក្តៅស្ទើរតែឆេះអស់ទៅ ហើយ។

#បន្ទប់
Taehyung រុញទ្វារចូលដើរទៅអង្គុយនៅលើពូកម៉ាសុីនត្រជាក់គេបើលចោលតាំងពីចេញទៅតែហេតុអ្វីក៏មិនអាចជួយអ្វីបានសោះអ៊ីចឹង?

«ហេតុអ្វីក៏ក្តៅយ៉ាងនេះ?» ពេលនេះទ្រាំមិនបានទេមានតែទៅងូតទឹកចេញហើយទើបបាន។

ស្រានេះមិនមែនជាប្រភេទស្រាធម្មតានោះទេបើសិនជាអ្នកមិនចេះផឹកច្បាស់ណាស់ថាអន្ទះអន្ទែងគេងក៏មិនបាន អង្គុយក៏មិនសុខដែរ។

បន្ទាប់ពីងូតទឹកហើយក៏មិនអាចជួយអ្វីបានមានតែក្តៅលើសដើម Taehyung ទាញកង្ហារដែលនៅជិតនោះយកមកដាក់ថែមទៀតដោយគិតថា Jungkook មិននៅគេក៏ដោះអាវចោលតែម្តង។

ក្រាក..

ជួនគ្នាពេកទេដឹង? Jungkook ស្រាប់តែបើកទ្វារចូលមកធ្វើឲ្យមាឌតូចភ្ញាក់ផ្អើលជាខ្លាំងដល់លើកអាវមកពាក់វិញមិនទាន់។

«បងៗចូលមកធ្វើអី?» ពេលដែលគេស្រវឹងហេតុអ្វីក៏គួរឲ្យស្រទ្បាញ់ម្លេះ? ថ្ពាល់ក្រហមរងាលអស់ហើយ។

«យប់ហើយឯងមិនចង់ឲ្យយើងចូលមកគេងទេមែនទេ?» Jungkook

«មិនមែនទេៗ» Taehyung

«ឯងកើតអ្វីខ្លួនប្រាណក្រហមសម្បើមម្លេះ?» Jungkook សម្លឹងមើលទៅដងខ្លួនរបស់មាឌតូចដែលប្រែទៅជាក្រហមងាំងដូចជាម្ទេសទុំតែគួរឲ្យទាក់ទាញណាស់។

ជំពាក់ស្នេហ៍ 🌹 (Ended)Tempat cerita menjadi hidup. Temukan sekarang